(ប៉េកាំង)៖ នៅកោះ Gulangyu ដែលពោរពេញដោយពណ៌បៃតង មានអាគារដំបូលមូលពណ៌ក្រហមដ៏ទាក់ទាញមួយ។ អគារនេះមានប្រវត្តិជាង១១០ឆ្នាំ ត្រូវបានគេហៅថា អាគារ Bagua និងជាអគារនិមិត្តសញ្ញាមួយនៅកោះ Gulangyu។ នៅពេលដែលលោក Xi Jinping កំពុងធ្វើការនៅក្រុង Xiamen លោកបានធ្លាប់ផ្លាស់ប្តូរជោគវាសនា នៃអគារដែលមានប្រវត្តិសាស្ត្រមួយសតវត្សនេះ។

ថ្ងៃមួយនៅឆ្នាំ១៩៨៦ លោក Xi Jinping ដែលកាលនោះជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការបក្សក្រុង Xiamenនិងជាអភិបាលរងក្រុង Xiamen ទើបបានបញ្ចប់របាយការណ៍នៅកោះ Gulangyu នៅពេលលោកដើរចេញពីសាល លោក Gong Jie ដែលកាលនោះជាប្រធានសារមន្ទីរក្រុង Xiamen និងទទួលខុសត្រូវចំពោះការស្ដារឡើងវិញ នៃអាគារ Bagua បានទាញគាត់។

អភិបាលរងក្រុង សូមទស្សនាអគារ Bagua។ បាទ។ លោក Xi Jinping បានមកដល់អគារ Bagua ដោយបានដើរជុំវិញទីធ្លា ដើរចូលទៅក្នុងអគារ ហើយឡើងតាមជណ្តើរដែលដំបូលបានលេចទឹកជាយូរមកហើយ ដោយបន្សល់ទុកស្នាមដុះផ្សិត។ ក្មេងម្នាក់ បានរត់កាត់ ធ្វើឱ្យរង្គើជាន់អគារ។ ខ្វះប៉ុន្មាន? លោក Xi Jinping ដើរបណ្ដើរសួរបណ្ដើរ។ ៣សែនយាន់ប្រាក់ចិន។ មកទទួលនៅថ្ងៃស្អែក។

នៅពេលនោះក្រុង Xiamen ត្រូវការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយខ្វះខាតថវិកាគ្រប់ទីកន្លែង។ សម្រាប់ការជួសជុលអគារ Bagua ទីក្រុង Xiamen បានរៃអង្គាសថវិកាចំនួន៥សែនយាន់ប្រាក់ចិនក្នុងដំណាក់កាលដំបូង ហើយរដ្ឋបាលជាតិបេតិកភណ្ឌវប្បធម៌ចិន បានផ្ដល់ថវិកាចំនួន៤៨ម៉ឺនយាន់ប្រាក់ចិន ប៉ុន្តែ វាប្រើប្រាស់ជិតអស់ហើយ។ ដូច្នេះ ថវិកាចំនួន៣សែនយាន់ប្រាក់ចិន ដែលត្រូវបានអនុម័តដោយលោក Xi Jinping បានដោះស្រាយតម្រូវការបន្ទាន់ នៃការងារជួសជុលនិងមានតម្លៃខ្លាំងណាស់។

ចាប់តាំងពីឆ្នាំ២០០៥មក សំណង់មេនៃអគារ Bagua បានបើកចំហទៅកាន់ពិភពខាងក្រៅ ក្នុងនាមជាសារមន្ទី Organ Gulangyu ដោយទទួលបានភ្ញៀវទេសចរជាមធ្យមជាង ៥សែននាក់ជារៀងរាល់ឆ្នាំ។ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ "កោះGulangyu: សហគមន៍អន្តរជាតិប្រវត្តិសាស្ត្រ” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយជោគជ័យ។ ក្នុងចំណោមនោះ អគារ Baguaដែលជាធាតុស្នូលមួយ នៃបេតិកភណ្ឌវប្បធម៌ពិភពលោក Gulangyu ត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយ អ្នកជំនាញការពារបេតិកភណ្ឌពិភពលោក របស់អង្គការសហប្រជាជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន