(ប៉េកាំង)៖ ថ្ងៃទី១២ ខែកក្កដា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំពិធីចេញដំណើររបស់ក្រុមយក បទសម្ភាសន៍នឹងផ្សាយដំណឹង អំពីការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាលើកទឹកចិត្តព្រមទាំងប្រគល់ ទង់ជូនក្រុមយកបទសម្ភាសន៍នឹងផ្សាយដំណឹងអំពីការចាក់ផ្សាយ ក្រុមគាំទ្រខាងបច្ចេកទេស និងក្រុមអភិវឌ្ឍទីផ្សារដោយឡែកពីគ្នា។
លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានដើរយ៉ាងពេញលេញនូវតួនាទីជាកម្លាំងសំខាន់ នៃប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់បែបថ្មី ឈានមុខលើឆាកអន្តរជាតិ ធ្វើការងារគ្រប់ផ្នែកឱ្យបានល្អ ផ្សាព្វផ្សាយយ៉ាងពេញទំហឹង នូវស្មារតីកីឡាចិននិងស្មារតីកីឡាអូឡាំពិក ដើម្បីបំពេញបន្ថែមកម្លាំងស្មារតីក្នុងការស្តារឡើងវិញ ដ៏មហាអស្ចារ្យនៃប្រជាជាតិចិន។
ការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទី៣៣ នឹងប្រារព្ធធ្វើនៅទីក្រុងប៉ារីសប្រទេសបារាំង ចាប់ពីថ្ងៃទី២៦ខែកក្កដាដល់ ថ្ងៃទី១១ខែសីហាខាងមុខ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងចាត់បញ្ចូនក្រុមផលិតកម្មិវធី ផ្សាយបន្តផ្ទាល់ និងផ្តល់សេវាបច្ចេកទេសជាដើម ដែលមានមនុស្សជាង២ពាន់នាក់ ដើម្បីផលិតសញ្ញាសាធារណៈអន្តរជាតិ សម្រាប់ការប្រកួត នៃវិញ្ញាសាចំនួន៤ គឺកីឡាវាយពីងប៉ុង វាយសី ការឡើងភ្នំនិងកាយសម្ព័ន្ធ ហើយនឹងសម្រេចបាននូវការផលិត និងការផ្សាយបន្តផ្ទាល់ ដ៏មានគុណភាព 4K ជាលើកដំបូងនៅបរទេស និងការផលិតសញ្ញាសាធារណៈអន្តរជាតិ 8K ក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងការប្រកួតអត្តពលកម្មជាលើកដំបូង ហើយទ្រង់ទ្រាយ នៃការផ្សាយបន្តផ្ទាល់ នឹងបំបែកកំណត់ត្រាធំបំផុតក្នុងប្រវត្តិសាស្ត្រ៕
វិទ្យុមិត្តភាពកម្ពុជាចិន