(ប៉េកាំង)៖ ថ្ងៃទី ២៥ ខែមិថុនា នៅក្រុងតាលាន ប្រទេសចិនលោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួម ពិធីបើកវេទិកាដាវ៉ូសរដូវក្តៅឆ្នាំ ២០២៤ ព្រមទាំងថ្លែងសុន្ទរកថា។

លោកបានលើកឡើងថា យើងត្រូវប្រឈមមុខដោយត្រឹមត្រូវ ចំពោះភាពលំបាកខាងកំណើន នៃសេដ្ឋកិច្ចសកល ហើយមើលពីបញ្ហាអភិវឌ្ឍន៍ តាមចក្ខុវិស័យកាន់តែវែងឆ្ងាយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបន្តជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ឧស្សាហកម្មថ្មី របស់ចិនបានងើបឡើងយ៉ាងឆាប់រហ័ស ដោយពឹងផ្អែកលើឧត្តមភាពដ៏ពិសេសរបស់ខ្លួនដូចជាទីផ្សារដ៏ធំ ប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញ និងធនធាមនុស្សដ៏សម្បូរបែបជាដើម ដែលបានបង្ហាញពីតួនាទីរបស់សហគ្រាស ជាតួអង្គសំខាន់ក្នុងការច្នៃប្រឌិតថ្មី។ យើងត្រូវក្តាប់ជាប់ ទិសដៅធំ នៃការកសាងសេដ្ឋកិច្ចសកលបែបបើកទូលាយជាប់រហូត រួមគ្នាបង្កើតឱកាសថ្មីនៃការអភិវឌ្ឍ ដើម្បីជំរុញឱ្យនវានុវត្តន៍ ផ្តល់សុភមង្គលដល់ ប្រទេសនិងប្រជាជនកាន់តែច្រើន។

តំណាងគ្រប់មជ្ឈដ្ឋានចំនួនជាង ១៧០០ រូបដែលមកពីប្រទេសនិងតំបន់ជាង ១០០ បានចូលរួមពិធីបើក៕

វិទ្យុមិត្តភាពកម្ពុជាចិន