(វ៉ាស៉ីនតោន)៖ តុលការកំពូលសហរដ្ឋអាមេរិក បានបន្តដោះរបាំងឧបសគ្គថ្មីមួយទៀតដោយសម្រេចថា លោកមានអភ័យឯកសិទ្ធិចៀសផុតពី ការកាត់ទោសទាំងឡាយណាដែលពាក់ព័ន្ធនឹងសកម្ម ភាពប្រព្រឹត្តក្នុងពេលកាន់តួនាទី ជាប្រធានាធិបតី។ នេះជាការដោះរបាំងឧបសគ្គទី២ ហើយ បន្ទាប់ពីរបាំងឧបសគ្គទីមួយគឺការសម្រេចនៅថ្ងៃទី៤ មីនាឆ្នាំ២០២៤ លើការផ្តល់សេរីភាពឱ្យរូបលោកក្លាយជាបេក្ខជនប្រធានាធិបតី។
ប្រធានាធិបតី Joe Biden បានថ្កោលទោសការសម្រេចចិត្តរបស់តុលាការកំពូលដែលបាន កំណត់ថាប្រធានាធិបតី មានអភ័យឯកសិទ្ធិដែលអាចចៀសផុត ទាំងអស់ពីការកាត់ ទោស ចំពោះសកម្មភាពស្នូលជាផ្លូវការ។ សេចក្តីសម្រេចឱ្យ ប្រធានាធិបតីអាមេរិកទាំងអស់អាចរួច ចៀសផុតពីការកាត់ទោសជុំវិញ ការធ្វើសកម្មភាពជាផ្លូវការរបស់ខ្លួនក្នុងពេលកាន់តួនាទីជា ប្រធានាធិបតីនោះ គឺហាក់ដូចជាសញ្ញាមួយកំពុងជួយបើកផ្លូវ ឱ្យលោកដូណាល់ត្រាំដែល កំពុងធ្វើដំណើរស្វែងវិលត្រឡប់ទៅរកកាន់ អំណាចសាជាថ្មីនៅសេតវិមាន។
លោកដូណាល់ត្រាំ បានរងនឹងការចោទប្រកាន់លើកំហុសនានាតាមផ្លូវតុលាការ ក្នុងនោះបទ ចោទប្រកាន់ដ៏ធំមួយគឺអំពើកុប្បកម្ម នៅវិមានរដ្ឋសភា Capitol Hill ដែលមុននេះត្រូវបានគេគិតថានឹងក្លាយជាឧបសគ្គសម្រាប់រារាំងរូបលោក ក្នុងជំហានវិលត្រឡប់ទៅរក ការកាន់អំណាចនៅ សេតវិមាន។
សេចក្តីសម្រេចរបស់តុលាការកំពូលនេះ បានបដិសេធសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍ សហព័ន្ធក្នុងខែកុម្ភៈឆ្នាំ២០២៤ ដែលបានរកឃើញថា អតីតប្រធានាធិបតីអាមេរិកលោកដូ ណាល់ត្រាំ មិនមានអភ័យឯកសិទ្ធិរួចខ្លួនពីបទចោទប្រកាន់ អំពើឧក្រិដ្ឋដែលប្រព្រឹត្តក្នុងអំឡុង ពេលធ្វើជាប្រធានាធិបតីក្នុងបំណង ចង់ផ្លាស់ប្តូរលទ្ធផលការបោះឆ្នោតឆ្នាំ២០២០។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់តុលាការកំពូលនោះមិនបានឱ្យលោករួចផុតពី សកម្មភាពឯកជននានា ដែលកំពុងជាប់បណ្តឹងនៅក្នុងតុលាការនោះឡើយ។
លោក ចូ បៃដិន បានថ្កោលទោសជុំវិញការសម្រេចរបស់តុលាការកំពូលអាមេរិកនេះ។ លោកចូបៃដិន បានថ្លែងពីវិមានប្រធានាធិបតី នៅថ្ងៃចន្ទថា «នៅក្នុងសហរដ្ឋអាមេរិកនេះ មិន មានស្តេចទេ។ យើងម្នាក់ៗ គឺស្មើគ្នាចំពោះមុខច្បាប់…និងគ្មាននរណាម្នាក់ស្ថិត នៅពីលើច្បាប់ បានឡើយ…ហើយបើទោះបីអ្នកនោះជាប្រធានាធិបតីអាមេរិកក៏ដោយ»។
លោកចូបៃដិនបានថ្លែងបង្ហាញក្តីអស់សង្ឃឹមថា ប៉ុន្តែអ្វីៗទដែលជាច្បាប់កំពូលរបស់រដ្ឋទាំង នោះ ត្រូវបានផ្លាស់ប្តូរទាំងស្រុងជាមួយនឹង សេចក្តីសម្រេចចិត្តរបស់ តុលាការ កំពូលនៅថ្ងៃទី ១កក្កដាឆ្នាំ២០២៤។ប៉ុន្តែការសម្រេចរបស់តុលាការកំពូលនោះ ត្រូវបានលោកដូណាល់ ត្រាំ បានចាត់ទុកថាវាជា ដំណើរការប្រកបដោយ លទ្ធិប្រជាធិបតេយ្យនោះទៅវិញ។ ក្រោយការសម្រេចរបស់តុលាការកំពូលនោះ ភ្លាមមក, លោកដូណាល់ត្រាំបានសរសេរក្នុង បណ្តាញសង្គមថាវាជា «ជម្នះដ៏ធំសម្រាប់រដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យរបស់យើង»។ លោក ដូណាល់ត្រាំបានថ្លែងលោកមាន «មោទនភាពជាជនជាតិអាមេរិក»។
អង្គសវនាការតុលាការកំពូលដែលមានសមាជិក៩នាក់ មានចៅក្រម៦នាក់បានគាំទ្រនិងបី នាក់បានប្រឆាំងប៉ុន្តែមតិភាគតិច មិនអាចរារាំងការសម្រេចចិត្ត របស់ភាគច្រើនបានឡើយបើ ទោះបីជាប្រធានាធិបតីកំពុងកាន់អំណាចលោកចូបៃដិន យល់ថាជាការសម្រេចដោយខុសឆ្គង និងហួសព្រំដែននៃអំណាច របស់ប្រធានាធិបតីអាមេរិកនោះក៏ដោយ។
លោកចូបៃដិនបានថ្លែងប្រាប់ប្រជាពលរដ្ឋអាមេរិកថា «អ្វីៗដែលប្រធានាធិបតីអាមេរិកបានធ្វើ វាមិនមែនសុទ្ធតែធ្វើតាមចិត្តចង់ របស់គេដោយដើរហួស នឹងព្រំដែនរបស់វាឡើយ»។ លោកចូបៃដិនជាមួយនឹងការបង្ហាញ ភាពខកចិត្តបានថ្លែងបន្ត «ការសម្រេចចិត្តនូវគោល ការណ៍ថ្មីដោយតុលាការកំពូលនោះ គឺជារឿងគ្រោះថ្នាក់មួយដែលមិនធ្លាប់កើតមានពីមុន ដោយសារតែមហិច្ឆតានៃការគ្រប់គ្រងអំណាច និងដែលគ្មានច្បាប់ណាអាចមករារាំងបាន ឡើយសូម្បីតែតុលាការកំពូលរបស់សហរដ្ឋអាមេរិកក៏ដោយ»។
លោក Joe Biden បាននិយាយក្នុងន័យបែបចំអកថា ដែនកំណត់នៃអំណាចរបស់ប្រធានាធិប តីនៅពេលនេះ ស្រាប់តែមកពឹងផ្អែកលើ អ្នកកាន់អំណាចនិងលើ ជម្រើសដែលបុគ្គលនោះបាន ធ្វើទៅវិញ។ លោកចូបៃដិនបាននិយាយថា លោក Donald Trump គឺជាគ្រោះថ្នាក់ មួយក្នុងតួ នាទីបែបនោះ។
ការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិកនៅថ្ងៃចន្ទដើមខែកក្កដានេះ គឺនៅបន្ទាប់ពីការ សម្រេចមួយនៅថ្ងៃចន្ទទី៤មីនា ឆ្នាំ២០២៤ដែលពេលនោះ បានឈូសចោល នូវឧបសគ្គដ៏ធំមួយក្នុងការព្យាយាមរារាំងមិន ឱ្យលោកដូណាល់ត្រាំ បានក្លាយជាបេក្ខជនប្រធានាធិបតី ដោយគេ បានចោទថាអំពើកុប្បកម្ម ថ្ងៃទី៦មករាឆ្នាំ២០២១ ដែលគេចោទថាបានជាប់ពាក់ព័ន្ធនឹងរូប លោកនោះ មិនសក្តិសមថាឱ្យលោកត្រូវឈរឈ្មោះជាបេក្ខជនប្រធានាធិបតីឡើយ។ នៅថ្ងៃ ចន្ទទី៤មីនាឆ្នាំ២០២៤នោះ តុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចថាអតីតប្រធានាធិប តីលោក Donald Trump នឹងមិនត្រូវបានគេរារាំង ក្នុងការឈរឈ្មោះនៅក្នុងរដ្ឋ Colorado ឬ រដ្ឋណាមួយផ្សេងទៀតបានទេ។
នៅក្នុងការបដិសេធចំពោះទស្សនៈមួយទៀតដែលនិយាយថាសកម្មភាពរបស់លោក Donald Trump បាននាំឱ្យ លោកបាត់បង់សិទ្ធិក្រោមវិសោធនកម្ម ច្បាប់ទី១៤នៃការហាមឃាត់អំពើ បះបោរនោះ, តុលា ការក្នុងសម្លេងជាឯកច្ឆន្ទ បានសំរេចថាបណ្តារដ្ឋនីមួយៗមិនអាចបោះ បង់ចោលលោកដូណាល់ត្រាំ ចេញពីការបោះឆ្នោតបានឡើយ។
បន្ទាប់ពីមានការសម្រេចដោយតុលាការកំពូលកាលពីខែមីនានោះរួចមក, លោកដូណាល់ត្រាំ បានក្លាយជាបេក្ខជនប្រធានា ធិបតីរបស់គណបក្សសាធារណរដ្ឋ ក្រោយបានយកឈ្នះជាចុង ក្រោយលើរូបលោកស្រី Nikki Haley។ ការសម្រេចរបស់តុលាការកំពូល ជាលើកទី២ ក្នុងខែកក្កដាពាក់ព័ន្ធនឹងវាសនាធ្វើដំណើរឈាន ទៅមុខរបស់លោកដូណាល់ត្រាំ បានកើតឡើងក្នុងរង្វង់កំពុងមាន អំពើរិះគន់ពីសំណាក់ក្រុម យុទ្ធនាការគណបក្សប្រជាធិបតេយ្យរបស់លោក។
លោកប្រធានាធិបតីចូបៃដិនដែលមានអាយុ៨១ឆ្នាំនេះ កំពុងតែព្យាយាមចង់យកឈ្នះលើក្តី ព្រួយបារម្ភមួយដែលក្រុមអ្នកធ្លាប់គាំទ្រ បាននិយាយអំពីវ័យចាស់ របស់លោក ដែលមិនអាច នឹងធ្វើកិច្ចពិភាក្សាយកឈ្នះលើលោកដូណាល់ត្រាំបាន ខណៈហេតុផល ជាក់ស្តែងក៏ត្រូវ បានគេឃើញក្នុងកិច្ចពិភាក្សារយៈពេល៩០នាទី កាលពីចុងសប្តាហ៍កន្លងរួចមកនេះ ដែលបង្ហាញថាលោក ទទួលបានបរាជ័យ ហើយការបន្ទោសដ៏ធំ គឺដោយសារតែវ័យចាស់ជរា របស់លោកដែលមិនអាចឱ្យ លោកចូបៃដិន ធ្វើកិច្ចការទាំងនោះបានល្អឡើយ។
ភាពទន់ខ្សោយរបស់លោក បានធ្វើឱ្យមានការខ្វល់ខ្វាយដល់ក្រុមម្ចាស់ជំនួយឧបត្ថម្ភធំៗដែល បានលើកបញ្ហាព្រួយបារម្ភនោះ ទៅកាន់ក្រុមគណបក្សប្រជាធិបតេយ្យ អំពីថាតើលោកចូបៃដិន អាចក្លាយជាប្រធានាធិបតីថ្មីបានមួយអាណ្ណត្តិទៀត ឬតិចជាងរយៈពេលបួនឆ្នាំនៅក្នុងសេត វិមាននោះ?
ក្នុងការថ្លែងសុន្ទរកថាមួយកាលពីថ្ងៃចន្ទ ដែលបង្ហាញការរិះគន់ដល់សេចក្តីសម្រេចរបស់តុលា ការកំពូលនោះ, លោកចូបៃដិន ជាមួយនឹងការព្យាយាមបិទបាំង នូវអ្វីដែលសាធារណមតិ តាម ចាប់កំហុសជុំវិញវ័យចំណាស់ដែលធ្វើកិច្ចការមិនបានល្អនោះ បានស្ថិតក្នុងការរៀបចំខ្លួនក្នុង ភាពប្រុងប្រយ័ត្ន ដោយលោកបានអាន សារតាមរយៈឧបករណ៍ Teleprompter រយៈពេលប្រ មាណ៥នាទីស្ថិតក្នុងសាលនៃសេតវិមាន។ ក្រោយការអានសារនោះចប់ លោកមិនបានទទួល យកនូវសំណួរទាំងឡាយឡើយ ហើយបាន ប្រញាប់ដើរចេញក្រោយការថ្លែងសុន្ទរកថាតាម Teleprompter នោះរួច។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានព្យាយាមថ្លែងការពារលោកចូបៃដិន ដោយសារតែកំហុសមួយពេល បានធ្វើឱ្យស្នាដៃជាង៣ឆ្នាំកន្លះ របស់លោកចូបៃដិនស្ទើរបាត់ បង់រលាយទាំងអស់។ ថ្លែងក្នុងព្រឹត្តិការណ៍ នៃវិទ្យាស្ថាន Brookings ក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោនឌីស៊ី លោក Antony Blinken បានចាត់ទុកថាកិច្ចការដែលលោកប្រធានាធិបតីបានធ្វើក្នុងរយៈពាលជាង៣ឆ្នាំ កន្លះ រួចមកនេះ ពិតជានឹងជំរុញឱ្យប្រជាជនអាមេរិកាំង និងពិភពលោកបានឃើញនិងជឿទុកចិត្ត នូវទង្វើដើម្បីពិភពលោក និងដើម្បីសហរដ្ឋអាមេរិក។
លោក Antony Blinken បានថ្លែងថាគេបានឃើញនូវប្រធានាធិបតីមួយដែលជួយឱ្យសន្ទុះវិនិ យោគមានសាឡើងវិញ ក្នុងសហរដ្ឋអាមេរិក និងបណ្តាវិនិយោគអាមេរិក នៅក្នុងពិភពលោក, មានការវិនិយោគឡើងវិញក្នុងប្រទេសសម្ព័ន្ធ, ក្នុងប្រទេសនៃភាពជាដៃគូដែលពូកគេកំពុង ត្រូវការនិងស្វែងរកចង់បាន។
ប៉ុន្តែទោះជាយ៉ាងណាក៏ កិច្ចពិភាក្សាតែរយៈពេល៩០នាទី រវាងលោកចូបៃដិននិងលោកដូ ណាល់ត្រាំតាមរយៈកម្មវិធីស៊ីអិនអិន ត្រូវបានពលរដ្ឋអាមេរិក បានសម្តែងក្តីខកចិត្តដល់លោក ចូបៃដិនជាខ្លាំង។ លោក Biden អាយុ ៨១ ឆ្នាំ ក្នុងកិច្ចពិភាក្សានោះ សំឡេងរបស់លោកស្អកដោយសារជំងឺផ្តាសាយ, លោកបាននិយាយដដែលៗ លើចម្លើយមួយចំនួន ហើយថែមទាំងបាននិយាយ រអាក់រអួលក្នុងចម្លើយដទៃទៀត ខណៈ លោក Trump អាយុ៧៨ ឆ្នាំ បានលើកឡើង ជាញឹកញាប់ដូចជារឿងនិយាយថា លោកទទួលបានជ័យជំនះក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០២០ ជាដើម ប៉ុន្តែលោក Biden មិនបានបដិសេធនោះឡើយ។
នាពេលនេះ សេចក្តីរាយការណ៍នានាបានស្នើឱ្យរកការបេក្ខជនថ្មីមកជំនួសលោកចូបៃដិន ដើម្បីការត្រូវតតាំងជាមួយនឹងលោកដូណាល់ត្រាំ ប៉ុន្តែលោកចូបៃដិន មិនព្រមដកថយឡើយ ។ លោកសន្យាថានឹងធ្វើកិច្ចពិភាក្សាលើកក្រោយឱ្យទទួលបានជ័យជំនះវិញ។ នៅជាមួយគ្នា នេះដែរ ក្រុមគ្រួសាររបស់លោកចូបៃដិន បានលើកទឹកចិត្តដល់រូបលោកត្រូវតែបន្តប្រកួតប្រ ជែងដើម្បីដណ្តើមយកកៅអីប្រធានាធិបតី ក្នុងអាណ្ណត្តិទី២នេះឱ្យបាន ខណៈដែលពួកគេបាន រិះគន់ដល់មន្ត្រីជំនួយការមួយចំនួនរបស់លោកចូបៃដិន ដែលចេះតែជំរុញឱ្យរូបលោកចូលរួម កម្មវិធីពិភាក្សាមុននេះក្នុងពេលដែលកំពុងតែមានជម្ងឺ និងអស់កម្លាំងហេវហត់ថែមទៀត៕