(ម៉ាឡាវី)៖ អនុប្រធានាធិបតីប្រទេសម៉ាឡាវី លោក Saulos Chilima និងអ្នកដំណើរប្រាំបួននាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ បន្ទាប់ពីក្រុមអ្នករុករកបានរកឃើញបំណែកយន្តហោះនៅក្នុងព្រៃអ័ព្ទ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទីអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤។

យន្តហោះយោធាដែលដឹក លោក Chilima ឆ្នាំ និងអ្នកដំណើរ៩នាក់ផ្សេងទៀត បានបាត់ខ្លួនកាលពីថ្ងៃចន្ទ បន្ទាប់ពីខកខានមិនបានចុះចតអាកាសយានដ្ឋានអន្តរជាតិ នៅភាគខាងជើងនៃទីក្រុង Mzuzu ដោយសារតែអាកាសធាតុអាក្រក់ ហើយត្រូវបានគេប្រាប់ឱ្យត្រឡប់ទៅរដ្ឋធានី Lilongwe វិញ។

ប្រធានាធិបតីម៉ាឡាវី លោក Lazarus Chakwera បាននិយាយដោយថ្លែងទៅកាន់ប្រទេសជាតិថា «ក្រុមអ្នករុករក និងជួយសង្គ្រោះបានរកឃើញយន្តហោះ ត្រូវបានបំផ្លាញទាំងស្រុង ដោយគ្មានអ្នកនៅរស់រានមានជីវិតឡើយ...វាជាសោកនាដកម្មដ៏គួរឱ្យភ័យខ្លាច»។

គួរជម្រាបថា កាលពីព្រឹកថ្ងៃអង្គារនេះ កងកម្លាំងការពារប្រទេសម៉ាឡាវី បាននិយាយថា ពួកគេបានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក និងទាហានយ៉ាងហោចណាស់ ២០០នាក់ ដើម្បីស្វែងរកយន្តហោះនៅក្នុងគម្រងព្រៃការពារ Chikangawa ដែលមានមុខសញ្ញានៅទីនោះ។ មេបញ្ជាការកងកម្លាំងលោក Paul Valentino Ferri បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះត្រូវបានពន្យារពេល ដោយសារលក្ខខណ្ឌអាកាសធាតុអាក្រក់៕