(ប៉េកាំង)៖ ថ្ងៃទី១០ ខែកក្កដា《របាយការណ៍ស្តីពីការស៊ើបអង្កេតនិងវាយតម្លៃ ចំពោះសភាពការណ៍បរិស្ថានអេកូឡូស៊ី នៅលំហសមុទ្រកោះ Huangyan 》ត្រូវបានចេញផ្សាយ។ ក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនបានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទឧទ្ទេសនាមអំពី សភាពការណ៍ពាក់ព័ន្ធ។ នេះជា “ការពិនិត្យសុខភាពដោយគ្រប់ជ្រុងជ្រោយ” ជាលើកទីមួយ ចំពោះបរិស្ថានអេកូឡូស៊ីនៅលំហសមុទ្រកោះ Huangyan ។ តាមលទ្ធផលបង្ហាញថា បរិស្ថាននៅលំហសមុទ្រកោះ Huangyan មានគុណភាពល្អប្រសើរ ហើយប្រព័ន្ធអេកូឡូស៊ី នៃផ្កាថ្មប៉ប្រះទឹកក៏មានគុណភាពល្អដែរ។

គួររំលឹកថា ពីខែឧសភាដល់ខែមិថុនាឆ្នាំ២០២៤ អង្គភាពចំនួនបីនៃក្រសួងបរិស្ថាននិងអេកូឡូស៊ីចិន គឺវិទ្យាស្ថានតំបន់ Huanan មជ្ឈមណ្ឌលមហាសមុទ្រ និងមជ្ឈមណ្ឌលស្ទង់ពិនិត្យ និងសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ នៃនាយកដ្ឋានស្ទង់ពិនិត្យ លំហសមុទ្រចិនខាងត្បូង Zhujiang បានបង្កើតក្រុមស៊ើបអង្កេតជំនាញ ដើម្បីធ្វើការស៊ើបអង្កេតជាប្រព័ន្ធចំពោះសភាពការណ៍ បរិស្ថានអេកូឡូស៊ីនៅលំហសមុទ្រកោះ Huangyan៕

វិទ្យុមិត្តភាពកម្ពុជាចិន