(ប៉េកាំង)៖ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់ចំពោះវីរុសកុំព្យូទ័រជាតិចិន បន្ទប់ពិសោធន៍គម្រោងជាតិផ្នែកបច្ចេកវិទ្យាបង្ការ និងគ្រប់គ្រងវីរុសកុំព្យូទ័រនិងក្រុមហ៊ុនសន្តិសុខឌីជីថល 360 បានរួមគ្នាប្រកាសពីរបាយការណ៍ពិសេស ដោយបានលាតត្រដាងនូវប្រតិបត្តិការ "VoltTyphoon” ដែលគ្រោងផែនការនិងអនុវត្ត ដោយស្ថាប័នជាច្រើនរបស់អាមេរិក។ ប្រតិបត្តិការនេះមានគោលបំណងញុះញង់ពីអ្វីដែលហៅថា "ការវាយប្រហារនិងការគំរាមកំហែង តាមបណ្តាញអ៊ីនធើណិតពីប្រទេសចិន" ដើម្បីបន្តសុពលភាពនៃមាត្រាទី ៧០២ នៃ «សេចក្តីព្រាងច្បាប់ស្តីពីការឃ្លាំមើលការណ៍សម្ងាត់ របស់បរទេស» របស់អាមេរិក ក្នុងន័យពង្រឹងការឃ្លាំមើលតាមបណ្តាញអ៊ីនធើណិត របស់ស្ថាប័នស៊ើបការណ៍អាមេរិកទាំងក្នុង និងក្រៅប្រទេស។

នៅក្នុងការស្ទង់មតិរបស់បណ្តាញ CGTN ចំពោះអ្នកប្រើបណ្តាញអ៊ីនធើណិតលើសកលលោក អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩១,៧% លើកឡើងថា បើរដ្ឋាភិបាលអាមេរិកបន្តធ្វើការឃ្លាំមើល និងវាយប្រហារតាមអ៊ីនធើណិតដោយខុសច្បាប់ នោះបានត្រឹមតែពន្លឿនការបំផ្លាញ កិត្តិយសអន្តរជាតិរបស់រដ្ឋាភិបាលអាមេរិក និងធ្វើឱ្យអាមេរិកបាត់បង់ទំនុកចិត្ត នៅទូទាំងពិភពលោកតែប៉ុណ្ណោះ។

ក្នុងការស្ទង់មតិ មានអ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,៣%សម្គាល់ឃើញថា មាត្រាទី ៧០២ នៃ «សេចក្តីព្រាងច្បាប់ស្តីពីការឃ្លាំមើល ការណ៍សម្ងាត់របស់បរទេស» របស់អាមេរិកដែលអនុញ្ញាតឱ្យស្ថាប័នស៊ើបការណ៍ និងស្ថាប័ននីតិប្រតិបត្តិអាមេរិកទាមទារឱ្យប្រតិបត្តិករ បណ្តាញអ៊ីនធើណិតផ្តល់ទិន្នន័យឯកជននិងព័ត៌មានឯកជនឱ្យខ្លួន ដោយគ្មានលក្ខខណ្ឌដែលគ្មានការប្រគល់សិទ្ធិ ពីតុលាកាគឺគ្មានភាពត្រឹមត្រូវ និងភាពស្របច្បាប់ទាល់តែសោះ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២,៨% សម្គាល់ឃើញថា អាមេរិកបានប្រើឧត្តមភាពខាងបច្ចេកវិទ្យារបស់ខ្លួន ជាឧបករណ៍សម្រាប់ធ្វើអនុវត្តភាព, ហើយមាន ៩៥,៧% បានថោ្កលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើដ៏អាក្រក់របស់អាមេរិក ដែលប្រើសន្តិសុខជាតិជាំលេស ដើម្បីគាបសង្កត់ប្រទេសដទៃ៕

វិទ្យុមិត្តភាពកម្ពុជាចិន