(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានបាញ់មីស៊ីបាលីស្ទីករបស់ខ្លួននៅថ្ងៃទី២៦មិថុនា នៅចំថ្ងៃដែលនាវាផ្ទុកយន្ត ហោះចម្បាំង USS Theodore Roosevelt បានធ្វើដំណើរចាកចេញពីកំពង់ផែប៊ូសានដើម្បីចួលរួមធ្វើសមយុទ្ធបីប្រទេស។

កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងប្រហែលជាបានបាញ់បង្ហោះមីស៊ីលល្បឿនលឿន ជាងសំឡេងHypersonic Missile ឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង។
អគ្គសេនាធិការរួមរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ការបាញ់មីស៊ីលរបស់កូរេខាង ជើងនៅព្រឹកថ្ងៃពុធទី២៦មិថុនា បានបង្ហាញថាគ្រាប់មីស៊ីលដែលបានបាញ់នោះមិនទទួល បានជោគជ័យឡើយ នៅមុនពេលដែលគ្រាប់នោះបានធ្លាក់ចូលក្នុងទឹកសមុទ្ទខុសពីគោលដៅ។
ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន បាននិយាយថា មីស៊ីលបានហោះឡើងកម្ពស់ប្រហែល ១០០គីឡូម៉ែត្រ និងហោះបានចម្ងាយជាង២០០គីឡូម៉ែត្រមុនពេលដែលគ្រាប់នោះបានធ្លាក់
នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ មិនមានសេចក្តីរាយការណ៍ជុំវិញការ ខូចខាតណាមួយបានកើតឡើងឡើយ។ គេសង្កេតឃើញមាន​ផ្សែងច្រើនខុសធម្មតាហុយ ចេញពីមីស៊ីលនោះដែលអាច​បង្កឡើង​ដោយបញ្ហាចំហេះ ។
មន្ត្រីយោធាកូរ៉េខាង​ត្បូងបានឲ្យដឹងថា មីស៊ីលនោះ​ត្រូវបានបាញ់បង្ហោះ​ចេញពីតំបន់ក្រុងព្យុងយ៉ាង​នៅវេលា​ម៉ោងប្រមាណ៥កន្លះព្រឹក ហើយទីភ្នាក់ងារ​ចារកម្មរបស់កូរ៉េខាងត្បូងនិង សហរដ្ឋអាមេរិក​កំពុងធ្វើការ​វិភាគលម្អិត​លើហេតុការណ៍នេះ។
ការបាញ់មីស៊ីលបាលីស្ទីកបានធ្វើចំថ្ងៃដែលនាវាចម្បាំង USS Theodore Roosevelt ចេញ ដំណើរចូលរួមសមយុទ្ធ
នាវាផ្ទុកយន្តហោះចម្បាំងTheodore Roosevelt Carrier Strike Group បានចាកចេញពីទី ក្រុង Busan នៅថ្ងៃពុធទី២៦មិថុនាដើម្បីចូលរួមក្នុងសមយុទ្ធ Freedom Edge របស់ប្រទេស ទាំងបីសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង-ជប៉ុន។
នៅជាមួយគ្នានេះដែរ, កងម៉ារីនអាមេរិក និងកងកម្លាំងស្វ័យការពារដីគោកជប៉ុន ក៏បានប្រ កាសថាពួកគេនឹងធ្វើសមយុទ្ធរួមគ្នាផងដែរនៅជុំវិញប្រជុំកោះភាគនិរតីរបស់ប្រទេសជប៉ុន ដែលនឹងចាប់ផ្តើមធ្វើនៅថ្ងៃសុក្រទី២៨មិថុនា។

សេចក្តីរាយការណ៍របស់ USNI News នៃវិទ្យាស្ថានទ័ពជើងទឹកអាមេរិក បានរាយការណ៍ថា គេបានប្រទះ ឃើញនាវាសង្កេតការណ៍ Dongdiao របស់កងកម្លាំងរំដោះប្រជាជនចិន ជាមួយនឹងដ្រូនដែល បានធ្វើប្រតិបត្តិការនៅក្បែរទឹកដីរបស់ជប៉ុន។
ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលបានធ្វើទស្សនកិច្ចនាវាផ្ទុកយន្តហោះចម្បាំង អាមេរិកកាលពីថ្ងៃអង្គារ៍ បញ្ជាក់នូវការចេញដំណើររបស់នាវា USS Theodore Roosevelt នៅ ថ្ងៃពុធទី២៦មិថុនាដើម្បីចូលរួមធ្វើសមយុទ្ធយោធាលើដែនទឹកជាមួយកម្លាំងនៃប្រទេសទាំងបី និងលោកថ្លែងថាតម្លៃប្រជាធិបតេយ្យសេរីរួមរបស់យើង ជាមួយនឹងសម្ព័ន្ធភាពរបស់យើង នឹងជួយឱ្យយើងមានឥទ្ធិពលមិនខ្លាចនឹងអំពើគំរាមណាមួយឡើយ។

នាវាផ្ទុកយន្តហោះចម្បាំងTheodore Roosevelt បានចូលសំចតកំពង់ផែប៊ូសាន ចាប់តាំងពីថ្ងៃ សៅរ៍នោះមក។ នាវាផ្ទុកយន្តហោះចម្បាំងនេះ នឹងបន្តដំណើរទៅកាន់សមុទ្ទក្រហមនៅមជ្ឈិម បូព៌ាពីបញ្ចប់លំហាត់សមយុទ្ធ Freedom Edge ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន Minoru Kihara ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ៍ដោយ មិនបានបញ្ចេញព័ត៌មានក្បោះក្បាយពាក់ព័ន្ធនឹងបច្ចេកទេសនិងរបៀបធ្វើលំហាត់សមយុទ្ធ Freedom Edge និងសូម្បីតែពេលវេលា ដោយលោកគ្រាន់តែបញ្ជាក់ថាជប៉ុន, សហរដ្ឋអាមេ រិកនិងកូរ៉េ ខាងត្បូងនឹងធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាង ជិតស្និទ្ធលើការធ្វើលំហាត់សមយុទ្ធ នោះ។
មានសំណួរពាក់ព័ន្ធនឹងការចង់ដឹងថាតើមានប្រតិកម្មអ្វីពីកូរ៉េខាងជើងដែរឬទេ? ប៉ុន្តែរដ្ឋមន្ត្រី ការពារជាតិជប៉ុនលោក Minoru Kihara បានថ្លែងថាគេមិនអាចផ្តល់ចម្លើយជាមុនចំពោះរឿង ប្រតិកម្មនោះបានឡើយ ប៉ុន្តែបានបញ្ជាក់ថាការសមយុទ្ធហ្វឹកហ្វឺននេះមិនមានបំណងគោល ដៅជាក់លាក់ដាក់លើប្រទេសណាមួយឬតំបន់ណាមួយ។

រដ្ឋមន្ត្រីការពារជាតិជប៉ុន បានថ្លែងទទួលស្គាល់ជុំវិញស្ថានការណ៍សន្តិសុខដែលកំពុងប្រឈម ភាពតានតឹង និងលោកថាគេចាំបាច់ត្រូវតែពង្រឹងសមត្ថភាពនិងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបី។ ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងនៅចំថ្ងៃដែលនាវាចម្បាំងអាមេ រិកបានចេញដំណើរទៅកាន់ទីលំហសមុទ្ទដើម្បីធ្វើសមយុទ្ធ បានបាញ់មីស៊ីលបាលីស្ទីកនេះ មួយគ្រាប់ដែលគេជឿថាជាការបាញ់ព្រមានទុកជាមុនមួយ។

ការបាញ់មីស៊ីបាលីស្ទីកទន្ទឹមនឹងភាពតានតឹងរវាងប្រទេសកូរ៉េទាំង២
​​កូរ៉េខាងជើង កាលពីដើមសប្តាហ៍នេះ បានរិះគន់វត្តមាននាវាផ្ទុកយន្តហោះចម្បាំង អាមេរិក Theodore Roosevelt ដែលបានឈប់សំចតក្នុងកំពង់ផែប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួម
សមយុទ្ធយោធារួមគ្នាបីប្រទេសជាមួយកូរ៉េខាងត្បូង, ជប៉ុននិងសហរដ្ឋអាមេរិក។
ការបាញ់មីស៊ីលបាលីស្ទីកនេះ ត្រូវគេចាត់ទុកថាជាការកំញើញនិងបង្ហាញនូវឥទ្ធិពលរបស់ កូរ៉េខាងជើងដែលប្រកាសខ្លួនឯងថាជាប្រទេសមានគ្រាប់នុយក្លេអ៊ែ័រដែលគេមិនអាចផ្លាស់ប្តូរ បានឡើយ។
ប៉ុន្តែលោកប្រធានាធិបតី Yoon Suk Yeol ក្នុងនាមជាប្រធានាធិបតីកូរ៉េខាងត្បូងជាលើកដំបូង
បង្អស់ដែលបានស្ថិតលើនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក Theodore Roosevelt នោះ បាន ថ្លែងអះអាងថាសម្ព័ន្ធមិត្តរវាងប្រទេសទាំងបីកូរ៉េខាងត្បូង សហរដ្ឋអាមេរិកនិងជប៉ុន គឺជាមហា សម្ព័ន្ធដ៏ខ្លាំងក្លានិងអាចផ្ចាញ់បំបាក់សត្រូវណាមួយក៏បានដែរ។

កូរ៉េខាងជើង​នាប៉ុន្មានឆ្នាំចុងក្រោយមកនេះ បានបាញ់សាកល្បងមីស៊ីលជាច្រើនរបស់ខ្លួននិង រួមមានទាំងមីស៊ីលលឿនជាងសម្លេងផងដែរ។ កាល​ពី​ខែ​មេសា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បាន​ពិនិត្យដោយផ្ទាល់លើការបាញ់សាកល្បងមីស៊ីលHypersonicរយៈ​ចម្ងាយ​ មធ្យម​ដោយការ​ប្រើប្រាស់បច្ចេកវិទ្យា​ឥន្ធនៈ​រឹង Solid Fuel។
ការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងHypersonic Missile នៅថ្ងៃពុធទី២៦មិថុនានេះ បានធ្វើឡើងក្រោយភាពតានតឹងនៃទំនាស់បង្ហោះប៉េងប៉ោងកំពុងតែស្ថិតក្នុងសភាពស្រួចស្រាល។

កូរ៉េខាងត្បូងបានថ្លែងថាកូរ៉េខាងជើងបានបង្ហោះប៉េងប៉ោងដែលចងភ្ជាប់សំរាម កខ្វក់ បង្ហោះមកជាច្រើនទៀតឆ្លងកាត់ព្រំដែនចូលមកក្នុងទឹកដីកូរ៉េខាងត្បូង។ ការបង្ហោះ ប៉េងប៉ោងភ្ជាប់សំរាមកខ្វក់កាលពីថ្ងៃទី២៥មិថុនា បានធ្វើឱ្យការធ្វើដំណើរតាមព្រលានយន្ត ហោះអន្តរជាតិ Incheon របស់កូរ៉េខាងត្បូង ត្រូវផ្អាកការធ្វើសកម្មភាពរយៈពេល៣ម៉ោងបន្ទាប់ ពីប៉េងប៉ោងមួយ បានធ្លាក់ចូលលើផ្លូវសម្រាប់ហោះហើរក្នុងបរិវេណព្រលានយន្តហោះអន្តរ ជាតិនោះ។
ការបាញ់មីស៊ីបាលីស្ទីករបស់កូរ៉េខាងជើងនៅថ្ងៃពុធ បានធ្វើឡើងច្រើនថ្ងៃដែ​លកូរ៉េខាងជើង និងរុស្ស៊ីទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាមួយដែលសន្យាថា នឹងផ្តល់ជំនួយឱ្យគ្នាទៅវិញទៅមកប្រសិនបើប្រទេសទាំងពីរប្រឈមមុខនឹង «ការឈ្លានពាន»។

បច្ចុប្បន្ននេះរុស្ស៊ីនៅមិនទាន់ប្រកាសថាប្រទេសរបស់ខ្លួនរងការឈ្លានពាននៅឡើយទេ… ចំណែកប្រទេសកូរ៉េខាងជើង ក៏មិនមានសញ្ញាឬការប្រកាសណាមួយថារងនឹងអំពើឈ្លាន ពានពីប្រទេសដទៃដែរ ប៉ុន្តែក្រុមអ្នកវិភាគបារម្ភថាកិច្ចព្រមព្រៀងយោធារវាងរុស្ស៊ីនិងអ៊ុយ ក្រែនហាក់ដូចជាការជួយកូរ៉េខាងជើងឱ្យកាន់តែមានសកម្មភាពអមិត្តដាក់លើសត្រូវរបស់ខ្លួន។ សំណួរមួយមកនោះគឺថា តើគេអាចគ្រប់គ្រងអកប្បកិរិយារបស់កូរេខាងជើងបានដែរឬ ទេ បន្ទាប់ពីមានកិច្ចព្រមព្រៀងយោធាចុះហត្ថលេខាកាលពីថ្ងៃពុធទី១៩មិថុនានោះមក?៕