(អូស្លូ)៖ រដ្ឋមន្ត្រីន័រវេសបាននិយាយនៅថ្ងៃចន្ទ ទី១៧ មិថុនានេះថា រដ្ឋបាលប៉ាឡេស្ទីន អាចនឹងដួលរលំនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយសារតែកង្វះហិរញ្ញវត្ថុ បញ្ហាអំពើហឹង្សាដែលកំពុងបន្ត និងការពិតដែលថា ជនជាតិប៉ាឡេស្ទីនកន្លះលាននាក់ មិនត្រូវបានអនុញ្ញាតឱ្យធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Espen Barth Eide រដ្ឋមន្រ្តីក្រសួងការបរទេសន័រវេស បាននិយាយថា «រដ្ឋបាលប៉ាឡេស្ទីន ដែលយើងធ្វើការយ៉ាងជិតស្និទ្ធជាមួយនោះ បានព្រមានយើងថា ពួកគេអាចនឹងដួលរលំនៅរដូវក្ដៅនេះ»

គួរជម្រាបថា ប្រទេសន័រវេស ជាប្រធានក្រុមអ្នកឧបត្ថម្ភអន្តរជាតិដល់ប៉ាឡេស្ទីន និងជាអ្នកគាំទ្ររដ្ឋបាលប៉ាឡេស្ទីន៕