(ប៉េកាំង)៖ លោក Xi Jinping មេដឹកនាំកំពូលចិនធ្លាប់គូសបញ្ជាក់ថា ការជំរុញធ្វើទំនើបកម្មតាមបែបផែនចិន មិនអាចកាត់ផ្ដាច់ពី ការគាំទ្រផ្នែកយុទ្ធសាស្ត្រ នៃវិស័យបច្ចេកវិទ្យា អប់រំ និងធនធានមនុស្សបានទេ។ តំបន់ត្រីកោណទន្លេយ៉ង់សេជា ប្រភពកម្លាំងចលករ ដែលកើនឡើងយ៉ាងឆាប់រហ័ស និងមានឥទ្ធិពលដ៏ខ្លាំងមួយរបស់ប្រទេសចិន។ លោក Xi Jinping ប្រកាន់ខ្ជាប់ក្តីសង្ឃឹមយ៉ាងមុតមាំ ចំពោះការអភិវឌ្ឍក្នុងតំបន់នេះ លោកធ្លាប់ចុះត្រួតពិនិត្យការងារ ក្នុងតំបន់ត្រីកោណនេះជាច្រើនលើក ហើយបានតាមដានរៀបចំផែនការ បន្តជំរុញការអភវឌ្ឍរួមបញ្ចូលគ្នា នៃតំបន់ត្រីកោណទន្លេយ៉ង់សេ។

តើតំណាងនៃវិស័យបច្ចេកវិទ្យា នៃតំបន់ត្រីកោណទន្លេយ៉ង់សេស្ថិតនៅទីណា? ចម្លើយគឺ ក្រុងរណបបច្ចេកវិទ្យា Zhangjiang នៃទីក្រុងសៀងហៃ (Zhangjiang Science City)។ ក្រុងរណបនេះបានវិវឌ្ឍរីកចម្រើន អស់រយៈពេលជាង ៣០ឆ្នាំហើយ ដែលសព្វថ្ងៃមានសហគ្រាសបច្ចេកទេសខ្ពស់ចំនួនលើសពី១៩០០ និងស្ថាប័នសិក្សាស្រាវជ្រាវនិងផលិតបច្ចេកវិទ្យាទុន បរទេសចំនួនលើសពី ៣០ ស្ថាប័ន។ មិនថាការស្រាវជ្រាវមូលដ្ឋានក្តី ឬវិស័យឆ្លាតវៃសិប្បនិម្មិត ឬ ជីវវេជ្ជសាស្ត្រ ទីនេះបានបណ្តុះនូវ «គ្រាប់ពូជ» នៃការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យារបស់ប្រទេសចិន ដែលបានបង្កើតជាខ្សែសង្វាក់ពេញលេញនៃការច្នៃប្រឌិតថ្មី។

សូមបញ្ជាក់ថា តំបន់ត្រីកោណទន្លេយ៉ង់សេទំហំមិនដល់ ៤% នៃផ្ទៃដីប្រទេសចិនឡើយ ប៉ុន្តែ បានបង្កើត GDP ទំហំ ២៤% នៃទូទាំងប្រទេសចិន។ នៅពីក្រោយសមិទ្ធផលនេះ គឺការគាំទ្រដ៏ខ្លាំងក្លាដែលផ្គត់ផ្គង់ដោយការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា។ កាលពីឆ្នាំ២០២៣ ក្រុងសៀងហៃបាន រួមជាមួយ ខេត្តជាំងស៊ូ ខេត្តចឺជាំង និងខេត្តអានហួយ ដើម្បីចាប់ផ្តើមអនុវត្តគម្រោង ផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចចំនួន ២៨ គម្រោង (មានដូចជា បន្ទប់ពិសោធន៍ជាតិចិន បន្ទប់ពិសោធន៍សំខាន់ជាតិចិន ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាសំខាន់ៗជាតិចិនជាដើម) ដែលបញ្ជាក់ថា កម្លាំងគាំទ្រមកពីវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ នៃតំបន់តី្រកោណទន្លេយ៉ង់សេខ្លាំងឡើងថែមមួយកម្រិតទៀត៕

* Shanghai Synchrotron Radiation Facility ជាគម្រោងកំពូលបច្ចេកវិទ្យាខាងវិទ្យុសកម្មរបស់ប្រទេសចិន ដែលស្ថិតក្នុងក្រុងរណបបច្ចេកវិទ្យា Zhangjiang នៃទីក្រុងសៀហៃ។

*នាវាទេសចរណ៍ខ្នាតធំឈ្មោះ Adora Magic City ដែលផលិតដោយប្រទេសចិន បានចូលចតនៅកំពង់ផែអន្តរជាតិ Wusongkou នៃក្រុងសៀងហៃ។

វិទ្យុមិត្តភាពកម្ពុជាចិន