(ប៉េកាំង)៖ នៅក្នុងសន្និសីទសារព័ត៌ជាប្រចាំនៃក្រសួងការបរទេសចិន ដែលធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា មានអ្នកសារព័ត៌មានសួរថា៖មជ្ឈមណ្ឌលសន្តិសុខសាយប័រ នៃប្រទេសអូស្ត្រាលីនិងប្រទេស "សម្ព័ន្ធភ្នែក៥" ដូចជាសហរដ្ឋអាមេរិក អង់គ្លេស កាណាដា នូវែលសេឡង់ជាដើមព្រម និងស្ថាប័នសន្តិសុខសាយប័រនៃប្រទេសជប៉ុន កូរ៉េខាងត្បូងនិងអាល្លឺម៉ង់ជាដើមបានរួមគ្នា ចេញផ្សាយរបាយការណ៍ដោយអះអាងថា អង្គការ "APT40" ដែលគាំទ្រដោយប្រទេសចិន បានកំណត់យករដ្ឋាភិបាល នៃបណ្ដាប្រទេសតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក ធ្វើជាគោលដៅនៃការវាយប្រហារតាមបណ្តាញអ៊ីនធឺណេត ជាច្រើនលើកច្រើនសាមកហើយ។ តើប្រទេសចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ភាគីពាក់ព័ន្ធបានមួលបង្កាច់និងលាបពណ៌ប្រទេសចិន ម្តងទៀតក្រោមលេស បញ្ហាសន្តិសុខសាយប័រ ប្រទេសចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាត ចំពោះករណីនេះ។ តាមពិតទៅ មួយរយៈពេលកន្លងមកនេះ ស្ថាប័នពាក់ព័ន្ធនៃប្រទេសចិន បានចេញផ្សាយរបាយការណ៍ ស្តីពីការវិភាគនិងការស៊ើបអង្កេត ជាច្រើនដែលបូករួមទាំង «របាយការណ៍ស្តីពីការវិភាគចំពោះអង្គការ APT របស់អាមេរិក» ដោយបានលាតត្រដាងយ៉ាងលម្អិត អំពីករណីដែលថា អស់កាលជាយូរកន្លងមក សហរដ្ឋអាមេរិកមួយផ្នែកបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងឃោសនាបំប៉ោង សាចុះសាឡើងពី "ការគំរាមកំហែងខាងការវាយប្រហារ តាមបណ្តាញអ៊ីនធឺណេតពីប្រទេសចិន" មួយផ្នែកទៀត ពួកគេបានធ្វើសកម្មភាពលួចស្តាប់ និងលួចយកការណ៍សម្ងាត់តាមបណ្តាញអ៊ីនធឺណេត នៅទូទាំងពិភពលោកដោយពឹងផ្អែកលើ អនុត្តរភាពនិងឧត្តមភាពខាងបច្ចេកវិទ្យារបស់ខ្លួន។ តើអ្នកណាជាអ្នកគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិសុខសាយប័រនៅទូទាំងពិភពលោក ជឿជាក់ថា សហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់ហើយ៕

វិទ្យុមិត្តភាពកម្ពុជាចិន