(ម៉ិកស៊ីកូ)៖ តំបន់ទេសចរណ៍ល្បីៗនៅម៉ិកស៊ីកូ ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈព្យុះសង្ឃរា Beryl បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីប Yucatan ក្នុងល្បឿនខ្យល់រហូតដល់ ១៧៥ គ.ម/ម៉ោង នាព្រឹកថ្ងៃទី៥ ខែកក្កដានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្យុះសង្ឃរា Beryl ដែលបានវាយប្រហារកោះជាច្រើននៅតំបន់ Caribbean និងបានឆក់យកជីវិតមនុស្សជាច្រើននាក់ ត្រូវបានគេរំពឹងថានឹងបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅតាមបណ្តោយឆ្នេរសមុទ្រ។

ប្រធានាធិបតីម៉ិកស៊ីកូ លោក Andres Manuel Lopez Obrador បានអំពាវនាវឲ្យប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ ស្វែងរកកន្លែងស្នាក់នៅបណ្តោះអាសន្នដែលមានសុវត្ថភាព ខណៈដែលសេវាឧតុនិយមបានព្យាករណ៍ពីភ្លៀងធ្លាក់ខ្លាំង ដែលអាចនាំឲ្យមានគ្រោះធម្មជាតិ ដូចជាការរអិលបាក់ដី និងទឹកជំនន់។

រដ្ឋ Quintana Roo ដែលជាទីតាំងរមណីយដ្ឋាន Cancun ដ៏ល្បីល្បាញ កំពុងតែត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារពីព្យុះនេះ ដោយរដ្ឋាភិបាលបានចេញប្រកាសអាសន្នខ្ពស់បំផុត ដែលហៅថា «ការប្រកាសអាសន្នកម្រិតក្រហម»