(ប៉េកាំង)៖ កំណែទម្រង់និងការបើកចំហជាគោលនយោបាយ រដ្ឋជាមូលដ្ឋានរបស់បក្សកុម្មុយនីស្តចិន ក្នុងការធ្វើអភិបាលកិច្ច វាត្រូវបានតាក់តែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី១១ ក្រោមអធិបតីភាពរបស់លោក Deng Xiaoping នៅឆ្នាំ១៩៧៨ ហើយត្រូវបានធ្វើមានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ នៅក្នុងសម័យប្រជុំពេញអង្គលើកទី ៣ នៃ គណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តចិន អាណត្តិទី១៨ ក្រោមអធិបតីភាពរបស់លោក Xi Jinping នៅឆ្នាំ២០១៣។ នៅមុនថ្ងៃនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ «កម្លាំងគំនិត» នឹងជួយលោកអ្នកឱ្យឈ្វេងយល់ពីគោលនយោបាយ ស្តីពីកំណែទម្រង់របស់ប្រទេសចិន ក្នុងយុគសម័យថ្មី។
ភាគទី១ ដើមឈើជ្រៃប្រភេទដើមឈើទូទៅ នៅភាគខាងត្បូងប្រទេសចិន មានភាពរឹងមាំ ធន់នឹងអាកាសធាតុក្ដៅរាំងស្ងួត ងាយដាំនិងឆាប់លាស់បានល្អ បង្កប់ន័យថារីកចម្រើនរុងរឿង និងផ្តល់សុភមង្គលដល់តំបន់។ ទីក្រុង Shenzhen ខេត្ត Guangdong គឺជាតំបន់សេដ្ឋកិច្ចពិសេសដំបូងរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដោយលោកDeng Xiaopingដែលជាអគ្គរចនាករនៃកំណែទម្រង់ និងការបើកចំហរបស់ប្រទេសចិន។ ក្នុងរយៈពេលត្រឹមតែ៣០ឆ្នាំ វាបានអភិវឌ្ឍពីឃុំតូចមួយ នៅភាគខាងត្បូងប្រទេសចិន ដែលមានប្រជាជនតិចជាង៣ម៉ឺននាក់ទៅជាទីក្រុងទំនើបលំដាប់ ពិភពលោកដែលមានប្រជាជនជិត ១៨លាននាក់ ជាមួយនឹងអត្រាកំណើន GDP ប្រចាំឆ្នាំគិតជាមធ្យម ២៤.៨%បានបង្កើតអព្ភូតហេតុក្រុង Shenzhenដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល និងមានន័យគំរូនៃកំណែទម្រង់និងការបើកចំហររបស់ប្រទេសចិន។
ទីក្រុង Shenzhen មានដើមឈើជ្រៃ២ដើម ដ៏មានន័យ។ មួយត្រូវបានដាំនៅខែមករា ឆ្នាំ១៩៩២ នៅពេលដែលលោក Deng Xiaoping បានចុះត្រួតពិនិត្យការងារនៅទីក្រុង Shenzhen មួយទៀតត្រូវបានដាំនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ នៅពេលដែលលោក Xi Jinpingដែលជាមេដឹកនាំកំពូលរបស់ប្រទេសចិន បានទៅចុះត្រួតពិនិត្យការងារនៅខេត្ត Guangdong។ ក្នុងអំឡុងពេល ចុះត្រួតពិនិត្យការងារនោះ លោក Xi Jinpingបានចង្អុលបង្ហាញថា “កំណែទម្រង់និងការបើកចំហរគឺជាវិធានការសំខាន់មួយ ដែលកំណត់ជោគវាសនារបស់ប្រទេសចិន” ហើយបានចេញបញ្ជាទៅកាន់បក្ស និងប្រទេសទាំងមូលក្នុងយុគសម័យថ្មី ដែលធ្វើ“កំណែទម្រង់មិនឈប់ឈរ និងការបើកចំហមិនឈប់ឈរ។
“ដើរឆ្លងទន្លេផងស្ទាបស្ទង់ថ្មផង” គឺជាវិធីសាស្រ្តដ៏សំខាន់ដែលត្រូវបានអនុវត្តដោយកំណែទម្រង់ និងការបើកចំហរដែលដឹកនាំ ដោយលោក Deng Xiaoping។ ទាក់ទងនឹងបុព្វហេតុថ្មីដែលមិនធ្លាប់មានពីមុន ក្នុងការកែទម្រង់និងបើកចំហ “វាស្ថិតនៅក្នុងដំណាក់កាលរុករក ជម្រៅទឹករាក់ឬជ្រៅមិនទាន់ច្បាស់នៅឡើយទេ យើងត្រូវតែដើរមួយជំហានគិតមួយជំហានជើង ទាំងគូររក្សាតុល្យភាព ប្រសិនបើដើរខុសត្រូវបកក្រោយដើរម្ដងទៀត កុំដួលចូលទៅក្នុងទឹក។
នេះជាការពន្យល់អំពីវិធីសាស្រ្ត “ដើរឆ្លងទន្លេផងស្ទាបស្ទង់ថ្មផង” នៅក្នុងឯកសារផ្លូវការរបស់ប្រទេសចិន នៅទសវត្សរ៍ឆ្នាំ១៩៨០ ដែលទើបតែចាប់ផ្តើមអនុវត្តកំណែទម្រង់ និងការបើកចំហ វាគឺជាការបញ្ចេញមតិដ៏រស់រវើក ត្រឹមត្រូវនិងលម្អិតអំពីរបៀបឈ្វេងយល់ និងឆ្ពោះទៅមុខ ទោះបីមិនមានបទពិសោធន៍ក៏ដោយ។ នៅឆ្នាំ២០១៣ តើក្រុមថ្នាក់ដឹកនាំថ្មីរបស់បក្សកុម្មុយនីស្តចិន នឹងបន្តជំរុញកំណែទម្រង់ដោយរបៀបណា បានក្លាយជាចំណុចចាប់អារម្មណ៍ របស់ពិភពលោក។ នៅពេលនោះ ប្រទេសចិនបានឈាន ដល់ចំណុចប្រសព្វប្រវត្តិសាស្ត្រថ្មីមួយ ហើយបានប្រឈមមុខនឹងបញ្ហាសំខាន់ៗថ្មីៗ ជាបន្តបន្ទាប់។ក្រឡេកទៅមើលក្នុងប្រទេស បន្ទាប់ពីការរីកចម្រើនយ៉ាងឆាប់រហ័ស អស់រយៈពេលរាប់សិបឆ្នាំ តម្រូវការរបស់ប្រជាជនចំពោះជីវភាពដ៏ល្អបវរ មានលក្ខណៈពិសេសចម្រុះ ហើយបញ្ហានៃការអភិវឌ្ឍន៍ដោយអតុល្យភាព និងមិនបានគ្រប់គ្រាន់ក៏កាន់តែលេចធ្លោឡើង។
ក្រឡេកទៅមើលពិភពលោក ពិភពលោកកំពុងប្រឈមមុខនឹង ស្ថានការណ៍បម្រែបម្រួល ដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស ដោយប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ទាំងក្នុងនិងក្រៅប្រទេស លោក Xi Jinping ដែលទើបតែចូលកាន់តំណែងមួយឆ្នាំ បានវាយតម្លៃស្ថានការណ៍និងចាប់យកទិសដៅប្រវត្តិសាស្ត្រថ្មីនៃការអភិវឌ្ឍរបស់ប្រទេសចិន ហើយបានកំណត់យ៉ាងច្បាស់ថា ដំណើរការកំណែទម្រង់របស់ប្រទេសចិន បានចូលទៅក្នុង"តំបន់ទឹកជ្រៅ"។
ក្រោមជំហរថ្មីនេះ កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លើកទី១៨បានពិនិត្យនិងអនុម័ត «សេចក្តីសម្រេចចិត្តរបស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អំពីបញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹង ការធ្វើឱ្យកំណែទម្រង់ កាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ» ដែលព្រាងដោយលោក Xi Jinping ហើយបានជំរុញឱ្យកំណែទម្រង់ បែបយុគសម័យមួយលើកទៀត ហើយបានបើកទំព័រសករាជថ្មីនៃការធ្វើឱ្យកំណែទម្រង់ កាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយនិងជំរុញ កំណែទម្រង់តាមរយៈការរចនាប្រព័ន្ធទាំងមូល។ ដោយចាត់ទុកនេះជាចំណុចចាប់ផ្តើមថ្មី ក្រោមការដឹកនាំរបស់លោក Xi Jinping ការធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ បានចាប់ដំណើរការនិងឈានទៅដល់តំបន់ដ៏ជ្រៅបំផុតនៃ "តំបន់ទឹកជ្រៅ"។
អ្នកខ្លះអាចសួរថា ការធ្វើឱ្យកំណែទម្រង់មានភាពស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ តើវាមានគ្រប់ជ្រុងជ្រោយនៅឯណា? តើវាជ្រៅប៉ុណ្ណា?ក្នុងនាមជាមេដឹកនាំនៃកំណែទម្រង់ ក្នុងយុគសម័យថ្មីនេះ លោក Xi Jinping បានផ្តល់ចម្លើយ។ ផែនការយុទ្ធសាស្ត្រដែលលោក បានស្នើឡើង សម្រាប់កំណែទម្រង់មានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ មានទាំងទ្រឹស្តីវិទ្យាសាស្ត្រនិងរបៀបអនុវត្ត ប្រកបដោយប្រសិទ្ធភាព ហើយបង្កើតបានជាផែនការកំណែទម្រង់ដ៏សម្បូរបែប គ្រប់ជ្រុងជ្រោយបំផុតនិងជាប្រព័ន្ធបំផុត ចាប់តាំងពីប្រទេសចិន បានអនុវត្តគោលនយោបាយកំណែទម្រង់ និងបើកចំហរនៅឆ្នាំ១៩៧៨។
អនុលោមតាមផែនការនេះ ក្តាប់ជាប់គោលដៅទូទៅនៃធ្វើឱ្យកំណែទម្រង់ និងបើចំហមានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ លោក Xi Jinping បានគូរប្លង់ផែនទីបង្ហាញផ្លូវ ដែលជំរុញការកសាងនិងប្រព័ន្ធរបប និងប្រព័ន្ធគ្រប់គ្រងជាតិក្នុងយុគសម័យថ្មី លោកបានលើកឡើង នូវវិធានការកំណែទម្រង់ចំនួន១៩០ផ្នែក ដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះនីតិរដ្ឋ ដោយធ្វើឱ្យនីតិរដ្ឋ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ទៅជាការធានាខាងរបបដ៏មានឥទ្ធិពលបំផុត សម្រាប់ការធ្វើឱ្យកំណែទម្រង់ មានភាពស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ។
បន្ទាប់មក សេចក្តីសម្រេចចិត្តនិងផែនការ ស្តីពីការធ្វើឱ្យកំណែទម្រង់ស្ថាប័នបក្ស និងរដ្ឋដែលបានពិនិត្យនិងអនុម័តដោយ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី១៨ បានចាប់ផ្តើមកំណែទម្រង់ស្ថាប័នធំបំផុត ចាប់តាំងពីធ្វើកំណែទម្រង់និងការបើកមក ដែលបានផ្តល់ការធានាខាងស្ថាប័ន សម្រាប់ការធ្វើឱ្យកំណែទម្រង់ មានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ៕