(ហ្គាហ្សា)៖ ទូរទស្សន៍ Palestine TV បានរាយការណ៍នៅថ្ងៃសុក្រថា កងទ័ពអ៊ីស្រាអែលបានដកខ្លួនចេញពីជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើង Gaza Strip បន្ទាប់ពីប្រតិបត្តិការយោធាជិតបីសប្តាហ៍នៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ​ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

ទីភ្នាក់ងារការពារជនស៊ីវិលនៅតំបន់ Gaza បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពមួយចំនួនធំ នៅក្នុងតំបន់ដែលកងទ័ពអ៊ីស្រាអែលបានដកខ្លួនចេញ ហើយការងារស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។

ទន្ទឹមគ្នានេះ កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងពលលេខ ៩៨ បានបញ្ចប់បេសកកម្មរបស់ពួកគេនៅភាគខាងកើតតំបន់ តំបន់ Jabalia ហើយបានចាប់ផ្តើមរៀបចំសម្រាប់ប្រតិបត្តិការបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពី «បានជួយសង្គ្រោះសាកសពចំណាប់ខ្មាំង ៧ នាក់ កម្ចាត់ភេរវកររាប់រយនាក់ និងបំផ្លាញបណ្តាញផ្លូវរូងក្រោមដីចម្ងាយ ១០ គីឡូម៉ែត្រ»។

ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៦,២២៤នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយអាជ្ញាធរសុខាភិបាលនៅក្នុងតំបន់ប៉ាឡេស្ទីនកាលពីថ្ងៃព្រហស្បតិ៍៕