(ប៉េកាំង)៖ ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងចូលរួមកិច្ចប្រជុំលើកទី ២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋ-រដ្ឋាភិបាលនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាហ្សាក់ស្ថានតាមការអញ្ជើញ សកម្មភាពចាក់ផ្សាយកម្មវិធីពិសេសរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នៅកាហ្សាក់ស្ថានដែលសហការរៀបចំដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលវិទ្យុ និងទូរទស្សន៍ប្រធានាធិបតីកាហ្សាក់ស្ថាន បានចាប់ដំណើរការនៅទីក្រុង Astana នៅថ្ងៃទី៣០ ខែមិថុនា តាមម៉ោងក្នុងតំបន់។

កម្មវិធីឆ្នើមចំនួនជាង១០កម្មវិធីរួមទាំង "ជួបជាមួយលោក Xi Jinping" ជាដើមត្រូវបានចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ របស់ប្រទេសកាហ្សាក់ស្ថានជាបន្តបន្ទាប់។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

លោកបានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈ ក្នុងការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយប្រព័ន្ធផ្សព្វផ្សាយកាហ្សាក់ស្ថាន ធ្វើការជាមួយគ្នាដើម្បីកសាង "សាមសិបឆ្នាំមាស" ថ្មីមួយទៀត នៃទំនាក់ទំនងចិន-កាហ្សាក់ស្ថាន និងរួមចំណែកដល់ការកសាងសហគមន៍រួមវាសនា រវាងចិននិងកាហ្សាក់ស្ថានទៅគ្រប់ជំនាន់ កសាងទំនុកចិត្តចំពោះគ្នានិងកម្រិតខ្ពស់ និងរួមសុខរួមទុក្ខជាមួយគ្នា៕

វិទ្យុមិត្តភាពកម្ពុជាចិន