(ប៉េកាំង)៖ ថ្ងៃទី ៦ ខែមិថុនា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល នៃប្រទេសបីស្តីពីគម្រោងផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថានបានធ្វើឡើងនៅក្រុងប៉េកាំង។ លោក Xi Jinping ប្រធានរដ្ឋចិន លោក Sadry Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន និងលោក Shavkat Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន

បានថ្លែងការអបអរសាទតាមប្រព័ន្ធវីដេអូ។

លោក Xi Jinping បានលើកឡើងថា ផ្លូវដែកចិន -កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថានជាគម្រោងជាយុទ្ធសាស្រ្ត សម្រាប់ការតភ្ជាប់គ្នារវាងចិន និងអាស៊ីកណ្តាល ដែលជាគម្រោងនិមិត្តសញ្ញានៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបី ក្នុងការរួមគ្នាកសាង ”ខ្សែក្រវាត់និងផ្លូវ”។

ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលមួយនេះ នឹងផ្តល់ជាមូលដ្ឋានគ្រឹះខាងផ្លូវច្បាប់ដ៏រឹងមាំ សម្រាប់ការកសាងគម្រោងផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន ដែលជាសញ្ញាកត់សម្គាល់ថា ផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថានកំពុងប្រែក្លាយពីទស្សនទានទៅជាការពិត និងបានបង្ហាញចំពោះសហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ប្រទេសទាំងបី ក្នុងការសហការគ្នានិងស្វែងរកការអភិវឌ្ឍជាមួយគ្នា។

ចិនរីករាយរួមសហការជាមួយ កៀហ្ស៊ីស៊ីស្ថាននិងអ៊ូសបេគីស្ថាន ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីត្រៀមលក្ខណៈគ្រប់ផ្នែក សម្រាប់ការចាប់ដំណើរការ គម្រោងនេះក្នុងន័យបញចប់ការសាងសង់ឱ្យបានឆាប់ នូវច្រកយុទ្ធសាស្រ្តដែលមានអំណោយផល ដល់ប្រទេសទាំងបី និងប្រជាជននៃប្រទេសទាំងបី ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់៕

វិទ្យុមិត្តភាពកម្ពុជាចិន