(ប៉េកាំង)៖ ក្នុងខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសតាជីគីស្ថាន ពិធីចាក់ផ្សាយនូវកម្មវិធី «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត» រដូវកាលទី៣ បកប្រែជាភាសា Tajik ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងនៅក្រុង Dushanbe ប្រទេសតាជីគីស្ថាននៅថ្ងៃទី ៥ខែកក្កដា ។ ចាប់ពីថ្ងៃនេះតទៅ កម្មវិធីនេះនឹងចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសតាជីគីស្ថាន។

លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងថា កម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» រដូវកាលទី៣ បកប្រែជាភាសា Tajik បានជ្រើសរើសប្រយោគល្អៗ ដកស្រង់ពីសៀវភៅបុរាណចិនក្នុងសុន្ទរកថា អត្ថបទនិងអនុសាសន៍សំខាន់ៗ របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានបង្ហាញពីគ្រឹះវប្បធម៌ដ៏ជ្រាលជ្រៅ និងមនោសញ្ចេតនាស្នេហាជាតិ ដែលតម្កល់ទុកប្រជាជនជាចម្បង និងការគិតគូរដល់ផលប្រយោជន៍រួម នៃពិភពលោករបស់លោក Xi Jinping ។ ជឿជាក់ថា មិត្តតាជីគីស្ថានអាចឈ្វេងយល់ពីមូលដ្ឋានគ្រឹះវប្បធម៌របស់លោក Xi Jinping សម្រាប់អភិបាលកិច្ចជាតិ អាចឈ្វេងយល់ពីប្រភពតម្រិះប្រាជ្ញា នៃការអភិវឌ្ឍរបស់ប្រទេសចិនក្នុងយុគសម័យថ្មី។

លោកស្រី Sattoriyon រដ្ឋមន្រ្តីក្រសួងវប្បធម៌តាជីគីស្ថានបានថ្លែងថា ពេលអនាគតក្រសួងវប្បធម៌តាជីគីស្ថាន នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិននិងតាជីគីស្ថាន ដើម្បីធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពី អស់រយៈពេលពាន់ឆ្នាំមានភាពត្រចះត្រចង់ ក្នុងយុគសម័យថ្មី៕

វិទ្យុមិត្តភាពកម្ពុជាចិន