(ប៉េកាំង)៖ ក្រសែភ្នែករបស់ពិភពលោកបានផ្តោតទៅរក អង្គការសហប្រតិបត្តិការសៀងហៃម្តងទៀត ប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ បានជួបជុំគ្នានៅកាហ្សាក់ស្ថាន ដើម្បីធ្វើការពិភាក្សាពីបញ្ហាសន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់។

តាមលទ្ធផលនៃការស្ទង់មតិចំពោះអ្នកលេងអ៊ីនធឺណិតនៅជុំវិញពិភពលោក ដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍បានសម្គាល់ជាទូទៅថា បន្ទាប់ពីការអភិវឌ្ឍ អស់រយៈពេលជាង២០ ឆ្នាំ អង្គការសហប្រតិបត្តិការសៀងហៃ បានក្លាយជារបាំងការពារសន្តិសុខក្នុងតំបន់ ស្ពាននៃកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព និង ជាកម្លាំងប្រកបដោយលក្ខណៈស្ថាបនា ក្នុងនោះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨២,៨% រំពឹងទុកថា អង្គការសហប្រតិបត្តិការសៀងហៃ នឹងបញ្ចេញសំឡេងនៃបណ្តាប្រទេស “សកលខាងត្បូង” យ៉ាងសកម្ម និងជំរុញការបង្កើត សណ្តាប់ធ្នាប់អន្តរជាតិដែលប្រកបដោយភាពយុត្តិធម៌ និងសមហេតុផលជាងមុន។

ជានិច្ចកាល អង្គការសហប្រតិបត្តិការសៀងហៃតែងតែប្រកាន់ខ្ជាប់នូវ "ស្មារតីសៀងហៃ" ដែល "មានទំនុកចិត្តទៅវិញទៅមក ផ្តល់ផលប្រយោជន៍ទៅវិញទៅមក សមភាព ការពិគ្រោះពិភាក្សា ការគោរពចំពោះភាពពិពិធកម្មខាងអរិយធម៌ និងការស្វែងរក ការអភិវឌ្ឍរួម" ដោយបានត្រួសត្រាយផ្លូវអភិវឌ្ឍន៍ នៃអង្គការអន្តរជាតិបែបថ្មី ដែលរដ្ឋសមាជិកនៃអង្គការ គឺជាដៃគូប៉ុន្តែមិនចងជា បក្សសម្ព័ន្ធ ធ្វើការសន្ទនានិងមិនបង្កការប្រឈមមុខដាក់គ្នា។

នៅក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២,៧% បានឯកភាពយ៉ាងខ្លាំងចំពោះទស្សនៈនៃ "ស្មារតីសៀងហៃ" ហើយសម្គាល់ថា "ស្មារតីសៀងហៃ" គឺជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី៕

វិទ្យុមិត្តភាពកម្ពុជាចិន