(វីលនីញូស)៖ ការិយាល័យប្រធានាធិបតីនៃប្រទេសអេស្តូនី បានឱ្យដឹងថា លោកស្រី Kaja Kallas បានដាក់សំណើសុំលាលែងពី តំណែងនាយករដ្ឋមន្រ្តី ដើម្បីទៅកាន់តំណែងថ្មី គឺប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប (EU)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ ២០២៤។
លោកស្រី Kallas អាយុ ៤៧ឆ្នាំ គឺជាអ្នករិះគន់រុស្ស៉ីឥតសំចៃ គិតចាប់តាំងពីលោកស្រីឡើងកាន់តំណែង កាលពីដើមឆ្នាំ ២០២១។ ក្នុងនាមសម្ព័ន្ធមិត្តនៃអង្គការណាតូ (NATO) និង EU លោកស្រីបានផ្តល់ការគាំទ្រដោយគ្មានលក្ខខណ្ឌ សម្រាប់អ៊ុយក្រែន ដើម្បីប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៉ី។ ក្រោមការដឹកនាំរបស់លោកស្រី អេស្តូនីដែលជាប្រទេសតូចមួយ ក្នុងតំបន់បាល់ទិក មានប្រជាជន ១.៤នាក់ បានក្លាយទៅជាប្រទេសម្ចាស់ជំនួយយោធាដ៏ធំបំផុតមួយ សម្រាប់អ៊ុយក្រែន។
គួរបញ្ជាក់ថា គណបក្សកំណែទម្រង់ (Reform party) បានជ្រើសរើសរដ្ឋមន្ត្រីក្រសួងឧតុនិយម លោក Kristen Michal ឱ្យក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់អេស្តូនី ដោយរង់ចាំការចរចាដើម្បីកំណត់រចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រីឡើងវិញ ជាមួយដៃគូចម្រុះរបស់ខ្លួន។ លោកស្រី Kallas នឹងបន្តគ្រប់គ្រងប្រទេសរហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង នាដើមខែសីហា៕