(ប៉េកាំង)៖ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅក្រុង Jinan ខេត្ត Shandong កិច្ចប្រជុំសំណេះសំណាលជាមួយ តំណាងសហគ្រាសនិងអ្នកជំនាញ ស្តីពីការធ្វើកំណែទម្រង់បានធ្វើឡើង។ ចំពេលជិតនឹងបើកធ្វើសន្និសីទពេញអង្គ លើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ហើយប្រទេសចិននឹងខិតខំជំរុញ ការធ្វើកំណែទម្រង់ ឱ្យកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ លោក Xi Jinping បានធ្វើជាអធិបតីនៃកិច្ចប្រជុំនេះ ហើយបានលើកឡើងថា ការកំណែទម្រង់និងបើកទូលាយជាបុព្វហេតុ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ពេលធ្វើកំណែទម្រង់ត្រូវហ៊ានផុលផុស ហ៊ានច្នៃប្រឌិតថ្មី រកឃើញមធ្យោបាយហើយការអនុវត្ត នឹងឆាប់ទទួលបានសមទ្ធិផល។

ប្រសាសន៍ដែលថា «រកឃើញមធ្យោបាយហើយការអនុវត្ត នឹងឆាប់ទទួលបានសមទ្ធិផល» លើកឡើងដោយលោក Mengzi ឥស្សរជនតំណាងនៃលទ្ធិខុងជឺកាលពី ២២០០ ឆ្នាំមុន។ បើពន្យល់បន្ថែមគឺថា ទស្សនៈគំនិតកំណត់ទិសដៅ មធ្យោបាយសម្រេច នូវប្រសិទ្ធភាព។

ចាប់ពីឆ្នាំ១៩៧៨ សន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១១ បានបើកទំព័រប្រវត្តិសាស្ត្រនៃការធ្វើកំណែទម្រង់ និងបើកទូលាយរបស់ប្រទេសចិនរៀងមក តាមគំនិតរបស់លោក តេង ស៊ាវ ភីង ប្រទេសចិនបានអនុវត្តគោលនយោបាយដែលថា “អនុញ្ញាតិឱ្យមនុស្សមួយចំនួន និងតំបន់មួយចំនួនមានជីវភាពធូរធារមុនគេ អ្នកដែលមានជីវភាពធូរធារមុនគេ ត្រូវដឹកនាំឱ្យអ្នកក្រោយៗធូរធារដូចគ្នា រហូតដល់សម្រេចបាននូវវិបុលភាពរួម” ដែលបានជំរុញឱ្យសេដ្ឋកិច្ចចិនរីកចម្រើនជាទូទៅ ប្រកបដោយប្រសិទ្ធភាព។

ឥឡូវនេះ ប្រជាជនចិនដែលស្ថិតនៅយុគសម័យថ្មីកំពុងខិតខំ កសាងទំនើបកម្មដែលអ្នកទាំងអស់គ្នា ទទួលបានវិបុលភាពរួម ដែលជាគោលដៅនៃការធ្វើកំណែទម្រង់ ឱ្យកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយរបស់ចិន ដែលដឹកនាំដោយលោក Xi Jinping។ ដើម្បីសម្រេចគោលដៅនេះ លោក Xi Jinping បានរៀបចំចាត់ចែង “អុកមួយក្ដារ”។ ក្នុងទស្សនៈគំនិតធ្វើកំណែទម្រង់របស់លោក ភាពទូទៅ និងកិច្ចសហការជារបៀបគន្លឹះមួយ ដែលបានដើរតួនាទីលេចធ្លោក្នុងពេលចិន ដោះស្រាយបញ្ហាតុល្យភាពរវាងតំបន់ខុសគ្នា។ ប្រទេសចិនទឹកដីធំ ចំនួនប្រជាជនច្រើន ធនធានធម្មជាតិក្នុងតំបន់នានាខុសៗគ្នាយ៉ាងឆ្ងាយ ដែលកម្រឃើញនៅលើពិភពលោក។

លោក Xi Jinping សម្គាល់ឃើញថា «អតុល្យភាពជាបញ្ហាទូទៅមួយ ត្រូវអភិវឌ្ឍផងជំរុញឱ្យឈានទៅរក តុល្យភាពដោយសមល្មមផង។ នេះជាវិធីឈ្វេងយល់នៃការសម្របសម្រួលអភិវឌ្ឍតំបន់»។ យោងតាមនេះ លោក Xi Jinping បានគូរប្លង់ចាត់ចែងរៀបចំនិងជំរុញដោយផ្ទាល់ នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់សំខាន់ៗរបស់ប្រទេសចិន ដូចជា ការសម្របសម្រួលអភិវឌ្ឍ ក្រុងប៉េកាំង-ក្រុងធានជីន-ខេត្តហឺបៃ ការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេ ការកសាងមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ ការអភិវឌ្ឍរួមបញ្ចូលគ្នានៃតំបន់ដីសណ្តទន្លេយ៉ង់សេ ការអភិរក្សអេកូឡូស៊ីនិងអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ តាមដងទន្លេលឿងជាដើម។

ព្រមពេលជាមួយនេះ លោកក៏បានអនុវត្តយុទ្ធសាស្ត្រសម្របសម្រួល អភិវឌ្ឍន៍ក្នុងតំបន់ ដើម្បីជំរុញតំបន់ខាងលិចចិនរីកចម្រើន យ៉ាងទូលំទូលាយ ឱ្យតំបន់ឦសានចិនស្តារឡើងវិញដោយគ្រប់ជ្រុងជ្រោយ ឱ្យតំបន់កណ្តាលចិនអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ឱ្យតំបន់ភាគខាងកើតចិនធ្វើទំនើបកម្មកាន់តែលឿន។ លោក Xi Jinping ធ្លាប់ពន្យល់ថា ការចាត់ចែងរៀបចំទាំងនេះឈរលើ ទស្សនៈគំនិតដែលថា ដើរឆ្លងទន្លេផងស្ទាបស្ទង់ថ្មផង រួមបញ្ចូលនឹង ការចាត់ចែងពីថ្នាក់កំពូល ដែលឱ្យបញ្ហានិងគោលដៅកំណត់ទិសដៅ ដែលកន្លែងខ្លះសាកល្បងសិន ទើបជំរុញជាទូទៅ។ ផ្តោតលើ “អុកមួយក្ដារ” យកចិត្តទុកដាក់លើការប្រមូលផ្តុំជាប្រព័ន្ធ ពេលគិតគូរនិងអនុវត្តផែនការប្រកាន់ខ្ជាប់ គំនិតសភាពការណ៍ទូទៅនិងប្រព័ន្ធមួយ-- នេះជាមធ្យោបាយមួយទៀតនៃទស្សនៈគំនិត ធ្វើកំណែទម្រង់របស់លោក Xi Jinping។

ពេលប្រឈមមុខនឹងការគ្រប់គ្រង់អភិរក្សបរិស្ថានអេកូឡូស៊ីដែលពាក់ព័ន្ធនឹង ការអភិវឌ្ឍជានិរន្តរភាពនៃប្រជាជាតិ លោក Xi Jinping សម្គាល់ឃើញថា ចាំបាច់ត្រូវធ្វើការងារតាមគំនិតប្រព័ន្ធមួយ សម្រាប់ការធ្វើកំណែទម្រង់ ក៏ត្រូវគិតគូរអឹចឹងផងដែរ។ ចិនបានអនុវត្ត «ផែនការមេនៃការធ្វើកំណែទម្រង់យន្តការអរិយធម៌អេកូឡូស៊ី» បង្កើតក្រសួងធនធានធម្មជាតិនិងក្រសួងបរិស្ថានអេកូឡូស៊ី ដែលសិទ្ធិនិងទំនួលខុសត្រូវច្បាស់លាស់ បង្កើតនិងអនុវត្ត របបអ្នកទទួលខុសត្រូវទន្លេបឹងបួរ។ល។ ការពន្លឿនចាត់ចែងរៀបចំ ចំពោះការធ្វើកំណែទម្រង់នៃប្រព័ន្ធអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិន បានក្តាប់ជាប់ឱ្យបានត្រឹមត្រូវនូវទំនាក់ទំនង រវាងកំណែទម្រង់និងអភិវឌ្ឍ។ ទាំងនេះសុទ្ធតែជា លទ្ធផលអនុវត្តជាក់ស្តែង ក្រោមការណែនាំនៃទស្សនៈគំនិតអរិយធម៌អេកូឡូស៊ី របស់លោក Xi Jinping។

បទវិភាគខ្លះវាយតម្លៃថា លោក Xi Jinping ដឹកនាំប្រទេសចិនក្នុងយុគសម័យថ្មី ធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ អ្វីដែលថ្មីគឺ «គ្រប់ជ្រុងជ្រោយ» អ្វីដែលពិបាកគឺ «ឱ្យកាន់តែស៊ីជម្រៅ»។ គ្រប់ជ្រុងជ្រោយ មានន័យថា ធ្វើដោយឡែកពីគ្នាកែសម្រួល តាមចំណែកធ្វើមិនកើត។ លោក Xi Jinping បានលើកឡើងថា «កំណែទម្រង់និងកែច្នៃ ចាំបាច់ត្រូវធ្វើដោយគ្រប់ជ្រុងជ្រោយ និងជាប្រព័ន្ធ ការកែសម្រួលក្នុងគ្រប់វិស័យត្រូវសហការគ្នាប្រមូលផ្តុំគ្នា»។ ឱ្យកាន់តែស៊ីជម្រៅ មានន័យថា ដោះស្រាយតែ សំបកខាងក្រៅ ដូចកន្ទុំរុយប៉ះទឹកនោះធ្វើមិនកើតទេ។ លោក Xi Jinping បានលើកឡើងថា «ចាំបាច់ត្រូវហ៊ានខាំឆ្អឹងរឹង ហ៊ានចូលច្រាំងទន្លេដ៏គ្រោះថ្នាក់»

វិទ្យុមិត្តភាពកម្ពុជាចិន