(ប៉េកាំង)៖ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលជិតនឹងបើកធ្វើទទួលបាន ការយកចិត្តទុកដាក់យ៉ាងខ្លាំងពីទូទាំងពិភពលោក ចិននឹងជុំវិញកំណែទម្រង់ឱ្យស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយថែមទៀត តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។ ការស្ទង់មតិចំនួនបីរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ជាមួយអ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោក បានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៦,៩ភាគរយបានទទួលស្គាល់ក្នុងកម្រិតខ្ពស់ ចំពោះសមិទ្ធផលអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់របស់ចិន ហើយរំពឹងថា ការធ្វើឱ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀតរបស់ចិន នឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើន ដល់ពិភពលោក។

ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨០,៣ភាគរយបានកោតសរសើរថា សេដ្ឋកិច្ចចិនមានមូលដ្ឋានរឹងមាំណាស់ ហើយយល់ឃើញថា ប្រការនេះនឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ពិភពលោក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៥,២ភាគរយ មានសុទិដ្ឋិនិយមចំពោះនិន្នាការអភិវឌ្ឍន៍ដោយនឹងនរ នៃសេដ្ឋកិច្ចចិនដែលមានទំនោរទៅរក ភាពល្អប្រសើរក្នុងរយៈពេលយូរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៣,២ភាគរយបានកោតសរសើរពី កម្លាំងជាក់ស្តែងខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៥,៤ ភាគរយបានទទួលស្គាល់ពី ការផ្តោតសំខាន់និងការប្តេជ្ញាចិត្តរបស់ចិន ក្នុងវិស័យច្នៃប្រឌិតថ្មី ដោយម្ចាស់ការ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៨,៥ភាគរយបានយល់ឃើញថា ឧស្សាហកម្មបៃតងនឹងផ្តល់ ការគាំទ្រយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន ហើយអ្នកផ្តល់បទសម្ភាសន៍ចំនួន៨១,៩ភាគរយយល់ឃើញថា ចិនជាប្រទេសមួយ ដែលពោរពេញទៅដោយឱកាស ការអភិវឌ្ឍរបស់ចិននឹងបន្តផ្តល់កាលានុវត្តភាពដល់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន