(ប៉េកាំង)៖ ថ្ងៃទី២១ ខែមិថុនា ឯកសារច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ដ៏សំខាន់មួយ ដែលចេញផ្សាយដោយប្រទេសចិនបានបណ្តាលឱ្យ ពិភពលោកមានការចាប់អារម្មណ៍។ ថ្ងៃដដែល《សេចក្តីណែនាំស្តីពីការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ ចំពោះបទឧក្រិដ្ឋ បំបែកបំបាក់ប្រទេសជាតិ និងញុះញង់ឱ្យមានការបំបែកបំបាក់ប្រទេសជាតិរបស់ ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ》ដែល តុលាការប្រជាជនកំពូល សាលាអយ្យការប្រជាជនកំពូល ក្រសួងសន្តិសុខសាធារណៈ ក្រសួងសន្តិសុខជាតិនិងក្រសួងយុត្តិធម៌ចិន បានរួមគ្នាចេញផ្សាយ បានចាប់ផ្តើមអនុវត្ត។ មតិអន្តរជាតិបានថ្លែងព្រមៗគ្នាថា នេះគឺជាវិធានការដ៏តឹងរ៉ឹងបំផុត ដែលប្រទេសចិនបានចាត់ចំពោះកម្លាំង "អបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ" ក្នុងគោលបំណងទប់ស្កាត់សកម្មភាព "របស់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ" និងគាំពារការបង្រួបបង្រួមជាតិ។

ដោយយោងតាមការកំណត់នៃច្បាប់ពាក់ព័ន្ធ ដូចជានៃ《ច្បាប់ប្រឆាំងការបំបែកបំបាក់ប្រទេសជាតិ》និង《ច្បាប់ព្រហ្មទណ្ឌ នៃសាធារណៈរដ្ឋប្រជាមានិតចិន》ជាដើម ព្រមនិងការបកស្រាយន័យច្បាប់ពាក់ព័ន្ធ《សេចក្តីណែនាំ》នេះបានបញ្ជាក់ យ៉ាងច្បាស់លាស់ថា បទឧក្រិដ្ឋបំបែកបំបាក់ប្រទេសជាតិ មានទោសជាអតិបរមាគឺប្រហារជីវិត។

ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ដែលប្រព្រឹត្តបទឧក្រិដ្ឋបំបែកបំបាក់ជាតិ និងញុះញង់ឱ្យមាន ការបំបែកបំបាក់ប្រទេសជាតិនោះ នឹងត្រូវដេញដោលទំនួសខុសត្រូវតាមផ្លូវច្បាប់អស់មួយជីវិត បន្ទាប់ពីអាជ្ញាធរស៊ើបអង្កេតកសាង សំណុំរឿងនិងធ្វើការស៊ើបអង្កេត ឬតុលាការប្រជាជនទទួលសំណុំរឿង ហើយចំពោះពួកអបគមន៍និយមដែលទទូច គោលជំហរចង់ឱ្យ តៃវ៉ាន់ឯករាជ្យ អាចកាត់ក្តីដោយអវត្តមាន។ ព្រមពេលជាមួយគ្នានេះ សំដៅចំពោះពួកអបគមន៍និយម ដែលទទូចគោលជំហរចង់ឱយតៃវ៉ាន់ ឯករាជ្យលះបង់ចោលគោលជំហរបំបែកបំបាក់ ប្រទេសជាតិដោយស្ម័គ្រចិត្ត លែងធ្វើសកម្មភាពអបគមន៍ ព្រមទាំងលុបបំបាត់ចោល ឥទ្ធិពលអវិជ្ជមានយ៉ាងសកម្ម《សេចក្តីណែនាំ》នេះបានផ្តល់ឱកាសឱ្យកែកំហុសរបស់ខ្លួន។

ការដាក់ចេញនិងអនុវត្ត《សេចក្តីណែនាំ》ច្បាប់នេះ ជាបថម គឺបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងសមត្ថភាពយ៉ាងខ្លាំងរបស់ចិនដីគោក ក្នុងការប្រឆាំងនឹងពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងការជ្រៀតជ្រែកពីខាងក្រៅ ក៏ដូចជាការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។

គួរបញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ២០២១ និងខែសីហា ឆ្នាំ២០២២ ប្រទេសចិនបានដាក់បញ្ចូលមនុស្សចំនួន ១០នាក់ក្នុងបញ្ជី ពួកអបគមន៍និយមដែលទទូច គោលជំហរចង់ឱ្យតៃវ៉ាន់ឯករាជ្យ ជាបន្តបន្ទាប់។ តាមពិត ពួកអបគមន៍និយមដែលទទូចគោលជំហរចង់ ឱ្យតៃវ៉ាន់ឯករាជ្យណាម្នាក់ដែលប្រព្រឹត្ត ឧក្រិដ្ឋកម្មបំបែកបំបាក់ប្រទេសជាតិ និងឬញុះញង់ឱ្យមានការបំបែកបំបាក់ប្រទេសជាតិ ដែលកំណត់ដោយ《សេចក្តីណែនាំ》នេះ សុទ្ធតែនឹងត្រូវផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់។

ទីពីរ《សេចក្តីណែនាំ》នេះគឺសំដៅទៅលើ ពួកអបគមន៍និយមដែលទទូចគោលជំហរចង់ឱ្យតៃវ៉ាន់ឯករាជ្យ ចំនួនតិចតួចបំផុត និងសកម្មភាពបំបែកបំបាក់ ប្រទេសជាតិរបស់ពួកគេ មិនពាក់ព័ន្ធដល់ប្រជាជនតំបន់តៃវ៉ាន់ទាំងឡាយទេ។ តាមរយៈឯកសារនេះ ប្រជាជនតៃវ៉ាន់អាចយល់ដឹងថែមមួយកម្រិតទៀតថា ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ គឺជាប្រភពនៃគ្រោះថ្នាក់ធំបំផុត ដែលបណ្តាលឱ្យតៃវ៉ាន់មានគ្រោះថ្នាក់សង្រ្គាម និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជនតៃវ៉ាន់។

មានតែដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើ ឧក្រិដ្ឋកម្មបំបែកបំបាក់ប្រទេសជាតិរបស់ពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ តាមផ្លូវច្បាប់នោះ ទើបប្រជាជនតៃវ៉ាន់អាចចែករំលែកផលប្រយោជន៍ នៃការអភិវឌ្ឍដោយសន្តិភាពនៃទំនាក់ទំនងរវាង ត្រើយទាំងសងខាងនៅច្រកសមុទ្រតៃវ៉ាន់បាន។

ពេលថ្មីៗនេះ ដោយសារតែអាជ្ញាធររបស់បុគ្គលឈ្មោះ វីលៀមឡៃ ទទូចគោលជំហរ "ចង់ឱ្យតៃវ៉ាន់ឯករាជ្យ" ហើយញុះញង់ ឱ្យមានការប្រឈមមុខ ដាក់គ្នានិង "ផ្តាច់ទំនាក់ទំនង" ផ្នែកសេដ្ឋកិច្ចរវាងត្រើយទាំងសងខាងនៅច្រកសមុទ្រតៃវ៉ាន់ បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ ការពិគ្រោះពិភាក្សានៃត្រើយទាំងសងខាងនិ ងមូលដ្ឋានសម្រាប់អនុវត្ត《កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង ត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់》(ECFA) បានជាអាជ្ញាធរមានសមត្ថកិច្ចរបស់ ប្រទេសចិនមានតែផ្អាកសម្បទានពន្ធ សម្រាប់ផលិតផល ECFA មួយចំនួនបន្ថែមទៀត។ វាច្បាស់ណាស់ថា ទង្វើបំបែកបំបាក់របស់ ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ មានតែធ្វើឱ្យខូចខាតដល់ផលប្រយោជន៍ របស់សហគ្រាសនិងប្រជាជនតៃវ៉ាន់ ហើយមិនអាចទទួលបានការគាំទ្រពីប្រជាជននោះឡើយ។

នៅថ្ងៃដដែលនៃការចេញផ្សាយ《សេចក្តីណែនាំ》នេះ សំដៅចំពោះការដែលអាមេរិកប្រកាសថា នឹងលក់អាវុធទៅឱ្យតៃវ៉ាន់ ក្រសួងការបរទេសចិនបានប្រកាសថា អនុលោមតាម《ច្បាប់ស្តីពីការប្រឆាំងការដាក់ទណ្ឌកម្មបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន》 នឹងចាត់វិធានការតបតវិញទៅលើក្រុមហ៊ុន Lockheed Martin និងមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុននេះ។

ពួកអបគមន៍និយមដែលទទូចគោលជំហរចង់ឱ្យ តៃវ៉ាន់ឯករាជ្យកុំមានគំនិតចិត្តចៃដន្យណាមួយទេ ត្រូវតែយល់ដឹងពីស្ថានភាពឱ្យបាន ច្បាស់លាស់ក្នុងពេលឆាប់ៗ ហើយបញ្ឈប់ដកដៃជាបន្ទាន់។ យើងក៏ព្រមានដល់កម្លាំងខាងក្រៅថា ដក "ដៃខ្មៅ" ដែលលូកដៃចូលទៅ ច្រកសមុទ្រតៃវ៉ាន់ក្នុងពេលឆាប់ៗ។ រាល់ការប៉ុនប៉ងបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន សុទ្ធតែឥតប្រយោជន៍ទេ ហើយមុខជានឹងត្រូវផ្តន្ទាទោសតាមច្បាប់ យ៉ាងធ្ងន់ធ្ងរជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន