(ប៉េកាំង)៖ ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសតាជីគីស្ថានចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ភាគីទាំងពីរចិននិងតាជីគីស្ថាន បានប្រកាសបង្កើតទំនាក់ទំនង ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិននិងតាជីគីស្ថានក្នុងយុគសម័យថ្មី ដែលបានគ្រោងផែនការថ្មីសម្រាប់ការកសាង សហគមន៍រួមវាសនារវាងចិន និងតាជីគីស្ថាន ដោយឈរលើចំណុចចាប់ផ្តើមកាន់តែខ្ពស់។

ក្រឡេកទៅមើលប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងចិននិងតាជីគីស្ថាន អាចឃើញថា “ការអភិវឌ្ឍបែបលោតផ្លោះ” គឺជាពាក្យគន្លឹះ។ ពីទំនាក់ទំនងមិត្តភាព និងសុខដុមនីយកម្ម ជាមួយប្រទេសជិតខាង ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ពីទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដល់ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងតាជីគីស្ថាន ក្នុងយុគសម័យថ្មី ទំនាក់ទំនងរវាងចិននិងតាជីគីស្ថាន សម្រេចបាននូវ "ការលោតផ្លោះជាប្រវត្តិសាស្ត្រ" ជាបន្តបន្ទាប់។

ហេតុអ្វីបានជាទំនាក់ទំនងរវាងចិននិងតាជីគីស្ថាន អាចឈានដល់កម្រិតថ្មីទៀត? ការទូតប្រមុខរដ្ឋបានដើរតួនាទីដឹកនាំដ៏សំខាន់បំផុត។ ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់ គ្រឿងឥស្សរិយយសមិត្តភាព ជូនលោក Emomali Rahmon ប្រធានាធិបតីតាជីគីស្ថាន។ នេះជាលើកទីមួយហើយ ដែលប្រទេសចិនបានរៀបចំ ពិធីផ្តល់គ្រឿងឥស្សរិយយសនៅក្រៅប្រទេស ដែលបានបង្ហាញយ៉ាងពេញលេញ នូវចំណងមិត្តភាពដ៏ជ្រាលជ្រៅ របស់ប្រជាជនចិនចំពោះលោកEmomali Rahmon ប្រធានាធិបតីតាជីគីស្ថាន និងប្រជាជនតាជីគីស្ថាន។

ក្រោមការដឹកនាំរបស់ការទូតប្រមុខរដ្ឋ កិច្ចសហប្រតិបត្តិការរវាងចិននិងតាជីគីស្ថាន ក្នុងគ្រប់វិស័យបានទទួលសមិទ្ធផលជាផ្លែផ្កា។ ភាគីតាជីគីស្ថាន ជាប្រទេសដំបូងគេមួយ ដែលចូលរួមកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ"។ ប្រទេសទាំងពីរ បានកសាងសហគមន៍រួមអភិវឌ្ឍន៍ និងសហគមន៍រួមសន្តិសុខនាំមុខគេ ។ល។ ប្រទេសចិននិងតាជីគីស្ថានបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាក់ស្តែងជាបន្តបន្ទាប់ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

សព្វថ្ងៃនេះ ប្រទេសចិននិងតាជីគីស្ថានសុទ្ធតែស្ថិតក្នុងដំណាក់កាលគន្លឹះ នៃការស្តារនិងអភិវឌ្ឍប្រទេសជាតិ។ ប្រទេសចិនកំពុងជំរុញ ការធ្វើទំនើបកម្ម តាមបែបផែនចិន ដោយពេញទំហឹង ហើយប្រទេសតាជីគីស្ថានក៏កំពុងខិតខំសម្រេចបាន នូវ "យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិមុន ឆ្នាំ២០៣០" ផងដែរ។ ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីលើកនេះ គឺស៊ីសង្វាក់គ្នាជាមួយតម្រូវការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ និងឆ្លុះបញ្ចាំងពីតម្រូវការ និងសំណូមពរួមគ្នា របស់ភាគីទាំងពីរ។

គោលដៅថ្មីត្រូវបានកំណត់រួចហើយ តើយើងនឹងផ្តោតសំខាន់លើវិស័យណាខ្លះ?ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានធ្វើការរៀបចំ ចាត់ចែងយ៉ាងលម្អិត។ ការកសាងទំនុកចិត្តគ្នាផ្នែកនយោបាយ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រទេសទាំងពីរ។ក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយភាគីទាំងពីរ ភាគីតាជីគីស្ថានបានរំលឹកឡើងវិញ នូវការប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងារេ នូវការគោរពគោលការណ៍ចិន តែមួយ។ ភាគីចិននឹងគាំទ្រឯករាជ្យភាព អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់តាជីគីស្ថាន ដូចពេលកន្លងទៅដដែល។

កិច្ចសហប្រតិបត្តិការជាក់ស្តែងបានចាក់មូលដ្ឋានគ្រឹះយ៉ាងរឹងមាំ នៃទំនាក់ទំនងរវាងចិននិងតាជីគីស្ថាន។ ប្រទេសចិនជាប្រភព វិនិយោគធំបំផុត និងដៃគូពាណិជ្ជកម្មសំខាន់មួយ របស់តាជីគីស្ថាន ក្នុងរយៈពេលជាយូរមកហើយ។ នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង ចិននិងតាជីគីស្ថានបានឡើង ដល់ជិត៤ពាន់លានដុល្លារអាមេរិក ដែលបំបែកកំណត់ត្រាខ្ពស់ថ្មីទៀត ក្នុងប្រវត្តិសាស្ត្រ។ លើកនេះ ផែនការជាក់លាក់ដែលលើកឡើងដោយប្រទេសចិន បានសម្របទៅតាមយុទ្ធសាស្ត្រសំខាន់ៗ ចំនួនបួនផ្នែកថាមពល គមនាគមន៍ ស្បៀងអាហារនិងឱកាសការងារដែលបានលើកឡើង នៅក្នុង "យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ មុនឆ្នាំ២០៣០" របស់ប្រទេសតាជីគីស្ថាន ដែលបានបង្ហាញពីភាពស៊ីសង្វាក់គ្នាយ៉ាងស៊ីជម្រៅ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ របស់ប្រទេសទាំងពីរ ហើយក៏បានបង្ហាញពីភាពស្មោះត្រង់របស់ភាគីចិន ក្នុងការផ្តល់ជំនួយដល់ ការអភិវឌ្ឍរបស់តាជីគីស្ថានផងដែរ។

លើសពីនេះទៀត ភាគីទាំងពីរចិននិងតាជីគីស្ថានក៏បានលើកឡើងដែរថា នឹងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ប្រឆាំងភេរវកម្ម ដើម្បីគាំពារសន្តិសុខ នៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ និងសន្តិសុខនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាពង្រឹង ការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការក្នុងយន្តការពហុភាគី។ នេះនឹងរួមចំណែក "កម្លាំងចិន-តាជីគីស្ថាន" ក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍពិភពលោក។ កិច្ចសហប្រតិបត្តិការរវាងចិននិងតាជីគីស្ថាន មានអនាគត គួរឱ្យរំពឹងទុក ហើយសហគមន៍រូមវាសនា រវាងចិននិងតាជីគីស្ថាន ក៏មុខជានឹងមានអនាគតកាន់តែល្អបរវ ជាមិនខានផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន