(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីចិន លោក Xi Jinping បានសម្តែងការស្វាគមន៍ ចំពោះវត្តមានអនាគតប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ប៉ុន្មានម៉ោងប៉ុណ្ណោះ មុនការកំណត់ពន្ធលើរថយន្តអគ្គិសនីចិនរបស់គណៈកម្មាការអ៉ឺរ៉ុប ចូលជាធរមាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ ២០២៤។

លោក Xi បានថ្លែងថា លោកមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-សហភាពអឺរ៉ុប ខណៈដែលអឺរ៉ុបត្រូវប្រឈមនឹងការចាត់វិធានការឆ្លើយតបពីទីក្រុងប៉េកាំង និងការបើកមុខមាត់ថ្មីនៅក្នុងសង្គ្រាមពន្ធគយរបស់ប្រទេសលោកខាងលិច ជាមួយនិងទំហំសេដ្ឋកិច្ចគិតជាទឹកប្រាក់ ១៨.៦ពាន់ពាន់លានដុល្លារ។ លោក Xi ក៏បានគូសបញ្ជាក់ផងដែរថា «ចិនប្តេជ្ញាចិត្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-សហភាពអឺរ៉ុប។ ចិនតែងតែចាត់ទុកអឺរ៉ុបជាបង្គោលដ៏សំខាន់មួយ នៅក្នុងសណ្តាប់ធ្នាប់ពិភលោកពហុប៉ូល»

គួរបញ្ជាក់ថា គណៈកម្មាការអឺរ៉ុប បានកំណត់ពន្ធនាំចូលបណ្តោះអាសន្នរហូតដល់ ៣៧.៦ភាគរយ លើរថយន្តអគ្គិសនីដែលផលិតដោយចិន (EV) ដោយចោទប្រកាន់ប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី ២ របស់ពិភពលោកមួយនេះ ពីការផ្តល់ការឧបត្ថម្ភធនរបស់រដ្ឋដល់ក្រុមហ៊ុនផលិត៕