(ប៉េកាំង)៖ កាលពីថ្ងៃទី ២៧ ខែឧសភា នៅក្រុងប៉េកាំង ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើកិច្ចប្រជុំសិក្សារៀនសូត្រលើកទី ១៤ ស្តីពីការជំរុញឱកាសការងារឱ្យបានពេញលេញ និងប្រកបដោយគុណភាពខ្ពស់។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើជាអធិបតីនិងគូសបញ្ជាក់ថា ការជំរុញឱកាសការងារ ឱ្យបានពេញលេញនិងប្រកបដោយគុណភាពខ្ពស់ គឺជាទិសដៅថ្មីនិងបេសកកម្មថ្មីនៃឱកាសការងារ ក្នុងយុគសម័យថ្មីនិងដំណើរអភិវឌ្ឍន៍ថ្មី ។ យើងត្រូវប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ ដែលតម្កល់ទុកប្រជាជនជាចម្បង អនុវត្តយ៉ាងពេញលេញ នូវគោលការណ៍ណែនាំស្តីពីអ្នកធ្វើការ ប្រកបការងារដោយម្ចាស់ការ ការប្រកបការងារតាមរយៈការសម្រួលទីផ្សារ ព្រមទាំងរដ្ឋាភិបាលជំរុញ ដល់ការប្រកបការងារនិងលើកទឹកចិត្ត ដល់ការបង្កើតអាជីព ដើម្បីបង្កើនអារម្មណ៍នៃការទទួលបាន អារម្មណ៍នៃសុភមង្គល និងអារម្មណ៍សុវត្ថិភាព របស់អ្នកធ្វើការគ្រប់រូបដោយឥតឈប់ឈរ ក៏ដូចជាផ្តល់ការទ្រទ្រង់យ៉ាងខ្លាំង ដល់ការជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុដ៏មហិមា នៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន