(ប៉េកាំង)៖ កាលពីថ្ងៃទី១៥ ខែមិថុនា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អឺរ៉ុប (UEFA Euro 2024) បាននិងកំពុងដំណើរការ យ៉ាងក្តៅគគុក ដែលបានទាក់ទាញក្រសែភ្នែករបស់ អ្នកចូលចិត្តបាល់ទាត់នៅទូទាំងពិភពលោក ផ្តោតសំខាន់លើប្រទេសអាល្លឺម៉ង់។ សកម្មភាពឧបត្ថម្ភ នៃការប្រកួតកីឡាលំដាប់កំពូលអន្តរជាតិនេះ គឺជាបង្អួចដ៏សំខាន់មួយសម្រាប់សង្កេត មើលការអភិវឌ្ឍសេដ្ឋកិច្ចសកល ក្នុងនាមជាព្រឹត្តិការណ៍កីឡាបាល់ទាត់លំដាប់ កំពូលអន្តរជាតិលើកដំបូង បន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ អឺរ៉ុបលើកនេះ មានអ្នកឧបត្ថម្ភលំដាប់កំពូល ដែលជាដៃគូសហប្រតិបត្តិការសកលចំនួន ១៣ ក្នុងនោះ មានអ្នកឧបត្ថម្ភចំនួន ៥ គឺមកពីប្រទេសចិន ដែលបានក្លាយជាប្រទេសជាប្រភពដ៏ធំបំផុត នៃអ្នកឧបត្ថម្ភក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អឺរ៉ុប ដែលបានរៀបចំពីរលើកជាប់ៗគ្នាមកហើយ។

ក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អឺរ៉ុបលើកនេះ អ្នកឧបត្ថម្ភរបស់ចិនទាំង ៥ មកពីវិស័យដូចជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ រថយន្តដើរដោយថាមពលថ្មី ទូរស័ព្ទដៃឆ្លាតវៃ ធុរកិច្ចអេឡិចត្រូនិកឆ្លងដែននិងបច្ចេកវិទ្យាខាងការទូទាត់ជាដើម ដែលជាវិស័យបច្ចេកវិទ្យាជឿនលឿន នៃឧស្សាហកម្មងើបឡើងថ្មីសកល។

ព្រឹត្តិការណ៍កីឡាអន្តរជាតិទ្រង់ទ្រាយធំ ដូចជាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អឺរ៉ុបជាដើម បាននិងកំពុងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសហគ្រាសចិន វាច្បាស់ណាស់ថា ពួកគេមិនត្រឹមតែមានសុទិដ្ឋិនិយម ចំពោះប្រាក់ទុនរបស់សហគ្រាសចិនប៉ុណ្ណោះទេ ថែមទាំងក៏ជាការទទួលស្គាល់ពីយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់សេដ្ឋកិច្ចចិនដែលជំរុញដោយការច្នៃប្រឌិតថ្មី ព្រមនិងការទទួលស្គាល់ពីបច្ចេកវិទ្យាថ្មី របស់ចិនដែលអាចណែនាំពិភពលោកទាំងមូលផងដែរ ។

ការបើកចំហ ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមក គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញការរីកចម្រើន នៃអរិយធម៌មនុស្សជាតិ ហើយគំនិតសំខាន់ៗមួយនេះទទួលបាន ការឆ្លើយតបក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អឺរ៉ុបលើកនេះ ។ កត្តាចិនកាន់តែច្រើនឡើងៗបាននិងកំពុងលេចចេញទាំងក្នុង និងក្រៅកីឡដ្ឋាននៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អឺរ៉ុប ដែលបង្ហាញឱ្យឃើញថា ក្របខណ្ឌនៃការប្រកបអាជីវកម្មនិងកម្លាំងឥទ្ធិពលសកលភាវូបនីយកម្ម របស់សហគ្រាសចិនកំពុងកើនឡើង យ៉ាងលេចធ្លោ។ ឆ្លងតាមរយៈការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អឺរ៉ុប សហគមន៍អន្តរជាតិមិនត្រឹមតែអាចដកបទពិសោធ ពីវឌ្ឍនភាពនិងភាពងាយស្រួល នៃការផលិតដោយប្រទេសចិន និងបច្ចេកវិទ្យារបស់ចិនប៉ុណ្ណោះទេ ថែមទាំងក៏អាចទទួលអារម្មណ៍ ពីតម្លៃនិងអត្ថន័យនៃការកសាង សហគមន៍រួមវាសនានៃមនុស្សជាតិ ពោលគឺ យើងមិនអាចឃា្លតពីគេ ហើយគេក៏មិនអាចឃ្លាតពីយើងដែរ" ៕

វិទ្យុមិត្តភាពកម្ពុជាចិន