(ប៉េកាំង)៖ ថ្ងៃទី ៦ ខែមិថុនា សិក្ខាសាលាអន្តរជាតិស្តីពី “ការពិនិត្យមើលចំពោះការកាត់ក្តី នៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង” បានបើកធ្វើនៅក្រុងQingdao ប្រទេសចិន។ អ្នកជំនាញការខាងច្បាប់ជាតិនិងអន្តរជាតិ បានធ្វើការជជែកពិភាក្សា យ៉ាងស៊ីជ្រៅចំពោះ បញ្ហាពាក់ព័ន្ធនឹងការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង ដោយតាមមុំនៃច្បាប់អន្តរជាតិ។

សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង ដែលសន្មតខុសពីការពិតគឺជាការកាត់ក្តីដោយខុសច្បាប់ ដែលបានបកស្រាយខុសឆ្គងនូវ «សន្ធិសញ្ញាច្បាប់សមុទ្រអង្គការសហប្រជាជាតិ» ធ្វើឱ្យមជ្ឈដ្ឋានអ្នកច្បាប់អន្តរជាតិនាំគ្នា គិតពិចារណាឡើងវិញ។ តុលាការមជ្ឈត្តកម្ម បានបដិសេធដោយខុសឆ្គងចំពោះអធិប្បតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់ប្រទេសចិនចំពោះ ប្រជុំកោះនៅសមុទ្រចិនខាងត្បូង ហើយទទូចផ្លូវច្បាប់និងសិទ្ធិដែនសមុទ្រនៃកោះ និងថ្មប៉ប្រះទឹកមួយចំនួនដែលហ្វីលីពីន បានជ្រើសរើស ។ សំដៅចំពោះករណីនេះ លោក Ma Xinmin អគ្គនាយកនៃអគ្គនាយកដ្ឋានច្បាប់សន្ធិសញ្ញា នៃក្រសួងការបរទេសចិន បានលើកឡើងក្នុងសិក្ខាសាលានេះថា ត្រូវគោរពយ៉ាងពេញលេញចំពោះច្បាប់ និងទម្លាប់អន្តរជាតិក្រៅពី «សន្ធិសញ្ញាច្បាប់សមុទ្រអង្គការសហប្រជាជាតិ» ត្រូវគោរពយ៉ាងពេញលេញ ចំពោះអធិបតេយ្យភាព សិទ្ធិគ្រប់គ្រងរបស់ប្រទេសដែនដីគោក ដែលមានប្រជុំកោះសមុទ្រ នៅដែនសមុទ្រឆ្ងាយ ដើម្បីគាំពារកិត្យានុភាពនៃច្បាប់សមុទ្រអន្តរជាតិ និងយុត្តិធម៌អន្តរជាតិយ៉ាងប្រាកដប្រជា។

ហ្វីលីពីនបានស្នើធ្វើមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង ដោយឯកតោភាគីកាលពីឆ្នាំ២០១៣ ដែលធាតុពិតគឺកលល្បិចនយោបាយ ដែលប្រើច្បាប់ជាឈ្នាន់។ ប្រទេសចិនបានសង្កត់ធ្ងន់ជាប់រហូតមកថាការកាត់ក្តី ចំពោះអ្វីដែលហៅថា សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង គឺខុសច្បាប់និងគ្មានប្រសិទ្ធភាព ចិនមិនទទួលយកការផ្តួចផ្តើមគំនិត និងទង្វើណាមួយផ្អែកលើឈរលើ ការកាត់ក្តីនេះឡើយ៕

វិទ្យុមិត្តភាពកម្ពុជាចិន