Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថាប័នសន្តិសុខបណ្តាញអ៊ីនធើណេតនៃប្រទេសចិន ធ្វើការវិភាគយ៉ាងស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ ចំពោះការដែលស្ថាប័នរដ្ឋាភិបាលអាមេរិក បានប្រឌិតឡើងនូវអ្វីដែលហៅថាអង្គការ Hacker «Volt Typhoon» ដែលគាំទ្រដោយប្រទេសចិន

10-07-2024 16:15

(ប៉េកាំង)៖ តាំងពីឆ្នាំ២០២៣មក រដ្ឋាភិបាលអាមេរិកបានឆ្លងតាមរយៈការប្រឌិតព័ត៌មាន ដែលហៅថា អង្គការHacker "Volt Typhoon” ដែលគាំទ្រដោយរដ្ឋាភិបាលប្រទេសចិន បានបំផុសការវាយប្រហារតាមបណ្តាញអ៊ីនធើណេត ទៅលើហេដ្ឋារចនាសម័្ពន្ធគន្លឹះ របស់អាមេរិក ដើម្បីឃោសនាបំប៉ោងយ៉ាងគឃ្លើនពី "ការគំរាមកំហែងរបស់ចិន" និងមួលបង្កាច់រូបភាពអន្តរជាតិរបស់ចិន។

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មជ្ឈមណ្ឌលជាតិឆ្លើយតបបន្ទាន់ ចំពោះវីរុសកុំព្យូទ័រជាបន្ទាន់របស់ចិន បន្ទប់ពិសោធន៍គម្រោងជាតិ អំពីបច្ចេកទេសបង្ការនិងគ្រប់គ្រងវីរុសកុំព្យូទ័រ និងក្រុមហ៊ុនសន្តិសុខឌីជីថល៣៦០ បានរួមគ្នាចេញផ្សាយរបាយការណ៍ស៊ើបអង្កេត ដោយលាតត្រដាងនូវមុខមាត់ពិតប្រាកដ នៃក្រុមឧក្រិដ្ឋជនជំរិតតាមវីរុសកុំព្យូទ័រ និងការពិតនៅពីក្រោយដែលអាមេរិក ឃោសនាបំប៉ោងពីករណីនេះ។

លទ្ធផលស៊ើបអង្កេតបានបង្ហាញថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៃអង្គការ Hacker "Volt Typhoon” គឺគ្រោងផែនការដោយ ស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិក ជាសកម្មភាពប្រឌិតព័ត៌មានក្លែងក្លាយ និងគ្រប់គ្រងមជ្ឈដ្ឋានសាធារណៈមតិ ដែលមានការចូលរួមពី សមាជិករដ្ឋសភាអាមេរិក ដែលប្រឆាំងចិន និងស្ថាប័នរដ្ឋបាលនៃសហរដ្ឋអាមេរិកជាច្រើន ដូចជាសេតវិមាន ក្រសួងយុត្តិធម៌ និងក្រសួងការពារជាតិជាដើម ព្រមនិងស្ថាប័នគ្រប់គ្រង សន្តិសុខបណ្តាញអ៊ីនធើណេត "សម្ព័ន្ធភ្នែក៥"។ ក្នុងប្រតិបត្តិការលើកនេះ ឆ្លងតាមរយៈការប្រឌិតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ស្ថាប័នស៊ើបការណ៍អាមេរិក បានប្រឌិតនិងឃោសនាបំប៉ោងពី "ការគំរាមកំហែងតាមបណ្តាញអ៊ីនធើណេតពីប្រទេសចិន” ដើម្បីជំរុញឱ្យមាត្រាទី៧០២នៃ «សេចក្តីព្រាងច្បាប់ស្តីពី ការឃ្លាំមើលការស៊ើបការណ៍ពីបរទេស» នៃប្រទេសអាមេរិកត្រូវអនុម័តឱ្យបន្តមានសុពលភាព ក៏ដូចជាពង្រឹងសមត្ថភាពវាយប្រហារ និងកំញើញដល់គូប្រជែង ព្រមនិងសមត្ថភាពឃ្លាំមើលនិងគ្រប់គ្រងប្រជាជន របស់ស្ថាប័នស៊ើបការណ៍អាមេរិក៕

វិទ្យុមិត្តភាពកម្ពុជាចិន