(ប៉េកាំង)៖ ច្រកឆ្លងកាត់ទន្លេពី Shenzhen ទៅ Zhongshan បានបញ្ចប់ការសាងសង់និងដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ៣០ ខែមិថុនា។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាការធិការយោធាមជ្ឈិមចិន បានផ្ញើលិខិតអបអរសាទរចំពោះការដាក់ឱ្យប្រើប្រាស់ច្រកផ្លូវនេះ និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះត្រង់ ចំពោះបុគ្គលទាំងអស់ដែលចូលរួម ក្នុងការគ្រោងផែនការនិងការសាងសង់ច្រកផ្លូវនេះ។

លោក Xi Jinping បានលើកឡើងថា ច្រកឆ្លងកាត់ទន្លេពី Shenzhen ទៅ Zhongshan គឺជាវិស្វកម្មផ្នែកគមនាគមន៍ដ៏ធំមួយទៀត ដែលត្រូវបានសាងសង់នៅក្នុងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ បន្ទាប់ពីស្ពានហុងកុង-ជូហៃ-ម៉ាកាវ ដែលបានជម្នះ បញ្ហាបច្ចេកទេសលំដាប់ពិភពលោកមួយចំនួន និងបានបង្កើតកំណត់ត្រាពិភពលោកមួយចំនួនផងដែរ។ អ្នកចូលរួមការងារទាំងអស់ បានបញ្ចប់ភារកិច្ចវិស្វកម្មប្រកបដោយគុណភាពខ្ពស់ តាមរយៈកិច្ចខិតខំប្រឹងប្រែង ការលះបង់ និងការប្រកាន់ខ្ជាប់យ៉ាងមុតមាំ ។ នេះបានបង្ហាញឱ្យឃើញយ៉ាងពេញលេញថា ការធ្វើទំនើបកម្មតាមបែបផែនចិន គឺសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែង ហើយបុព្វហេតុដ៏អស្ចារ្យ គឺសម្រេចបានតាមរយៈការអនុវត្តជាក់ស្តែង៕

វិទ្យុមិត្តភាពកម្ពុជាចិន