(ប៉េកាំង)៖ ក្នុងខណៈខួបលើកទី៣នៃការចេញផ្សាយសុន្ទរកថាគន្លឹះ របស់លោក Xi Jinping អគ្គលេខាធិកា នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការពង្រឹងការកសាងសមត្ថភាពផ្សព្វផ្សាយអន្តរជាតិ សិក្ខាសាលាពិសេស ក្រោមប្រធានបទ «ចិននិងពិភពលោក៖កិច្ចសហប្រតិបត្តិការ បញ្ហាប្រឈមឈ្នះ-ឈ្នះ» ដែលសហការរៀបចំឡើងដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសកលវិទ្យាល័យប្រជាជននៃប្រទេសចិន បានធ្វើឡើងនៅទីក្រុងប៉េកាំង នៅថ្ងៃទី៣០ ខែឧសភា។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា កាលពី៣ឆ្នាំមុន សុន្ទរកថាគន្លឹះរបស់លោក Xi Jinping ស្តីពីការពង្រឹងការកសាងសមត្ថភាពផ្សព្វផ្សាយអន្តរជាតិ របស់ប្រទេសចិន បានចង្អុលបង្ហាញទិសដៅយ៉ាងច្បាស់លាស់ សម្រាប់ការត្រួសត្រាយនិងច្នៃប្រឌិតថ្មី នូវកិច្ចការផ្សព្វផ្សាយអន្តរជាតិរបស់ប្រទេសចិន។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការច្នៃប្រឌិតថ្មីនិងអនុវត្ត "ការទូតប្រព័ន្ធផ្សព្វផ្សាយ" ជាបន្តបន្ទាប់ ដែលបានបង្កើតយន្តការសហប្រតិបត្តិការ ផ្នែកប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនដូចជា "ដៃគូប្រព័ន្ធផ្សព្វផ្សាយសកល" ជាដើម។《សៀវភៅខៀវស្តីពីការស្ទង់មតិសកល》ដែលចេញផ្សាយនៅថ្ងៃនេះបានបង្ហាញថា ប្រិយមិត្តនៅទូទាំងពិភពលោក ទទួលស្គាល់យ៉ាងខ្លាំងនូវគោលគំនិតសំខាន់ៗ ដែលផ្តួចផ្តើមឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ដូចជាសហគមន៍រួមវាសនា នៃមនុស្សជាតិជាដើម។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រីករាយរៀនសូត្រ និងផ្តល់បទបិសោធទៅវិញទៅមក និងពួតដៃគ្នា ដើម្បីបង្កើតអនាគតដ៏កាន់តែល្អបវរ ជាមួយមិត្តភក្តិក្នុងនិងក្រៅប្រទេស៕

វិទ្យុមិត្តភាពកម្ពុជាចិន