(ប៉េកាំង)៖ ពិធីចាប់ដំណើរការពិព័រណ៍ពិសេសក្រោមប្រធានបទ “កិច្ចសន្ទនាស្តីពីអរិយធម៌” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅទីស្នាក់ការទូទៅ នៃអង្គការសហប្រជាជាតិនៅក្រុងញូវយ៉កសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែកក្កដា។

លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថា ជាលាយលក្ខណ៍អក្សរ ដោយបានលើកឡើងថា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ បានពិគ្រោះពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើ សេចក្តីសម្រេចចិត្តស្តីពីការបង្កើត ទិវាអន្តរជាតិសម្រាប់កិច្ចសន្ទនារវាងអរិយធម៌ ដែលលើកឡើងដោយប្រទេសចិន ហើយសម្រេចចិត្តសន្មតយកថ្ងៃទី១០ ខែមិថុនា ជាទិវាអន្តរជាតិសម្រាប់កិច្ចសន្ទនារវាងអរិយធម៌។

សេចក្តីសម្រេចចិត្តនេះបានបង្ហាញយ៉ាងពេញលេញថា គំនិតផ្តួចផ្តើមអរិយធម៌សកល ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន