(វ៉ាសូវី)៖ របាយការណ៍សិក្សាមួយចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះ បានបង្ហាញថា សហភាពអឺរ៉ុបនៅតែបន្តផ្តល់ការគាំទ្រយ៉ាងសម្បើម ដល់អ៊ុយក្រែនដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៉ី ប៉ុន្តែក៏មានការខ្វែងគំនិតគ្នាអំពីរបៀបបញ្ចប់សង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមប្រឹក្សាអឺរ៉ុបស្តីពីទំនាក់ទំនងការបរទេស (ECFR) បានលើកឡើងក្នុងការស្ទង់មតិថា «នៅក្នុងប្រទេស ឬមតិប្រជាពលរដ្ឋភាគច្រើន គាំទ្រចំពោះគំនិតនៃការបង្កើនការផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវ ដល់អ៊ុយក្រែន ក្នុងក្តីរំពឹងថានឹងអាចជួយដល់អ៊ុយក្រែនបាន»។ របាយការណ៍សិក្សាដដែលនោះ ក៏បង្ហាញដែរថា ប្រជាជនភាគច្រើននៅអេស្តូនី ប៉ូឡូញ និងស៊ុយអែត ចង់ជួយអ៊ុយក្រែនប្រយុទ្ធ ដើម្បី ដណ្តើមយកទឹកដីរបស់ខ្លួនពីការគ្រប់គ្រងរបស់រុស្ស៉ីមកវិញ។ ប៉ុន្តែប្រជាជននៅប៊ុលហ្គារី ក្រិក និងអ៉ីតាលី មានមន្ទិលសង្ស័យ ជុំវិញការយកឈ្នះរបស់អ៊ុយក្រែនលើសមរភូមិ ទោះបីជាការផ្គត់ផ្គង់ អាវុធកើនឡើងក្តី។ ចំណែកសាធារណរដ្ឋឆែក បារាំង អាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ និងស្វីស នៅតែតស៊ូស្វែងរកការមូលមតិគ្នា និងបំពេញតួនាទីរបស់សហភាពអឺរ៉ុប ក្នុងការដោះស្រាយ បញ្ហាសង្រ្គាមអ៊ុយក្រែន។

គួរបញ្ជាក់ថា របាយការណ៍សិក្សានេះ ពឺងផ្អែកលើការស្ទង់មតិសាធារណៈក្នុងប្រទេសចំនួន ១៥នៅអឺរ៉ុប រួមទាំងអ៊ុយក្រែន និងជាការប្រមូលមតិយោបល់ពីអ្នកឆ្លើយតបជិត ២០,០០០នាក់៕