(ហ្កាហ្សា)៖ នៅថ្ងៃសៅរ៍នេះ កងកម្លាំងអ៉ីស្រាអែល បានជួយសង្គ្រោះចំណាប់ខ្មាំង ៤នាក់ដែលនៅមានជីវិតចេញពីទីតាំង ២ផ្សេងគ្នានៃជំរំ al-Nuseirat ភាគកណ្តាលតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ ២០២៤។

យោធានិយាយថា ចំណាប់ខ្មាំងទាំង ៤នាក់មានស្ត្រីម្នាក់ឈ្មោះ Noa Argamani អាយុ ២៥ឆ្នាំ និងបុរស ៣នាក់ទៀតឈ្មោះ Almog Meir Jan អាយុ ២១ឆ្នាំ Andrey Kozlov អាយុ ២៧ឆ្នាំនិង Shlomi Ziv អាយុ ៤០ឆ្នាំ។ ពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យ ហើយឃើញថាមានសុខភាពល្អធម្មតា។ ​អំឡុងពេលចាប់ខ្លួន Argamani ត្រូវបានបង្ខំឱ្យបង្ហាញមុខក្នុងវីដេអូចំណាប់ខ្មាំង ដែលផ្សព្វផ្សាយដោយក្រុមហាម៉ាស។ បើតាមរូបភាពវីដេអូរបស់កម្មវិធី Israeli News 12, Argamani បានជួបជុំជាមួយឪពុករបស់នាងឡើងវិញហើយ។

គួរបញ្ជាក់ថា ចំណាប់ខ្មាំងទាំង ៤នាក់នេះត្រូវបានក្រុមហាម៉ាសចាប់យកទៅ អំឡុងពេលនៃមហោស្រពតន្ត្រី Nova នៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា៕