(បាងកក)៖ កាសែត Matichon និងប្រព័ន្ធផ្សព្វផ្សាយថៃផ្សេងទៀត បានរាយការណ៍ថា មនុស្ស ៦នាក់បានស្លាប់ បន្ទាប់ពីមានការបាញ់ប្រហារនៅសណ្ឋាគារមួយក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
ភ្លាមៗ Reuters មិនទាន់អាចទាក់ទងប៉ូលិស និងមន្ត្រីសុខាភិបាល ដើម្បីសុំការអត្ថាធិប្បាយបន្ដែមបាននៅឡើយទេ។ តាមប្រភពព័ត៌មានផ្សេងទៀតបានផ្សាយ មនុស្ស៦នាក់ដែលស្លាប់នោះគឺជនជាតិវៀតណាម ៣នាក់ជាបុរស ៣នាក់ជាស្រ្តី។
មន្ត្រីនគរបាលមួយរូប ដែលបាននិយាយដោយសុំមិនបញ្ចេញឈ្មោះ បានច្រានចោលរបាយការណ៍មុនៗ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលថា មនុស្សទាំង៦នាក់ ត្រូវបានសម្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារនោះ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «មិនមានសញ្ញាណាមួយ នៃការបាញ់ប្រហារនោះទេ»។
បើយោងតាមសារព័ត៌មាន Bankok Post េជនរងគ្រោះខាងលើ គឺជាជនជាតិរៀតណាមទាំង៦នាក់ ដោយក្នុងនោះមាន ៣នាក់ជាបុរស និង៣នាក់ជាស្ត្រី។
ស្ថានទូតសហរដ្ឋអាមេរិក និងវៀតណាម ប្រចាំនៅទីក្រុងបាងកក មិនបានឆ្លើយតបទៅនឹងការហៅ ពីទីភ្នាក់ងារ Reuters នោះទេ។
សេចក្តីថ្លែងការណ៍របស់សមត្ថកិច្ចថៃ បានឱ្យដឹងថា មន្ត្រីនគរបាល បានរកឃើញសាកសពជនជាតិបរទេសចំនួន ៦នាក់ នៅឯសណ្ឋាគារ Grand Hyatt Erawan បន្ទាប់ពីទទួលបានការខលហៅ ពីបុគ្គលិកសណ្ឋាគារ នៅវេលាម៉ោង ៥៖៣០នាទីល្ងាច ដែលរាយការណ៍ថា មានករណីស្លាប់នៅទីនោះ។
ភ្លាមៗនេះ មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែម ពីសមត្ថកិច្ចនគរបាល និងមន្ត្រីសុខាភិបាលបាននៅឡើយទេ៕