(វ៉ាស៉ីនតោន)៖ កិច្ចប្រជុំកំពូលអង្គការណាតូ បានសន្យាការធានាបន្តជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី ប៉ុន្តែមិនមានការបញ្ជាក់តប នូវសេចក្តីចង់បានរបស់អ៊ុយក្រែន ដែលខ្វះកម្លាំងក្នុងការប្រ យុទ្ធជាមួយនឹងទាហានរុស្ស៊ីឡើយ។ កិច្ចប្រជុំកំពូលអង្គការណាតូ បានសន្យាផ្តល់ជំនួយបន្ថែមនូវប្រព័ន្ធអាវុធការពារដែនអាកាស, យន្តហោះចម្បាំង F-16 និងការធានាថាអ៊ុយក្រែននឹងក្លាយជា សមាជិករបស់អង្គការណាតូ ប៉ុន្តែត្រូវរង់ចាំ រហូតដល់សង្គ្រាមបានបញ្ច

សហរដ្ឋអាមេរិកថ្លែងថាគេនឹងចាប់ផ្តើមដា ក់ពង្រាយមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយនៅក្នុង ប្រទេសអាល្លឺម៉ង់នៅឆ្នាំ២០២៦។ សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់បានប្រកាសជុំវិញ ការដាក់ ពង្រាយនេះនៅក្នុងកិច្ច ប្រជុំអង្គការណាតូកាលពីថ្ងៃពុធទី១០កក្កដា ដែលវានឹងក្លាយជាការ បោះជំហានដ៏សំខាន់មួយក្នុងគោលបំណងប្រឆាំងនឹងអ្វីដែលអង្គការណាតូបានមើលឃើញ នូវទង្វើរបស់រុស្ស៊ីថាជាគ្រោះគំរាមកំហែងចំពោះទ្វីបអឺរ៉ុប។

ការសម្រេចចិត្តនេះមានន័យថាក្នុងប្រទេសអាល្លឺម៉ង់នឹងត្រូវបំពាក់ដោយអាវុធអាមេរិកដ៏មាន សក្តានុពលខ្លាំងក្លាបង្អស់ដើម្បីការត្រៀម រក្សាការពារសន្តិសុខនៅក្នុងទ្វីបអឺរ៉ុបដែលមិនធ្លាប់ កើតមានឡើយចាប់តាំងពីមានសង្គ្រាមត្រជាក់កើតឡើងមក ហើយការសម្រេចចិត្តនេះក៏ជា សារព្រមានមួយចំពោះមេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរ ពូទីនផងទៀត។

សេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់បាននិយាយថា "ការដាក់ពង្រាយជា ដំណាក់កាល" គឺស្ថិតនៅក្នុងការរៀបចំ សម្រាប់ការឈរជើងរយៈពេលវែងនៅក្នុងទ្វីបអ៊ឺរ៉ុប នៃសមត្ថភាពទាំងឡាយដែលនឹងរួមបញ្ចូលប្រព័ន្ធអាវុធ SM-6 Tomahawk និងអាវុធលឿន ជាងសំឡេងនានាកំពុងអភិវឌ្ឍ ដែលជាអាវុធបាញ់ក្នុងទំហំវិសាលភាពបានឆ្ងាយ។

តាមពិតការដាក់ពង្រាយនេះ ត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិត មធ្យម Intermediate-Range Nuclear Forces Treaty ដែលបានចុះហត្ថលេខាដោយសហរដ្ឋ អាមេរិកនិងអតីតសហភាពសូវៀតក្នុងឆ្នាំ១៩៨៧ ប៉ុន្តែសន្ធិសញ្ញានោះក្រោយមកត្រូវរលាយ អស់មកវិញនៅក្នុងឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍រួមចេញផ្សាយថ្ងៃពុធ បាននិយាយថាគេ «មិនអាចវាយតម្លៃទាបចំពោះ លទ្ធភាពវាយប្រហារដាក់មកលើ បូរណភាពដែនដីរបស់ប្រទេស នៃក្រុមសម្ព័ន្ធមិត្តបានឡើយ» ។ សេចក្តីរាយការណ៍ បានបង្ហាញថាជំនួយជាច្រើន បន្ថែមទៀតត្រូវបានគេបញ្ជូនទៅអ៊ុយក្រែន ដើម្បីការជំរុញនិងលើកទឹកចិត្ត លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ប្រឆាំង នឹងអំពើឈ្លានពានរបស់រុស្ស៊ី។

ក្នុងចំណោមជំនួយយោធាដែលត្រូវបញ្ជួនទៅទៀតនោះ ក៏រួម មានទាំងយន្តហោះ F-16 ផងដែរ។ សម្ព័ន្ធមិត្តអង្គការណាតូ បានប្រកាសកាលពីថ្ងៃពុធថា គេ បានចាប់ផ្ដើមបញ្ជូនយន្តហោះចម្បាំង F-16 ដែលគេបានសន្យាយូរមកហើយ ទៅឲ្យប្រទេស អ៊ុយក្រែន ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបញ្ជាក់សាជាថ្មីកាលពី ថ្ងៃពុធទី១០កក្កដា។

លោក Antony Blinken បានថ្លែងថា «ខ្ញុំមានសេចក្តីរីករាយណាស់ដោយសូមប្រកាសថាក្នុង ពេលដែលយើងបាននិយាយនេះ ការបញ្ជួនយន្តហោះ F-16 កំពុងតែមានដំណើរការប្រព្រឹត្ត ទៅហើយ ដែលជាយន្តហោះបញ្ជួនពីប្រទេសដាណាម៉ាក, ប្រទេសហូឡង់ និងយន្តហោះ ចម្បាំងទាំងនោះនឹងត្រូវហោះហើរលើអាកាសរបស់អ៊ុយក្រែនក្នុងរដូវក្តៅនេះដើម្បីមានការ ប្រាកដថាអ៊ុយក្រែន នឹងអាចបន្តការពារប្រទេសរបស់ខ្លួនដោយមានប្រសិទ្ធភាពបំផុតប្រឆាំង នឹងអំពើឈ្លានពានរបស់រុស្ស៊ី»។

លោក ចូ បៃឌិន នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូដែលកំពុងប្រព្រឹត្តទៅក្នុងរដ្ឋធានីវ៉ាស៊្ហីន តោននាពេលនេះទៀត បានប្រកាសបញ្ជាក់ដែរថា ប្រទេសដាណឺម៉ាក និងហូឡង់ បានចាប់ ផ្ដើមបញ្ជូនយន្តហោះចម្បាំង F-16 ដែលផលិតនៅសហរដ្ឋអាមេរិក ទៅឲ្យប្រទេសអ៊ុយ ក្រែន ហើយ ដែលនឹងឆ្លើយតបចំពោះការសន្យា កាលពីឆ្នាំមុនដល់ប្រទេសអ៊ុយក្រែន ដែលពេល នោះបានចាញ់ប្រៀបក្នុងការប្រជែងគ្នា ផ្នែកដែនអាកាសជាមួយនឹងប្រទេសរុស្ស៊ី។

ប្រទេសណ័រវ៉េ, ប្រទេសហូឡង់, ប្រទេសដាណាម៉ាក, ប្រទេសបែលហ្ស៊ីក គឺជាប្រទេស ដែល បានសន្យាផ្តល់យន្តហោះ F16 ទៅឱ្យអ៊ុយក្រែនដែលរំពឹងថាការទទួលបាន នឹងមានយ៉ាង ហោច៦០គ្រឿង។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនបញ្ជាក់ថាគេត្រូវការយន្តហោះ F16 ជាច្រើន ណាស់ក្នុងការធ្វើសង្គ្រាមទប់ទល់នឹងរុស្ស៊ីនោះ។

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានថ្លែងនៅមួយថ្ងៃមុនការបើកកិច្ចប្រជុំកំពូលអង្គ ការណាតូក្នុងរដ្ឋធានីវ៉ាស៊្ហីនតោនឌីស៊ីថា អ៊ុយក្រែនត្រូវការយន្តហោះ F-16 យ៉ាងហោច នា ពេលនេះចំនួនដល់១២៨គ្រឿង។ លោកថាយន្តហោះ F-16 ដែលកំពុង បានបញ្ជួនមកនោះនៅ មានចំនួនតិចតួចនៅឡើយនិងលោកបន្ថែមថាវាបានមកដល់យឺតពេលក្នុងការធ្វើសង្គ្រាមថែម ទៀត។ លោកហ្សេឡិនស្គីបាននិយាយបន្តថាបើទោះបីជាយើងមានយន្តហោះ F-16 ចំនួន ៥០គ្រឿងក៏ដោយ ក៏នៅមិនទាន់បានការដែរ។ លោកថាអ៊ុយក្រែនត្រូវការដល់ចំនួន៣០០ គ្រឿងឯណោះ។

ក្រុមប្រទេសលោកខាងលិចបាននិយាយថាយន្តហោះ F16 អាចមានលទ្ធភាពវាយរុញច្រាន បណ្តេញយន្តហោះចម្បាំងរុស្ស៊ី ឱ្យចេញឆ្ងាយពីព្រំដែនអាកាសរបស់អ៊ុយក្រែនផង, អាចកំ ណត់គោលដៅវាយប្រហារដាក់លើសត្រូវ និងមានប្រសិទ្ធភាពបាញ់ទម្លាក់ គ្រាប់មីស៊ីលរបស់ រុស្ស៊ីបានថែមទៀតនិងជាយន្តហោះដែលអាចប្រយុទ្ធទាំងនៅលើអាកាស, កំទេចគោលដៅ នៅលើដីនិងក៏ជាប្រភេទយន្ត ហោះអាចស៊ើបយកការសម្ងាត់បានទៀត។

ប៉ុន្តែសេចក្តីរាយការណ៍ពីសមរភូមិបាននិយាយថាបើទោះបីជាមានការបញ្ជួនយន្តហោះ F-16 មកដល់ក្នុងពេលនេះក៏ដោយ ក៏គេមិនទាន់អាចរំពឹងថាយន្តហោះចម្បាំងនោះនឹងអាច កែ ស្ថានការណ៍សង្គ្រាមបានប៉ុណ្ណានោះដែរ ខណៈរុស្ស៊ីដែលកំពុងមាន ប្រៀបលើការប្រយុទ្ធ នៅក្នុងសមរភូមិនោះ ក៏មានប្រព័ន្ធអាវុធការពារដែនអាកាសរបស់គេកាន់តែ កែលំអនិង មានគុណភាពកាន់តែបង្កើនខ្ពស់ជាលំដាប់ថែមទៀត។

រុស្ស៊ីបានបង្កើនគុណភាពប្រព័ន្ធអាវុធការពារដែនអាកាសS-400 និងរុស្ស៊ីក៏មានឧប ករណ៍ សង្គ្រាមអេឡិចត្រូនិកទំនើបរបស់ខ្លួន ដែលអាចប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាស របស់សត្រូវផងដែរ។ ចំណុចមួយដែលកំពុងតែបារម្ភនោះ គឺតើយន្តហោះ F-16 ដែលបញ្ជួនមកទាំងនោះ នឹងត្រូវចត និងរក្សាទុកកន្លែងណាដែលមានសុវត្ថិភាពលើទឹកដីអ៊ុយក្រែននោះ ពីព្រោះទឹកដីរបស់អ៊ុយ ក្រែនទាំងមួល គឺស្ថិតក្រោមការគំរាមកំហែងដោយអាវុធមីស៊ីលរបស់រុស្ស៊ីស្ទើរគ្រប់ទីកន្លែង អស់ទៅហើយ។

រុស្ស៊ីបានថ្លែងថានៅក្នុងខែកក្កដានេះ គេធ្លាប់បានបាញ់បំផ្លាញយន្តហោះចម្បាំងអ៊ុយក្រែន SU-27 ចំនួន៥គ្រឿងដោយប្រើមីស៊ីល Iskandar ដាក់លើមូលដ្ឋានអាកាសមួយក្នុងក្រុង Myrhorod ។ យន្តហោះចម្បាំងអ៊ុយក្រែន SU-27 ទាំង៥គ្រឿងនោះ ត្រូវបានចតទុកទាំង កណ្តាលថ្ងៃលើទីតាំងព្រលានយន្តហោះដែលមិនអាចបិទបាំងភ្នែកច្រមុះរបស់រុស្ស៊ីបាន ឡើយដោយប្រទេសអ៊ុយក្រែន ទាំងមូលបានស្ថិតជាផ្ទាំងស៊ីប នៃការវាយប្រហារគ្រប់ទីកន្លែង បានទាំងអស់ ដោយអាវុធមីស៊ិលរបស់រុស្ស៊ី។ អ៊ុយក្រែនបានទទួលស្គាល់ នូវការបាត់បង់យន្ត ហោះប្រយុទ្ធទាំងនោះមែន ដោយសារការដាក់ចតតម្រៀបគ្នាជាជួរ នៅលើព្រលានយន្តហោះ ក្នុងទឹកដីរបស់អ៊ុយក្រែននោះ។

មេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីនបានថ្លែងព្រមានកាលពីចុងខែមីនាឆ្នាំ២០២៤ថាលោកនឹង បាញ់កម្ទេចយន្តហោះF-16 ដែលផ្តល់មកឱ្យអ៊ុយក្រែន បើទោះបីយន្តហោះនោះចតនៅក្រៅ ប្រទេសអ៊ុយក្រែនក៏ដោយ។ លោកពូទីន បានថ្លែងព្រមានក្នុងពេលនោះ ទៀតថា រុស្ស៊ីមិន ដែលមានគំនិតណាមួយចង់វាយប្រហារដាក់លើប្រទេសនៃសមាជិកអង្គការណាតូទេ ប៉ុន្តែ លោកថា ប្រសិនបើប្រទេសលោកខាងលិចផ្គត់ផ្គង់យន្ត ហោះចម្បាំង F-16 ដល់អ៊ុយក្រែន ដើម្បីវាយប្រហារដល់រុស្ស៊ីនោះហើយ យន្តហោះ F-16 ទាំងនោះ នឹងត្រូវបាញ់ទម្លាក់ដោយ កងកម្លាំងរុស្ស៊ីជាមិនខាន ឡើយទោះបីស្ថិតនៅទី តាំងណាក៏ដោយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ, សហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តអង្គការណាតូ បាន សន្យាថានឹងផ្តល់ប្រព័ន្ធអាវុធការពារអាកាស ច្រើនសិបគ្រឿងបន្ថែមទៀត ដល់អ៊ុយក្រែនដើម្បី ការពារប្រឆាំងការវាយប្រហារតាមផ្លូវអាកាស។

**** ក្រុមសម្ព័ន្ធមិត្តណាតូបង្ហាញការប្រុងប្រយ័ត្នចំពោះប្រទេសចិន

សេចក្តីថ្លែងការណ៍ផ្សេងមួយរបស់អង្គការណាតូ ដែលចេញផ្សាយបាននិយាយថា ក្រុមសម្ព័ន្ធ មិត្តមានបំណងផ្តល់ឱ្យអ៊ុយក្រែន នូវជំនួយយោធាយ៉ាងហោចណាស់៤០ពាន់ លានអឺរ៉ូនៅក្នុង ឆ្នាំបន្ទាប់ ប៉ុន្តែមិននិយាយអំពី គំរោងនៃកិច្ចប្រឹងប្រែង សន្យាជួយជាច្រើនឆ្នាំដែលអគ្គ លេខា ធិការអង្គការណាតូ លោក Jens Stoltenberg ធ្លាប់បានប្រកាសថានឹងស្វែង រកឱ្យ ឡើយ។

សេចក្តីថ្លែងការណ៍ដដែលនោះបានសរសេររំលេចនូវភាសារបស់អង្គការណាតូកាលពីមុន ដែលបាននិយាយសង្ស័យដាក់មកលើ ប្រទេសចិនដោយហៅរដ្ឋាភិបាលក្រុងប៉េកាំងនោះថាជាប្រទេសនៃ អ្នកអនុវត្តការសម្រេចចិត្តនៃកិច្ចខិតខំប្រឹងប្រែងសង្រ្គាម របស់រុស្ស៊ីនៅអ៊ុយ ក្រែននិងបាននិយាយបន្ថែមថា ចិននៅតែជាប្រព័ន្ធឧបសគ្គរារាំងដល់កត្តាសន្តិសុខអឺរ៉ូ-អាត្លង់ ទិក។

លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មានថា នេះគឺជាលើកទីមួយហើយ ដែលប្រទេស សម្ព័ន្ធមិត្តអង្គការណាតូទាំង៣២ បានរួមគ្នាដាក់ឈ្មោះលើប្រទេសចិនថាជាអ្នកអនុវត្តការ សម្រេចចិត្តនៃការធ្វើសង្គ្រាមរបស់រុស្ស៊ី និងប្រទេសទាំង៣២បានចាត់ទុកថា វាជាសារដ៏មាន សារៈសំខាន់មួយព្រមានទៅប្រទេសចិន។

លោក Stoltenberg បាននិយាយថាអង្គការ NATO មិនមែនជាអង្គការដែលដាក់ទណ្ឌកម្មទេ ប៉ុន្តែលោកបានបន្ថែមថា "នៅចុងបញ្ចប់ គឺមានតែសម្ព័ន្ធមិត្តនីមួយៗត្រូវធ្វើការសម្រេចចិត្ត ប៉ុន្តែខ្ញុំគិតថាសាររបស់អង្គការណាតូពីកិច្ចប្រជុំកំពូលនេះ គឺបញ្ជាក់នូវភាពច្បាស់លាស់ ណាស់" ។

សេចក្តីថ្លែងការណ៍បានអំពាវនាវឱ្យប្រទេសចិន ត្រូវបញ្ឈប់ការគាំទ្រផ្នែកសម្ភារៈ និងនយោ បាយចំពោះកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី និងអង្គការណាតូ នៅបានសម្តែងក្តីព្រួយបារម្ភ អំពីសមត្ថភាពអវកាសរបស់ចិន និង ការពង្រីកយ៉ាងឆាប់រហ័សនៃឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ចិននិងបានជំរុញឱ្យ ទីក្រុងប៉េកាំងចូលរួមក្នុងកិច្ចពិភាក្សា កាត់បន្ថយហានិភ័យជាយុទ្ធ សាស្ត្រ។

ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍បានព្រមានដល់អង្គការណាតូប្រឆាំងការបង្កអំពើប្រឈម លើទំនាក់ទំនងរបស់ខ្លួនជាមួយនឹងរុស្ស៊ី។
អ្នកនាំពាក្យស្ថានបេសកកម្មរបស់ក្រុងប៉េកាំង ប្រចាំសហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ខ្លួនថា "អង្គការណាតូគួរតែបញ្ឈប់ការបំភាន់នូវរបស់អ្វី ដែលហៅថាការគំរាមកំហែងរបស់ចិន, ការបង្កឱ្យមានការប្រឈមមុខដាក់គ្នានិងការប្រជែង គ្នា ហើយណាតូត្រូវធ្វើជាបន្ថែមទៀត ដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាពពិភពលោក"។

**** អ៊ុយក្រែននឹងក្លាយជាសមាជិករបស់អង្គការណាតូនៅពេលសង្គ្រាមបានបញ្ចប់

សមាជិកទាំង៣២របស់អង្គការណាតូ កាលពីថ្ងៃទី១០ កក្កដាបានប្រកាសជាផ្លូវការថាដំណើរ របស់អ៊ុយក្រែនក្លាយជា សមាជិករបស់អង្គការណាតូនឹងមិនអាចប្រែប្រួលបានឡើយ ប៉ុន្តែថា នៅក្នុងពេលដែលអ៊ុយក្រែនមិនទាន់បាន ក្លាយជាសមាជិកពេញលេញនោះ គេនឹងធានាបន្ត ការជួយអ៊ុយក្រែនរហូតលុះត្រាតែសង្គ្រាមនឹងបញ្ចប់។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធបានប្រកាសនូវដំណាក់កាលជាបន្តបន្ទាប់របស់ខ្លួនដើម្បី ធានាការជួយអ៊ុយក្រែននៅក្នុងការការពារខ្លួន ប្រឆាំងនឹងរុស្ស៊ី មានន័យថាអ៊ុយក្រែនត្រូវតែ ប្រយុទ្ធដោយខ្លួនឯងដោយប្រើប្រាស់ នូវអាវុធជំនួយរបស់ប្រទេសលោកខាងលិ ចដែលបន្ត ជួយផ្គត់ផ្គង់រហូតដល់សង្គ្រាមនឹងបញ្ចប់។

លោកហ្សេឡិនស្គី ដែលទន្ទឹងរង់ចាំការចូលជាសមាជិកនៃអង្គការសន្ធិសញ្ញាអត្លង់ទិកខាង ជើងនេះ បានថ្លែងអំណរគុណចំពោះការសន្យា របស់អង្គការណាតូនិងវាយតម្លៃខ្ពស់ចំពោះ ការបញ្ជាក់របស់ណាតូលើជំនួយយោធា មកអ៊ុយក្រែនរួមទាំងយន្តហោះ F-16, ប្រព័ន្ធមីស៊ីល ការពារដែនអាកាសនិងឧបករណ៍យោធា និងជំនួយជាច្រើនទៀត។

អង្គការណាតូកាលពីថ្ងៃពុធទី១០ កក្កដា បានបញ្ជាក់សាឡើងវិញនូវការប្តេជ្ញាចិត្តរយៈពេលវែង នៃជំនួយសន្តិសុខដល់អ៊ុយក្រែន និងបញ្ជាក់ជុំវិញការបង្កើតមជ្ឈមណ្ឌលថ្មីរបស់អង្គការណាតូ ក្នុងគោលបំណងធានាថា អ៊ុយក្រែនទទួលបានលំហូរអាវុធ ដែលអាចទុកចិត្តបានជាងមុន និង ការបណ្តុះបណ្តាលពីសមាជិកនៃក្រុមសម្ព័ន្ធមិត្តថែមទៀត។

ប៉ុន្តែជាមួយការប្ដេជ្ញាចិត្តទាំងនេះ សេចក្តីថ្លែងការណ៍ណាតូ មិនបាននិយាយ អំពីជំនួយនៃ កម្លាំងប្រយុទ្ធដែលអ៊ុយក្រែនថ្លែងថា គេត្រូវការដើម្បីកម្ចាត់កងកម្លាំងរុស្ស៊ីឡើយ។ កាលពីថ្ងៃ ទី៩កក្កដា លោកហ្សេឡិនស្គី បានថ្លែងជំរុញឱ្យអង្គការណាតូ ធ្វើសកម្មភាពរបស់ខ្លួនប្រឆាំង នឹងរុស្ស៊ីនិងមិនត្រូវរង់ចាំមើលដល់ លទ្ធផលនៃការបោះឆ្នោតអាមេរិកក្នុងខែវិច្ឆិកាឡើយ។
សេចក្តីថ្លែងការណ៍អង្គការណាតូ បាននិយាយធានាដល់អ៊ុយក្រែនថាអនាគតរបស់អ៊ុយក្រែន នោះនឹងស្ថិតនៅក្នុងអង្គការណាតូ ប៉ុន្តែនឹងត្រូវរង់ចាំរហូតដល់សង្គ្រាមបានបញ្ចប់។

សេចក្តីថ្លែងការណ៍និយាយថាអង្គការណាតូនឹងបន្តគាំទ្រ អ៊ុយក្រែនឱ្យស្ថិតលើផ្លូវដែលមិនអាចប្រែក្រឡាស់បាន ដើម្បីឱ្យមកចូលរួមជាសមាជិកពេញលេញរបស់អង្គការណាតូ។ សេចក្តីថ្លែងការណ៍របស់អង្គការណាតូបានបង្ហាញ តែអ្វី ជាការផ្តល់ជំនួយដល់អ៊ុយក្រែនដើម្បី តែការការពារខ្លួនប្រឆាំងនឹងរុស្ស៊ីតែប៉ុណ្ណោះ ប៉ុន្តែមិនមានការសរសេរថាអ៊ុយក្រែនត្រូវតែយក ឈ្នះលើរុស្ស៊ីនោះឡើយ ខណៈសង្គ្រាមបានឈានចូលដល់ឆ្នាំទី៣រួចមកហើយនេះ។

សេចក្តី ថ្លែងការណ៍ដដែលរបស់អង្គការណាតូ បើទោះបីជាបង្ហាញការផ្តល់អាវុធទំនើបៗដល់អ៊ុយ ក្រែននឹងការបើកភ្លើងបៃតងឱ្យ អ៊ុយក្រែនវាយប្រហារដាក់លើគោលដី ក្នុងទឹកដីរុស្ស៊ីយ៉ាងណា ក៏ដោយ ប៉ុន្តែសេចក្តីថ្លែងការណ៍បាននិយាយថា «ណាតូមិនស្វែងរកការប្រឈមមុខ ឬ ដាក់ការគំរាមកំហែងចំពោះរុស្ស៊ីទេ»។ សេចក្តីថ្លែងការណ៍ដដែលបន្តថា «យើងនៅតែមាន ឆន្ទៈរក្សាបណ្តាញទំនាក់ទំនងជាមួយក្រុងម៉ូស្គូ ដើម្បីកាត់បន្ថយហានិភ័យនិងរារាំងចំពោះភាព តានតឹងដែលកើនឡើង»៕