(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដានៅថ្ងៃទី១៣ ខែមិថុនា បានចោទប្រកាន់រុស្ស៊ី ពីការប៉ុនប៉ងមានឥទ្ធិពលលើការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសម៉ុលដាវី នៅខែតុលាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រទេសទាំងបីបានចោទប្រកាន់ថា រុស្ស៊ីកំពុងប្រើប្រាស់ព័ត៌មានមិនពិត និងការឃោសនាបំផ្លិចបំផ្លាញ ធ្វើឱ្យប៉ះពាល់ដល់ប្រធានាធិបតីលោកខាងលិច លោក Maia Sandu និងគាំទ្របេក្ខជនដែលមាននិន្នាការគាំទ្ររុស្ស៊ី។ សេចក្តីថ្លែងការណ៍បានព្រមានថា កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី គឺសំដៅធ្វើឱ្យមានការបែកបាក់សង្គមកាន់តែស៊ីជម្រៅ និងញុះញង់ឱ្យមានការតវ៉ា ប្រសិនបើការជ្រៀតជ្រែកការបោះឆ្នោតបរាជ័យ។
ការចោទប្រកាន់នេះ កើតឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោក Evgenia Gutul អភិបាលក្រុង Gagauzia របស់ប្រទេសម៉ុលដាវីដែលគាំទ្ររុស្ស៊ី។ ទោះជាយ៉ាងណាស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន នៅមិនទាន់ឆ្លើយតបនឹងការចោទប្រកាន់ទាំងនេះនៅឡើយទេ៕