(កៀវ)៖ អភិបាលតំបន់ លោក Oleh Kiper បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) លើទីក្រុង Odesa ភាគខាងត្បូងប្រទេសអ៊ុយក្រែន ត្រូវចំហេដ្ឋារចនាសម្ព័ន្ធស៉ីវិល និងបណ្តាលឲ្យមនុស្ស ៣នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ ២០២៤។
កងទ័ពអាកាស បានព្រមានដល់អ្នកស្រុកក្នុងទីក្រុង អំពីការគំរាមកំហែងដោយមីស៉ីល មុនពេលមានឧប្បត្តិហេតុនេះកើតឡើង។ លោក Kiper បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា យុវជនអាយុ ១៩ឆ្នាំម្នាក់ និងបុរសវ័យកណ្តាលពីរនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រសួងមហាផ្ទៃអ៊ុយក្រែន ក៏បានចេញផ្សាយនូវរូបភាពនៃផ្សែងខ្មួលខ្មាញ់នៅលើអាកាស ចេញពីកន្លែងដែលសេវាសង្គ្រោះបន្ទាន់កំពុងពន្លត់ភ្លើងឆេះ។
គួរបញ្ជាក់ថា ទីក្រុង Odesa រងការកំណត់គោលដៅជាញឹកញាប់ ក្នុងសង្រ្គាមជាង ២៨ខែមករបស់រុស្ស៉ី ជាមួយនិងការបាញ់ផ្លោងជាច្រើន សំដៅទៅលើកំពង់ផែនៃទីក្រុង។ រុស្ស៉ី តែងបដិសេធការកំណត់គោលដៅជនស៉ីវិល ឬហេដ្ឋារចនាសម្ព័ន្ធស៉ីវិល៕