(ប៉េកាំង)៖ ថ្ងៃទី១៣ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពី ករណីដែលភាគីអាមេរិក ចុះហត្ថលេខាលើអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីការជំរុញ ការដោះស្រាយវិវាទរវាងភូមិភាគស្វយ័ត Xizang និងចិន” ។

មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី១២ខែកក្កដាតាមម៉ោងក្នុងតំបន់ លោក Joe Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខា លើអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីការជំរុញការដោះស្រាយ វិវាទរវាងភូមិភាគស្វយ័ត Xizang និងចិន” ដែលធ្វើឱ្យវាក្លាយ ជាច្បាប់ជាផ្លូវការ។ ព្រមពេលជាមួយគ្នានេះ លោកប្រធានាធិបតីអាមេរិក Joe Biden បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា សេចក្តីព្រាងច្បាប់នេះមិនបានកែប្រែ គោលនយោបាយនៃបក្សទាំងពីររបស់អាមេរិក ក្នុងរយៈពេលជាយូរនោះទេ ពោលគឺទទួលស្គាល់ភូមិភាគស្វយ័ត Xizang និងតំបន់ជនជាតិ Xizang ផ្សេងទៀតរបស់ចិន សុទ្ធតែជាចំណែកមួយរបស់ចិន ។ តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះករណីនេះ?

អ្នកនាំពាក្យរូបនេះបានថ្លែងថា អ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីការជំរុញការដោះស្រាយវិវាទរវាងភូមិភាគស្វយ័ត Xizang និងចិន”គឺល្មើសនឹងគោលជំហរជានិច្ចនិងពាក្យសន្យារបស់រដ្ឋាភិបាលអាមេរិក ល្មើសនឹងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ពោលគឺបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិនយ៉ាងកម្រោល បំផ្លាញយ៉ាងធ្ងន់ធ្ងរនូវផលប្រយោជន៍របស់ភាគីចិន ព្រមទាំងបញ្ចេញសញ្ញាខុសឆ្គងដ៏ធ្ងន់ធ្ងរ ចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យ Xizang ឯកជារ្យ។ ភាគីចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះការនេះ ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះភាគីអាមេរិកហើយ៕

វិទ្យុមិត្តភាពកម្ពុជាចិន