(ប៉េកាំង)៖ ថ្ងៃទី១១ខែកក្កដា សិក្ខាសាលាស្តីពី《ចិន៖AI ២០២៤》នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅទីក្រុងប៉េកាំង។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចូលរួមក្នុងពិធីបើកសិក្ខាសាលា និងថ្លែងសុន្ទរកថា។

លោក Shen Haixiong បានថ្លែងថា នៅខែមេសាឆ្នាំនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានដាក់ចេញសកម្មភាព《ចិន៖AI២០២៤》ដែលជាព្រឹត្តិការណ៍បច្ចេកវិទ្យាថ្នាក់ជាតិជាលើកដំបូង ដែលចាត់ទុកបញ្ញាសិប្បនិម្មិតជាស្នូល ដែលបានក្លាយជាការអនុវត្ត ការច្នៃប្រឌិតថ្មី និងការស្វែងរកដ៏សំខាន់មួយទៀត ក្នុងការធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់ នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ "5G+4K/8K+AI" និងជំរុញយ៉ាងសកម្មឱ្យ កម្លាំងផលិតកម្មគុណភាពថ្មីប្រែក្លាយ ទៅជាកម្លាំងផ្សព្វផ្សាយរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ហើយធ្វើឱ្យការគិតពិចារណាស៊ីជម្រៅ អំពីការធ្វើយ៉ាងដូចម្តេចដើម្បីធ្វើឱ្យ AI ផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិ។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តធ្វើសកម្មភាពពាក់ព័ន្ធ"បញ្ញាសិប្បនិម្មិតបូក" ដើម្បីអភិវឌ្ឍយ៉ាងខ្លាំងក្លា នូវកម្លាំងផលិតកម្មគុណភាពថ្មី ដែលរួមបញ្ចូលការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា និងការច្នៃប្រឌិតខាងប្រព័ន្ធផ្សព្វផ្សាយ អនុវត្តយ៉ាងសកម្មនូវសកម្មភាពប្រព័ន្ធផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រងប ញ្ញាសិប្បនិម្មិត ធ្វើកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយ ជាសកលយ៉ាងទូលំទូលាយ និងធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយគ្រប់មជ្ឈដ្ឋាន ដើម្បីកសាងផ្ទះពិភពលោកដ៏ល្អប្រសើរតាមរយៈ AI៕

វិទ្យុមិត្តភាពកម្ពុជាចិន