(ប៉េកាំង)៖ មិនថាធ្វើការតាមមូលដ្ឋានក្តីឬនៅរដ្ឋាភិបាលមជ្ឈិមក្តី លោក Xi Jinping សុទ្ធតែយកចិត្តទុកដាក់ចំពោះ ការងារធនធានមនុស្ស។ កាលពីខែមីនាឆ្នាំ១៩៨២ ដល់ខែឧសភាឆ្នាំ១៩៨៥ លោក Xi Jinping ធ្វើការនៅស្រុក Zhengding ខេត្ត Hebei ក្នុងតួនាទីលេខាធិការរងបក្សកុម្មុយនីស្តចិនប្រចាំនៅស្រុក។ អំឡុងពេលនោះលោកបានប្រកាសកំណត់៩ចំណុច ដើម្បីទាក់ទាញនិងលើកទឹកចិត្ត ធនធានមនុស្ស ដែលបានបើកមាគ៌ាអភិវឌ្ឍនៃស្រុកនោះ ដែលបានបំផុសឥទ្ធិពលវិជ្ជមានខ្លាំង ត្រូវបានមហាជនស្រុកនោះចងចាំ និងសរសើរដល់សព្វថ្ងៃនេះ។

លោកមានការគិតគូរវែងឆ្ងាយចំពោះសារៈសំខាន់ នៃធនធានមនុស្ស កាលនោះលោកបានសរសេរថា៖ «បើគ្មានធនធានមនុស្ស សេដ្ឋកិច្ចយើងអភិវឌ្ឍមិនបាន បើគ្មានធនធានមនុស្ស គោលដៅធ្វើទំនើបកម្មរបស់យើងនឹងអសារបង់» «ពេលជ្រើសរើសធនធានមនុស្ស ផ្តោតលើសញ្ញាបត្រសិក្សាផង ក៏ត្រូវយកចិត្តទុកដាក់ចំពោះសមត្ថភាពប្រាកដផង មិនថាកម្រិតឧត្តមសិក្សា អនុវិទ្យាល័យ ឬបឋមសិក្សាក្តី មិនថាអាយុម្ភៃ សាមសិប សែសិប ហាសិប ឬហុកសិបក៏ដោយ ត្រូវប្រើប្រាស់ឱ្យពេញលេញ លើកទឹកចិត្តឱ្យចូលរួមទាំងអស់ មានតែអឹចឹង ទើបកិច្ចការងាររបស់យើងអាចវិវឌ្ឍរុងរឿង»។ លោកបានប្រាប់មន្ត្រីរដ្ឋបាលថា ត្រូវកាន់អាកប្បកិរិយា «យកមាស៥០០តម្លឹង ខំរកទិញឆ្អឹងសេះពាន់លី (សេះដែលមានកម្លាំងខ្លាំងក្លា) » ប្រកាន់ខ្ជាប់ស្មារតីដែលគោរពធនធានមនុស្សដូចថ្នាក់ថ្នមជីវិតរបស់ខ្លួន។

កាលនោះ ធនធានមនុស្សដែលលោកបានរកឃើញ មានដូចជាជាងវ័យក្មេងក្នុងឃុំស្រុក មានអ្នកជំនាញល្បីឈ្មោះក្នុងប្រទេសចិនផង ក៏មាន “អ្នកជំនាញជើងចាស់”នៅតាមស្រែចម្ការផង។ បន្ទាប់ពីឡើងកាន់មុខតំណែងជាអគ្គលេខាធិការ នៃគណកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនមក លោកបានចេញផ្សាយអត្ថបទជាច្រើនស្តីពីការកសាងប្រទេសចិន ដែលក្នុងនោះតែងលើកឡើងពី សារៈសំខាន់របស់ធនធានមនុស្សនៅមូលដ្ឋាន «លេខាបក្សប្រាំជំនាន់ផ្តោតសំខាន់លើ ការងារអភិវឌ្ឍជនបទផ្ទាល់ គឺជាលក្ខខណ្ឌទាមទារដ៏ច្បាស់លាស់នៃមជ្ឈិមបក្ស»។ អំពីនវានុវត្តន៍ «ប្រកាន់ខ្ជាប់នូវគោលការណ៍ ប្រមូលផ្ដុំធនធានមនុស្សនិងប្រើប្រាស់ឱ្យបានសមស្រប បង្កើតនូវមជ្ឈដ្ឋានស្វែងរកធនធានមនុស្ស ថែរក្សាធនធានមនុស្ស គោរពធនធានមនុស្ស និងប្រើប្រាស់ធនធានមនុស្ស។» អំពីការបណ្តុះបណ្តាល «ធនធានមនុស្សវ័យក្មេងជាប្រភពទឹករស់ នៃកម្លាំងធនធានមនុស្សយុទ្ធសាស្ត្រជាតិ» «រដ្ឋនិងបក្សត្រូវផ្តល់ជំនឿចិត្តកាន់តែច្រើន ជួយកាន់តែច្រើនគាំទ្រកាន់តែខ្លាំង ចំពោះធនធានមនុស្សវ័យក្មេង»

វិទ្យុមិត្តភាពកម្ពុជាចិន