(ប៉េកាំង)៖ ៧០ឆ្នាំមុន ចលនាតស៊ូទាមទារឯករាជ្យជាតិនៃអាស៊ី អាហ្រ្វិកនិងអាមេរិកឡាទីនបានផ្ទុះឡើងព្រមៗគ្នា ហើយបណ្តាប្រទេស ដែលប្រសូត ឡើងថ្មីប្រាថ្នាចង់គាំពារអធិបតេយ្យភាពជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ថ្នាក់ដឹកនាំចិន បានលើកឡើងយ៉ាងពេញលេញ ជាលើកដំបូងនូវគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ដែលបានផ្តល់នូវ "ចម្លើយប្រវត្តិសាស្ត្រ" ដល់ការធ្វើយ៉ាងដូចម្តេចដើម្បីដោះស្រាយ ទំនាក់ទំនងរវាងប្រទេសនិងប្រទេស។

៧០ឆ្នាំក្រោយ ពិភពលោកបាននិងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ។ ប្រឈមមុខនឹង បញ្ហាសំខាន់ដែលថា "តើគួរកសាងពិភពលោកបែបណា និងកសាងពិភពលោកនេះតាមរបៀបណា?" ប្រទេសចិនបានផ្តល់ "ចម្លើយយុគសម័យ" ស្តីពីការកសាងសហគមន៍រួមវាសនា របស់មនុស្សជាតិទៀតផង។

ពី "ចម្លើយប្រវត្តិសាស្ត្រ" ដល់ "ចម្លើយយុគសម័យ" អ្វីដែលបានប្រែប្រួលគឺស្ថានការណ៍អន្តរជាតិ និងនិម្មាបនកម្មអន្តរជាតិ ហើយអ្វីដែលមិនប្រែប្រួល គឺការស្វែងរកប្រកបដោយការច្នៃប្រឌិតថ្មី របស់ប្រទេសចិន ចំពោះទំនាក់ទំនងរវាងប្រទេសនិងប្រទេស ទំនួលខុសត្រូវចំពោះសន្តិភាព និងការអភិវឌ្ឍនៃពិភពលោក ក៏ដូចជាការស្វែងរកឥតឈប់ឈរ ចំពោះសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយ ភាពយុត្តិធម៌និងសមហេតុផល។

នៅថ្ងៃទី២៨ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ក្នុងមហាសន្និបាតរំលឹកខួបលើកទី៧០ នៃការចេញផ្សាយ គោលការណ៍៥ប្រការ នៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ដោយបកស្រាយ ដោយគ្រប់ជ្រុងជ្រោយ នូវខ្លឹមសារស្មារតីនិងគុណតម្លៃយុគសម័យ នៃគោលការណ៍ ៥ប្រការនៃការរួមរស់នៅដោយ សនិ្តសហវិជ្ជមាន ហើយបានគូសបញ្ជាក់ថា ទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនា របស់មនុស្សជាតិគឺជាការបន្តវេន ការផ្សព្វផ្សាយនិងការលើកកម្ពស់ដ៏ល្អបំផុត ចំពោះគោលការណ៍ ៥ប្រការ នៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ក្រោមបរិបទថ្មី ដែលបានបញ្ចេញសំឡេងយុគសម័យ ដ៏ខ្លាំងរបស់ "សកលខាងត្បូង" (Global South) ក្នុងការរួមគ្នាបង្កើតអនាគតដ៏ល្អបវរ ជាមួយប្រជាជននៃបណ្តាប្រទេសនានា លើពិភពលោក។

ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping ប្រធានរដ្ឋចិនបានបូកសរុបដោយគ្រប់ជ្រុងជ្រោយនូវ "ការរួមចំណែកជាប្រវត្តិសាស្ត្រចំនួនបួន" នៃគោលការណ៍នេះ ដោយគូសបញ្ជាក់ថា វាបានបង្កើតជាគំរូប្រវត្តិសាស្ត្រ សម្រាប់ទំនាក់ទំនងអន្តរជាតិ និងនីតិរដ្ឋអន្តរជាតិ បានផ្តល់ការណែនាំដ៏ត្រឹមត្រូវដល់ប្រទេស ដែលមានរបបសង្គមផ្សេងៗគ្នា ក្នុងការបង្កើតនិងអភិវឌ្ឍទំនាក់ទំនង បានប្រមូលផ្តុំកម្លាំងរួមគ្នា យ៉ាងខ្លាំងក្លាសម្រាប់សាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងការធ្វើឱ្យខ្លួនឯង មានភាពខ្លាំងក្លាឡើងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាបានរួមចំណែកជា តម្រិះប្រាជ្ញាប្រវត្តិសាស្ត្រដល់កំណែទម្រង់ និងការធ្វើឱ្យប្រសើរឡើងនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។

ដូច្នេះ តើត្រូវធ្វើយ៉ាងដូចម្តេចទើបអាចផ្សព្វផ្សាយគោលការណ៍ ៥ប្រការ នៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន និងរួមគ្នាកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិក្រោមបរិបទថ្មី? លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សមភាព នៃអធិបតេយ្យភាព ចាក់គ្រឹះដ៏រឹងមាំសម្រាប់ការគោរពគ្នាទៅវិញទៅមក សម្រេចបាន នូវទស្សនទាន ស្តីពីសន្តិភាពនិងសន្តិសុខ ប្រមូលផ្តុំកម្លាំងចលកដើម្បីកសាងវិបុលភាពជាមួយគ្នា ប្រកាន់ខ្ជាប់នូវទស្សនៈ ស្តីពីភាពសច្ចយុត្តិធម៌និងបង្ហាញពី ទស្សនៈស្តីពីការបើកចំហនិងបរិយាបន្ន។ "គំនិតផ្តួចផ្តើមទាំង៦" នេះ មិនត្រឹមតែបង្ហាញពី ខ្លឹមសារសំខាន់នៃគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយ សនិ្តសហវិជ្ជមានប៉ុណ្ណោះទេ ថែមទាំងក៏មានភាពប្រសើរឡើងថ្មីទៀតផង។

ក្នុងនាមជាសមាជិកធម្មជាតិនៃ "សកលខាងត្បូង" លើកនេះ ភាគីចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម ស្តីពីកិច្ចសហប្រតិបត្តិការប្រកប ដោយភាពបើកចំហនិងបរិយាបន្នរបស់"សកលខាងត្បូង ហើយបានប្រកាសពីវិធានការចំនួន៨ដើម្បីគាំទ្រ កិច្ចសហប្រតិបត្តិការនៃ "សកលខាងត្បូង" ដែលពាក់ព័ន្ធនឹងវិស័យជាច្រើន ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូររវាងយុវជន ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្មសេរី កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងសេដ្ឋកិច្ចឌីជីថលជាដើម។

ប្រការនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីចិន ក្នុងការជំរុញការស្តារនិងអភិវឌ្ឍ”សកលខាងត្បូង” ដែលបានបំពេញបន្ថែម នូវកម្លាំងចលកថ្មី ដល់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងជំរុញកិច្ចសហប្រតិបត្តិការរវាង ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ ក៏ដូចជាជំរុញវឌ្ឍនភាពរបស់មនុស្សជាតិ។ នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុង ជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសដ៏ខ្លាំងក្លា និងការស្តារភាពរុងរឿងនៃប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏ស្វាគមន៍បណ្តាប្រទេសនានារួមដំណើរ ស្របជាមួយការអភិវឌ្ឍដោយ ល្បឿនលឿនរបស់ចិន ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួមគ្នា៕

វិទ្យុមិត្តភាពកម្ពុជាចិន