(ប៉េកាំង)៖ ថ្ងៃទី១២ ខែកក្កដា តារាងពិន្ទុនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ក្នុងឆមាសទីមួយឆ្នាំនេះ ត្រូវបានចេញផ្សាយជាផ្លូវការ៖ ទំហំនាំចេញនាំចូលសរុបរបស់ពាណិជ្ជកម្មទំនិញ ឡើងដល់ ២១,១៧ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៦.១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣ ដែលបានបន្តនិងពង្រឹងនិន្នាការប្រសើរឡើងវិញកាលពីមុន។ប្រព័ន្ធផ្សាព្វផ្សាយបរទេសដូចជាកាសែត《Financial Times》អង់គ្លេសជាដើមបានយល់ឃើញថា ក្នុងបរិបទនៃកត្តាអវិជ្ជមាន ជាច្រើន ដូចជាប្រទេសលោកខាងលិចឃោសនាបំប៉ោងពី "ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច" ហើយអាមេរិកនិងអឺរ៉ុបដំឡើងពន្ធគយ លើផលិតផលចិនជាដើម ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន អាចទទួលបាននូវសមិទ្ធផលលើសពីការរំពឹងទុកបែបនេះ គឺបានមកដោយមិនងាយទេ ហើយបានក្លាយជាចំណុចលេចធ្លោនៃសេដ្ឋកិច្ចចិន។

ជាបថម គឺថា មានទំហំខ្ពស់ជាងមុន។ ក្នុងឆមាសទីមួយឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ប្រទេសចិន បានលើសពី ២១ទ្រីលានយាន់ប្រាក់ចិន ជាលើកដំបូងបើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងប្រវត្តិសាស្ត្រដោយបំបែក កំណត់ត្រាខ្ពស់ថ្មីម្តងទៀត។បើមើលពីល្បឿនកំណើនអាចឃើញថា ការនាំចេញនាំចូលក្នុងត្រីមាសទីពីរបានកើនឡើង៧.៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣ ដែលបញ្ជាក់ថា និន្នាការទៅរកភាពល្អប្រសើរ នៃពាណិជ្ជកម្ម ជាមួយបរទេសរបស់ចិនត្រូវបានពង្រឹង ថែមមួយកម្រិតទៀត។

ទីពីរ គឺមានគុណភាពល្អជាងមុន។ ក្នុងឆមាសទីមួយឆ្នាំ២០២៤ ការនាំចេញនាំចូលពាណិជ្ជកម្ម ជាទូទៅត្រូវជា៦៥ភាគរយ ដែលបានក្លាយជាកម្លាំងសំខាន់ នៃការជំរុញកំណើនពាណិជ្ជកម្មជាមួយបរទេស។ នេះបានឆ្លុះបញ្ចាំងថា ការធ្វើបរិវត្តកម្មនិងធ្វើឱ្យល្អ ប្រសើរឡើង នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន មានប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ ហើយរូបមន្តពាណិជ្ជកម្មប្រកប ដោយគុណភាពខ្ពស់ដែលចាត់ទុកពាណិជ្ជកម្មទូទៅ ជាតំណាងកំពុងក្លាយ ជាចរន្តសំខាន់។ ក្នុងពេលជាមួយគ្នានេះ "ផលិតផលថ្មីទាំងបី" ដែលយករថយន្តដើរដោយថាមពលថ្មី ថ្មលីចូមនិងផលិតផលប្រព័ន្ធ PV ជាតំណាងបន្តទទួលការពេញនិយម នៅទីផ្សារបរទេស ដែលបានបំពេញបន្ថែម នូវកម្លាំងចលករយ៉ាងខ្លាំង ទៅក្នុងការលើកកម្ពស់លំដាប់ថ្នាក់និងគុណភាព នៃពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិន។

ពាណិជ្ជកម្មជាមួយបទេសរបស់ប្រទេសចិន ដែលមានទំហំកាន់តែខ្ពស់និងគុណភាពកាន់តែល្អប្រសើរ បាននាំមកនូវឱកាស កាន់តែច្រើនដល់ពិភពលោក។ ក្រៅពីបានផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃថោកដល់ បណ្តាប្រទេសនានា ប្រទេសចិនក៏បានបង្កើតទីផ្សារប្រើប្រាស់ដ៏ធំធេង សម្រាប់ផលិតផលរបស់បណ្តាប្រទេសនានា ផងដែរ។ នៅពេលដែលរដ្ឋាភិបាលចិន ដាក់ចេញនូវគោលនយោបាយបើកចំហជាបន្តបន្ទាប់ ផលិតផលប្រកបដោយ លក្ខណៈពិសេសរបស់បណ្តាប្រទេស កាន់តែមានភាពងាយស្រួល ក្នុងការចូលទៅក្នុងទីផ្សារចិន ហើយលំហអភិវឌ្ឍន៍នៅប្រទេសចិន របស់សហគ្រាសបរទេស ក៏កាន់តែធំទូលាយផងដែរ។

បើមើលពីក្របខ័ណ្ឌពិភពលោក ស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន មានភាពកាន់តែតានតឹង ហើយគាំពារនិយមផ្នែកពាណិជ្ជកម្ម កំពុងងើបឡើងវិញដែលបង្កជាបញ្ហាប្រឈមដល់ពាណិជ្ជកម្មសកល។ ហេតុអ្វីបានជាពាណិជ្ជកម្ម ជាមួយបរទេសរបស់ប្រទេសចិន អាចកើនឡើងផ្ទុយពីនិន្នាការ? លោក Wang Jun សេដ្ឋវិទូចិនបានវិភាគថា ជាដំបូងនេះបានទទួលផលប្រយោជន៍ ពីឧត្តមភាពខាងដើមទុន នៃការផលិតដោយប្រទេសចិន និងឧត្តមភាពខាងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ដ៏ពេញលេញ របស់ប្រទេសចិន។

លើសពីនេះទៀត តម្រូវការរបស់ពិភពលោកចំពោះផលិតផលចិននាពេលបច្ចុប្បន្ន គឺមានភាពខ្លាំងក្លាដែលជំរុញដល់ ការនាំចេញ របស់ប្រទេសចិន។ ថែមទាំងការធ្វើបរិវត្តកម្មនិងធ្វើឱ្យល្អប្រសើរឡើង នៃសេដ្ឋកិច្ចចិនទទួលបាន ការវាយទម្លុះជាបន្តបន្ទាប់ ជាពិសេសមានការរីកចម្រើនយ៉ាងលឿន ក្នុងវិស័យផលិតកម្មគុណភាពថ្មី ប្រការទាំងនេះបានជំរុញ ការទៅរកភាពល្អប្រសើរជាលំដាប់ នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន។

ពេលថ្មីៗនេះ គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិជាច្រើន ដូចជាធនាគារពិភពលោក និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម បាននាំគ្នាដំឡើងការរំពឹងទុកចំពោះ កំណើនសេដ្ឋកិច្ចចិនឆ្នាំ២០២៤។ នេះបានបញ្ជាក់ម្តងទៀតថា សេដ្ឋកិច្ចចិននៅតែជា ក្បាលម៉ាស៊ីនដ៏ធំបំផុត នៃកំណើនសកល ហើយទីផ្សារចិនក៏ជាទីផ្សារ ដែលអ្នកវិនិយោគបរទេស មិនអាចបោះបង់ចោលបានដែរ។

ប្រឈមមុខនឹងបរិយាកាសអន្តរជាតិ ដែលមានភាពស្មុគស្មាញនិងប្រែប្រួលខ្លាំង សេដ្ឋកិច្ចចិនមានទីបង្អែកនិងមានកម្លាំង ក្នុងការពុះពារការលំបាកនិងរីកចម្រើនទៅមុខ ដើម្បីចែករំលែកភាគលាភនិងឱកាសនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ជាមួយពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន