(រីយាដ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ព្រះអង្គម្ចាស់រជ្ជទាយាទរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានចូលរួមអបអរសាទរ លោក Masoud Pezeshkian សម្រាប់ការក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ ២០២៤។
ទីភ្នាក់ងារព័ត៌មាន SPA បានដកស្រង់សម្តីរបស់ព្រះអង្គម្ចាស់ bin salman ដែលគូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ពីភាពខ្នះខ្នែងរបស់ខ្ញុំក្នុងការអភិវឌ្ឍ និងពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រជាជនបស់យើង ហើយបម្រើផលប្រយោជន៍គ្នាទៅវិញទៅមក»។
គួរបញ្ជាក់ថា នៅខែមីនា ឆ្នាំ ២០២៣ អ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ បន្ទាប់ពីមានក្រោមការសម្របសម្រួលដោយប្រទេសចិន ដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញ។ ចាប់តាំងពីពេលនោះមក ក្រុមមន្ត្រីនៃភាគីទាំងពីរបានបន្តកិច្ចពិភាក្សាគ្នា ដើម្បីពង្រឹងទំនាក់ទំនងនេះ៕