(ប៉េកាំង)៖ កាលពីថ្ងៃទី៤ ខែកក្កដា តាមម៉ោងក្នុងតំបន់ នៅក្រុងហ្សឺណែវរបស់ស្វ៊ីស។ ពេលក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិអនុម័តជាឯកច្ឆន្ទ នូវរបាយការណ៍ស្តីពីការទទួល ការត្រួតពិនិត្យសិទ្ធិមនុស្សជុំទី៤របស់ចិន ក្នុងសាលប្រជុំបានលាន់ ឮស្នូរទះដៃយ៉ាងកក់ក្តៅ តំណាងរបស់ប្រទេសជាច្រើន បានសម្តែងការជូនពរចំពោះគណៈប្រតិភូចិន។ ប្រទេសជាង១២០ បានទទួលស្គាល់យ៉ាងពេញលេញ នូវកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស ហើយប្រទេសដែលថ្លែងសុន្ទរកថា ភាគច្រើនបានវាយតម្លៃខ្ពស់ចំពោះ ការការពារសិទ្ធិមនុស្សរបស់ចិនក្នុងរយៈពេលដ៏ខ្លីៗ។ល។

តើមតិយោបល់ជាឯកច្ឆន្ទ អំពីសិទ្ធិមនុស្សរបស់ចិនទាំងនេះគឺមកពីណា? ការពិតបានផ្តល់ចម្លើយហើយ។ ជាច្រើនឆ្នាំកន្លងទៅនេះ ប្រទេសចិនបានប្រកាន់ខ្ជាប់ការចាត់ទុក សិទ្ធិរស់រានមានជីវិតនិងសិទ្ធិអភិវឌ្ឍន៍ជា សិទ្ធិមនុស្សមូលដ្ឋានដ៏សំខាន់បំផុត ដោយបានលើកឡើង ប្រកបដោយការច្នៃប្រឌិតថ្មីថា “ការរស់រានមានជីវិតជាមូលដ្ឋាន នៃការទទួលសិទ្ធិមនុស្សទាំងអស់ ជីវភាពរស់នៅប្រកបដោយសុភមង្គលរបស់ប្រជាជន ជាសិទ្ធិមនុស្សដ៏ធំបំផុត។” ពីការដោះស្រាយជាលក្ខណៈប្រវត្តិសាស្ត្រ នូវបញ្ហាក្រីក្រដាច់ខាត និងការកសាងបានសង្គមដែលប្រជាជន មានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ដល់ការកសាងបានប្រព័ន្ធអប់រំ សង្គមធានា សុខាភិបាល និងបណ្តាញសេវា ៥G ដែលប្រកបដោយទ្រង់ទ្រាយធំបំផុត លើពិភពលោកទាំងមូល ពិភពលោកទាំងមូលបានមើលឃើញយ៉ាងច្បាស់ នូវសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលប្រទេសចិន ទទួលបានក្នុងការការពារសិទ្ធិមនុស្ស។

សិទ្ធិមនុស្សមិនមែនជាសិទ្ធិពិសេសរបស់មនុស្សមួយចំនួននោះទេ តែគឺជាសិទ្ធិដែលមនុស្សទាំងអស់គ្នា ទទួលបានដោយស្មើគ្នា ។ នៅប្រទេសចិនដែលមានជនជាតិជាច្រើននេះ ចំណុចនេះត្រូវបានបង្ហាញយ៉ាងលេចធ្លោណាស់។ ជនជាតិភាគតិចមិនត្រឹមតែ មានសេរីភាពខាងជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងក៏ទទួលបានសិទ្ធិប្រើប្រាស់ និងអភិវឌ្ឍអក្សរនិងភាសារបស់ជនជាតិខ្លួនឯងដែរ។
ព្រមពេលជាមួយគ្នានេះ មិត្តភក្តិអន្តរជាតិកាន់តែច្រើនឡើងៗ បានទៅដល់ប្រទេសចិននិងឈ្វេងយល់ពីប្រទេសចិន ពួកគេលែងត្រូវបិទបាំងដោយ “ការពិពណ៌នាខាងសិទ្ធិមនុស្ស” របស់ប្រទេសលោកខាងលិចទៀតឡើយ។

ទន្ទឹមនឹងប្រទេសចិនដាក់ចេញវិធានការមួយចំនួន ដើម្បីផ្តល់ភាពងាយស្រួលដល់ជនបរទេស ក្នុងការទៅទស្សនាប្រទេសចិន លើបណ្តាញទំនាក់ទំនងសង្គមបរទេស បានលេចចេញព័ត៌មានជាច្រើន អំពីការធ្វើទេសចរណ៍នៅប្រទេសចិន។ អារម្មណ៍សុវត្ថិភាពដ៏ខ្ពស់ ផ្លូវដែកល្បឿនលឿនដែលបើកបររហ័ស យន្តហោះគ្មានមនុស្សបើកដែលបញ្ជូនអាហារ និងរថយន្តថាមពលថ្មី។ល។ សភាពការណ៍ទាំងនេះ នាំឱ្យអ្នកទេសចរបរទេសភ្ញាក់ផ្អើល ហើយមានចំណាប់អារម្មណ៍ថា អ្វីដែលបានស្តាប់កាលពីមុនសុទ្ធតែជាពាក្យកុហក! ក្នុងបរិបទបែបនេះ សាលប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានលាន់ឮស្នូរទះដៃយ៉ាងកក់ក្តៅ ក៏ជាការឆ្លើយតបយ៉ាងខ្លាំង ចំពោះប្រទេសប៉ែកខាងលិច ដែលបានមួលបង្កាច់សិទ្ធិមនុស្សរបស់ចិន ក្នុងរយៈពេលជាយូរដែរ។

មិនត្រឹមប៉ុណ្ណោះទេ ការរួមចំណែករបស់ចិនចំពោះកិច្ចការសិទ្ធិមនុស្សអន្តរជាតិ ក៏ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយដែរ ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានអនុម័តជាច្រើនលើកលើសេចក្តីសម្រេចចិត្ត ស្តីពីការរួមចំណែកនៃការអភិវឌ្ឍ ចំពោះការទទួលសិទ្ធិមនុស្សទាំងអស់ដែលលើកឡើងដោយប្រទេសចិន ដែលបង្ហាញយ៉ាងពេញលេញ នូវលទ្ធភាពអាចធ្វើទៅបាន នៃតម្រិះប្រាជ្ញារបស់ចិន។

ក្នុងដំណើរនេះ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានក្លាយជាគំរូជាក់ស្តែងនៃការជំរុញ សិទ្ធិមនុស្សតាមរយៈការអភិវឌ្ឍ ។ ចាប់ពីបានលើកឡើង នូវគំនិតផ្តួចផ្តើមនេះមក បានជំរុញការវិនិយោគជិត១ទ្រីលានដុល្លារអាមេរិក ក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ដែលបានកកើតជាគម្រោងកិច្ចសហប្រតិបត្តិការ ចំនួនជាង៣ពាន់ ក៏ដូចជាជួយមនុស្សជិត៤០លាននាក់ ឱ្យបម្រះខ្លួនចេញពីភាពក្រីក្រ។
បច្ចុប្បន្ននេះ ចិនកំពុងជំរុញការកសាងទំនើបកម្មតាមបែបផែនចិន។ នេះមិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជនចិននិងពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យរូបមន្តអភិវឌ្ឍន៍នៃសិទ្ធិមនុស្ស កាន់តែសំបូរបែបផងដែរ។ ចិនរីករាយបន្តរួមសហការជាមួយប្រទេសនានា ដើម្បីជំរុញឱ្យកិច្ចការសិទ្ធិមនុស្សពិភពលោករីកចម្រើនទៅមុខ៕

វិទ្យុមិត្តភាពកម្ពុជាចិន