(ប៉េកាំង)៖ ថ្ងៃទី៦ ខែមិថុនា នៅទីក្រុងប៉េកាំង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG)បានបើកធ្វើសន្និសីទកាសែត ដើម្បីប្រកាសពីការចាក់ផ្សាយកម្មវិធី នៃរាត្រីសមោសរអបអរថ្ងៃបុណ្យសែននំចាំង ឆ្នាំ២០២៤។

កម្មវិធីរាត្រីសមោសរពិសេសអបអរថ្ងៃបុណ្យសែននំចាំង នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ឆ្នាំ២០២៤ ធ្វើក្រោមប្រធានបទ «តស៊ូកសាងប្រទេសជាតិ» ដែលមានកម្មវិធីដូចជារបាំ ចម្រៀង ល្ខោនហ៊ីចិន ល្ខោនតន្ត្រី រឿងខ្លីជាដើម និងមានការតុបតែងឆាក បង្កើតជាទេសភាពធម្មជាតិដ៏ស្រស់ស្អាត ដើម្បីបង្ហាញពីភាពទាក់ទាញពិសេសនៃវប្បធម៌ប្រពៃណីចិន។

កម្មវិធីរាត្រីសមោសរនេះ នឹងចាក់ផ្សាយនៅវេលាម៉ោង ២០ (ម៉ោងនៅប៉េកាំង) តាមរយៈប៉ុស្តិ៍ CCTV-1, CCTV-3 , CCTV-15 , APP Yangshipin និងវេបសាយwww.cri.cn ជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន