(ប៉េកាំង)៖ របាយការណ៍ស្តីពី «ការរិះគន់និងច្រានចោលម្តងទៀត ចំពោះសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»ដែលរួមគ្នាតាក់តែងឡើងដោយ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ អំពីមហាសមុទ្រ HuaYang វិទ្យាស្ថានស្រាវជ្រាវអំពីសមុទ្រចិនខាងត្បូង និងសមាគមច្បាប់អន្តរជាតិចិន ត្រូវបានចេញផ្សាយ នៅក្រុងប៉េកាំងនៅថ្ងៃទី១១ ខែកក្កដា។

របាយការណ៍នេះបានចង្អុលបង្ហាញថា គិតរហូតដល់បច្ចុប្បន្ន ហ្វីលីពីនបានលើកឡើងដោយឯកតោភាគីនូវអ្វីដែលហៅថា "ការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង”៨ឆ្នាំហើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនៅក្រៅតំបន់មួយចំនួនតូច នៅតែចាត់ទុក" ការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង” ដែលល្មើសនឹងច្បាប់និងគ្មានសុពលភាពនេះជា "ក្បួនច្បាប់" នេះបង្ហាញឱ្យឃើញនូវចេតនាអាក្រក់ របស់កម្លាំងនៅក្រៅតំបន់មួយចំនួន ក្នុងការកកូរកកាយស្ថានការណ៍សមុទ្រចិនខាងត្បូង និងអុជអាលបំបែកបំបាក់ទំនាក់ទំនងរវាងចិននិងប្រទេសអាស៊ាន។

របាយការណ៍បានរំលឹកឡើងវិញនូវគោលជំហររបស់ចិន ចំពោះសំណុំរឿងមជ្ឈត្តកម្ម ព្រមនិងការកាត់ក្តីមានជាអាទិ៍៖ សំដៅចំពោះការដែលហ្វីលីពីនប្រើប្រាស់ ដោយខុសទំនងនូវយន្តការដោះស្រាយវិវាទនៃ «អនុសញ្ញាច្បាប់សមុទ្រ នៃអង្គការសហប្រជាជាតិ» ហើយមិនអើពើនឹងគោលជំហរជាប់លាប់ជាដរាបមក របស់ចិនស្តីពីការប្រកាន់ខ្ជាប់ ការគ្រប់គ្រងការខ្វែងគំនិតនិងដោះស្រាយវិវាទតាមរយៈការចរចានិងពិគ្រោះពិភាក្សា បែរជាមានចេតនាលើកឡើង នូវរឿងមជ្ឈត្តកម្មដោយឯកតោភាគី រដ្ឋាភិបាលចិនប្រកាន់ខ្ជាប់"ការមិនចូលរួមនិងមិនទទួលយក" រដ្ឋាភិបាលចិនមិនទទួលស្គាល់ ការកាត់ក្តីខុសច្បាប់ដែលធ្វើដោយតុលាការមជ្ឈត្តកម្មទេ ហើយក៏មិនទទួលយកគំនិតផ្តួចផ្តើមនិងប្រតិបត្តិការណាមួយ ដែលផ្អែកលើការកាត់ក្តីនេះដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន