(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែល បាននិយាយនៅថ្ងៃសៅរ៍នេះថា ការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា តាមរយៈផែបណ្តោះអាសន្នដែលសាងសង់ឡើងសហរដ្ឋអាមេរិក នឹងអាចបន្តឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខក្រោយបញ្ចប់ការជួសជុល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៨ ខែឧសភា ឆ្នាំ ២០២៤។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីបញ្ជាការកណ្តាលយោធាអាមេរិក បានឱ្យដឹងថា ផែដែលដាក់នៅក្នុងសមុទ្រនៃតំបន់ហ្កាហ្សា ត្រូវបានដកចេញជាបណ្តោះអាសន្ន បន្ទាប់ពីផ្នែកខ្លះរងការខូចខាតដោយសារតែបញ្ហាអាកាសធាតុ ពីរសប្តាហ៍បន្ទាប់ពីដាក់ឱ្យដំណើរការ។ កងកម្លាំងការពារជាតិអ៉ីស្រាអែល (IDF) បានចាប់ផ្តើមធានាចំពោះការដឹកជញ្ជូនតាមសមុទ្រដែលសហរដ្ឋអាមេរិកធ្វើឡើងដើម្បីបង្កើនលទ្ធភាពនាំជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ដោយប្រកាសថា នៅពេលជួសជុលរួច ផែបណ្តោះអាសន្ននោះនឹងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ទៅដល់ដៃប្រជាជន នៅប៉ុន្មានថ្ងៃខាងមុខទៀត។

គួរបញ្ជាក់ថា ជំនួយមនុស្សធម៌ នឹងជួយកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់ហ្កាហ្សា រយៈពេលជាង ៨ខែចាប់តាំងពីអ៉ីស្រាអែលបើកការវាយលុក ដើម្បីសងសឹកនឹងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា លើទឹកដីរបស់ខ្លួន៕