Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិទ្យាស្ថានស្រាវជ្រាវនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្កើតឡើង

08-06-2024 16:05

(ប៉េកាំង)៖ ថ្ងៃទី៧ ខែមិថុនា វិទ្យាស្ថានស្រាវជ្រាវនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានបង្កើតឡើងជាផ្លូវការ នៅទីក្រុងប៉េកាំង។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងលោក Gao Xiang ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងជាប្រធានបណ្ឌិត្យសភាប្រវត្តិសាស្ត្រចិន បានអញ្ជើញចូលរួម ព្រមទាំងបើកស្លាកវិទ្យាស្ថានស្រាវជ្រាវ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងទីស្នាក់ការស្រាវជ្រាវខាងវិទ្យាសាស្ត្រ បន្ទាប់ពីបញ្ចប់ថ្នាក់បណ្ឌិត នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សមជ្ឈិមចិន (CMG)។ ថ្ងៃដដែល គម្រោងរួមគ្នាកសាង នៃវិទ្យាស្ថានស្រាវជ្រាវCMG និងផែនការពិសេស CMG លើកទីមួយក៏បានចាប់ដំណើរការជាផ្លូវការផងដែរ។

សូមបញ្ជាក់ថា វិទ្យាស្ថានស្រាវជ្រាវ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) បង្កើតឡើងដើម្បីបម្រើ តាមតម្រូវការយុទ្ធសាស្ត្រជាតិសំខាន់ៗ ដែលធ្វើការស្រាវជ្រាវខាងនយោបាយពាក់ព័ន្ធ ដែលនឹងក្លាយជាវេទិកាចម្រុះ នៃការស្រាវជ្រាវអំពីទស្សនៈ ការបណ្តុះបណ្តាលធនធានមនុស្ស និងការអនុវត្តពាក់ព័ន្ធ។

គួរបញ្ជាក់ដែរថា គម្រោងរួមគ្នាកសាងលើកទីមួយមាន៥គម្រោង មានដូចជា៖ គម្រោង «សិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍរួម យ៉ាងស៊ីជម្រៅនៃប្រព័ន្ធសារព័ត៌មាន + ទេសចរណ៍ », គម្រោង « សិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍនិងការគ្រប់គ្រងបញ្ញាសិប្បនិម្មិត » ជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន