(អ៊ីស្តង់ប៊ុល)៖ ប្រភពក្រសួងការពារជាតិគួតគី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា តួកគី និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់យន្តហោះចម្បាំង F-16 ដែលមានតម្លៃ ២៣ពាន់លានដុល្លារ ក្រោយការចរចាអស់ជាច្រើនខែ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងបានគូសបញ្ជាក់ថា «កិច្ចសន្យានេះត្រូវបានចុះហត្ថលេខារួចហើយ ហើយគណៈប្រតិភូពីភាគីទាំងពីរកំពុងចរចាលម្អិត»។ ក្រោមកិច្ចព្រមព្រៀងនេះ តួកគីនឹងទទួលបានយន្តហោះ F-16 ថ្មីចំនួន ៤០គ្រឿង និងការធ្វើទំនើបកម្មយន្តហោះដែលមានស្រាប់ ៧៩គ្រឿង។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានស្វាគមន៍កិច្ចព្រមព្រៀងនេះ ដោយហៅវាថាជា «ជំហានដ៏សំខាន់មួយទៅមុខ» ក្នុងការពង្រឹងភាពជាដៃគូសន្តិសុខរវាងប្រទេសទាំងពីរ។

គួរជម្រាបថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេច បន្ទាប់ពីសភាតួកគីបានផ្តល់សច្ចាប័ន លើសមាជិកភាពរបស់ស៊ុយអែតនៅអង្គការណាតូ។ លោក Erdogan ប្រធានាធិបតីតួកគី ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំណាតូនៅទីក្រុងវ៉ាស៊ីនតោននៅខែក្រោយ៕