(ប៉េកាំង)៖ កាលពីថ្ងៃទី១៩ ខែមិថុនា សន្និបាតស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសិទ្ធិផ្សាយបន្តផ្ទាល់ ឆ្នាំ២០២៤នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងជាពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញា នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស បានបើកធ្វើនៅក្រុងប៉េកាំង។

លោក Peng Jianming នាយកគ្រប់គ្រងនៃការិយាល័យនាយកគ្រប់គ្រង នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងថា សន្និបាតស្តីពីកិច្ចសហប្រតិបត្តិការ ផ្នែកសិទ្ធិផ្សាយបន្តផ្ទាល់ឆ្នាំ២០២៤ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងជាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញា នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសលើកនេះ គឺក្នុងគោលបំណងប្រមូលផ្តុំពុទ្ធិនៃមជ្ឈដ្ឋានសោតទស្សន៍ថែមមួយកម្រិតទៀត ក៏ដូចជាជំរុញ កម្លាំងផលិតកម្មគុណភាពថ្មី និងកម្លាំងផ្សព្វផ្សាយគុណភាពថ្មី នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនអភិវឌ្ឍន៍ ដើម្បីរួមគ្នាជំរុញការរក្សាសិទ្ធិរបស់ចិន ឱ្យរីកចម្រើនយ៉ាងល្អប្រសើរ។

លោកស្រី Anne-Sophie Voumard នាយកគ្រប់គ្រងផ្នែកទូរទស្សន៍និងសេវាកម្មទីផ្សារ នៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ បានថ្លែងសុន្ទរកថាតាម ប្រព័ន្ធវីដេអូដោយលើកឡើងថា គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិនិងខិតខំប្រឹងប្រែង ធ្វើការជាមួយដៃគូសហប្រតិបត្តិការ ដូចជាអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនជាដើម ចងចាំពីសារសំខាន់នៃការគោរពច្បាប់រក្សាសិទ្ធិ និងកម្មសិទ្ធិបញ្ញា ដើម្បីបង្កបរិយាកាសដែលយកចិត្តទុកដាក់ខ្ពស់ ចំពោះកម្មសិទ្ធិបញ្ញានិងការច្នៃប្រឌិតថ្មីនៅក្នុងមជ្ឈដ្ឋានកីឡា៕

វិទ្យុមិត្តភាពកម្ពុជាចិន